រីយ៉ូ៖ ក្រសួងសុខាភិបាលបានរាយការណ៍ថា ប្រទេសប្រេស៊ីល បានចុះបញ្ជីចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅថ្ងៃអាទិត្យម្សិលមិញចំនួន ១,២៤០ នាក់ទៀត និងករណីឆ្លងថ្មីចំនួន ៣១,៣៥៩ ករណី ដែលចំនួនអ្នកស្លាប់ សរុបកើនឡើងដល់ ៣៣១,៤៣៣ នាក់។ ប្រទេសប្រេស៊ីល ដែលបានចុះបញ្ជីការឆ្លងសរុបចំនួន ១២,៩៨៤,៩៥៦ នាក់បច្ចុប្បន្ន គឺជាផ្នែកមួយនៃការរាតត្បាតសាកលនៃជំងឺកូវីដ-១៩ ដែលជាការរាលដាលដ៏អាក្រក់បំផុតលំដាប់ទី ២ នៅលើពិភពលោក...
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យរៀបចំដាក់អ្នកជំងឺកូវីដ១៩កម្រិតស្រាលព្យាបាលនៅតាមផ្ទះប្រសិនបើការចម្លងក្នុងសហគមន៍មិនទាន់ថមថយ។ តាមរយៈសារសំឡេងនៅថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២១ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ក្នុងករណីអ្នកជំងឺកូវីដ-១៩ មានចំនួនច្រើន ហើយមន្ទីរពេទ្យមិនមានកន្លែងទទួលព្យាបាលបាននោះ វិធានការចំពោះមុខ គឺតម្រូវឱ្យអ្នកជំងឺកូវីដ-១៩ ព្យាបាលនៅតាមផ្ទះវិញសម្រាប់អ្នកជំងឺស្រាល ហើយសម្រាប់អ្នកជំងឺកូវីដ-១៩ដែលមានសភាពធ្ងន់គឺព្យាបាលនៅតាមមន្ទីពេទ្យ។
ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សាភិបាល សមាគមអ្នកជំនាញអចលនទ្រព្យ (CREA) លោក ឃាង ពុទ្ធី នៅថ្ងៃចន្ទ ទី៥ ខែមេសា ឆ្នាំ២០២១ បានលើកឡើងថា ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលអូសបន្លាយមកដល់នឹងពេលនេះ មិនមែនជាឱកាសមាស ឱកាសប្រាក់ សម្រាប់ការវិនិយោគ លើវិស័យអចលនទ្រព្យ នៅប្រទេសកម្ពុជានោះទេ។ លោក ពុទ្ធី បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន...
ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ថា ទិន្នន័យបង្ហាញដោយក្រុមអាជ្ញាធរសុខាភិបាល បានប្រកាសឲ្យដឹងកាលពីថ្ងៃអាទិត្យថា ចំនួនអ្នកជំងឺកូវីដ១៩ដែលសម្រាកនៅមន្ទីរពេទ្យ នៅក្នុងប្រទេសបារាំង បានកើនឡើងដល់៤៧០នាក់ តែក្នុងរយៈពេល០១ថ្ងៃប៉ុណ្ណោះ សរុបនាំឲ្យចំនួនអ្នកឆ្លងជំងឺកើនឡើងដល់២៩.៣៥៦នាក់ ។ ក្នុងចំណោមពួកគេទាំងនោះ មាន៥.៣៤១ករណីតម្រូវឲ្យសម្រាកថែទាំសុខភាព ដែលចំនួននេះកើនឡើង៦៨នាក់ បើធៀបនឹងមួយថ្ងៃមុន ។ បារាំង ត្រូវបានគេរាយការណ៍ថា មានករណីនៃជំងឺកូវីដ១៩គិតក្នុងរយៈពេល២៤ម៉ោងចំនួន៦៦.៧៩៤នាក់ ដែលនាំឲ្យចំនយនអ្នកឆ្លងជំងឺសរុបកើនឡើងដល់៤.៨២២.៤៧០នាក់...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ថា គ្រោះទឹកជំនន់នៅក្នុងប្រទេសឥណ្ឌូនេស៊ី បណ្តាលឲ្យស្លាប់មនុស្សតិចបំផុត៤៤នាក់ ។ លោក Raditya Jati អ្នកនាំពាក្យមួយរូបមកពីទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ បានប្រាប់ដល់ស៊ិនហួថា យ៉ាងហោចណាស់ស្លាប់មនុស្សតិចបំផុត៤៤នាក់ បន្ទាប់ពីមានគ្រោះទឹកជំនន់កើតឡើងភ្លាមៗ និងគ្រោះបាក់ដី ដែលបានកើតឡើងនៅខេត្ត East Nusa Tenggara ស្ថិតនៅភាគកណ្តាលនៃប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃអាទិត្យ...
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសឲ្យដឹងថា មានបុរសជនជាតិចិនអាយុ៤២ឆ្នាំ ដែលរស់នៅ Appartment PRINCE TOWER សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ កាលពីម៉ោង ១០យប់ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ ។ យោងតាមសេចក្ដីប្រកាស របស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៥ មេសា...
រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ថា សេក្តីប្រកាសមួយពីក្រសួងសុខាភិបាល និងកីឡា បានឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ បានកើនឡើងដល់ ១៤២.៤៩៧នាក់ នៅក្នុងប្រទេសមីយ៉ាន់ម៉ា គិតត្រឹមថ្ងៃសៅរ៍ ។ សេចក្តីប្រកាសបានដាក់ថា ប្រទេសមីយ៉ាន់ម៉ា បានរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ១៩ ចំនួន១៨នាក់ គិតក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ។...
ភ្នំពេញ៖ រដ្ឋបាលខេត្តស្វាយរៀងសូមអំពាវនាវ ដល់អ្នកដែលពាក់ព័ន្ធ ឬដឹងខ្លួនថាបានប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោល ជាមួយបុគ្គលមានឈ្មោះក្នុងតារាង គិតចាប់ពីថ្ងៃទី១៨ មីនា ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល ១៤ថ្ងៃ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន។