ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា ការប្រជុំនានា គឺបានរក្សាគំលាតល្អហើយ ប៉ុន្តែសម្រាប់ការថតរូបអនុស្សាវរីយ៍ ក្រោយបញ្ចប់ប្រជុំគឺនៅជុំគ្នាដដែល ដោយមិនបានរក្សាគំលាត ឲ្យនៅឆ្ងាយពីគ្នាទេ ដូច្នេះត្រូវរក្សាគំលាត ព្រោះកន្លងមកមានការឆ្លងជំងឺកូវីដ១៩ តាមរយៈការថតរូប។ តាមរយៈសារជាសំឡេង ប្រមាណជា៣០នាទី នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ សម្តេចតេជោបានថ្លែងថា...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៣៧នាក់ទៀត ដែលជាពាក់ព័ន្ធ ជាមួយព្រឹត្តិការណ៍សហគមន៍២០កុម្ភៈទាំងអស់ ។ ជាមួយគ្នានេះ ក្រសួងក៏ប្រកាស ពីការព្យាបាលជាសះស្បើយ ចំនួន១៩នាក់ផងដែរ។ សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃ១៩ មីនា កម្ពុជាមានអ្នកឆ្លងសរុប ចំនួន១៥៧៨ នាក់ អ្នកជាសះស្បើយចំនួន៩១៧...
ភ្នំពេញ៖ នាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លង CDC នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងបន្ទាន់មួយ ឲ្យរួមគ្នាបន្តអនុវត្តវិធានការសុខាភិបាល ពោលចំពោះអ្នកជំងឺក្រោយការព្យាបាល ជាសះស្បើយពីជំងឺកូវីដ១៩ ត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃទៀត។ លិខិតរបស់ CDC ឲ្យដឹងបន្តថា “បុគ្គលដែលបានអនុញ្ញាត ចេញពីមន្ទីរពេទ្យត្រូវបន្តធ្វើចត្តាឡីស័ក នៅក្នុងលំនៅឋានផ្ទាល់ខ្លួន ឬទីតាំងឯកជនដែលមាន បន្ទប់ដាច់ដោយឡែក មានខ្យល់ចេញ-ចូលឲ្យបាន ១៤ថ្ងៃទៀត...
ភ្នំពេញ៖ លោកស្រី Louise MUSHIKIWABO អគ្គលេខាធិការអង្គការ អន្តរជាតិហ្វ្រង់កូហ្វូនី (OIF) បានប្រាប់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរថា លោកស្រីមានបំណង អញ្ជើញមកបំពេញទស្សនកិច្ច ជាមួយឥស្សរជន ហ្វ្រង់កូហ្វូនី មកពីសហភាពអឺរ៉ុប នៅកម្ពុជា នៅមុនដំណាច់ខែមេសាឆ្នាំនេះ ក្នុងគោលបំណងធ្វើការតស៊ូមតិ ដើម្បីទទួលបានការចាក់វ៉ាក់សាំង ជាសកល...
ភ្នំពេញ ៖ ធនាគារមេឃប៊ែង (May bank) បានប្រកាសផ្អាកដំណើរការ ជាបណ្តោះអាសន្នចំពោះសាខារបស់ធនាគារ នៅកម្ពុជាក្រោយ ក្រោយបានរកឃើញបុគ្គលិកម្នាក់មានវិជ្ជមានវីរុសកូវីដ១៩៕
ភ្នំពេញ ៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានធ្វើការណែនាំមេបញ្ជាការប្រភេទទ័ព ទ័ពជំនាញ និងនាយកស្ថាប័ន ចំណុះអគ្គបញ្ជាការដ្ឋានទាំងអស់ ត្រូវបន្ដអនុវត្តឲ្យម៉ឹងម៉ាត់បំផុត នូវវិធានការសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ តាមសេចក្ដីណែនាំនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានឲ្យដឹងថា ស្ថានភាពនៃជំងឺកូវីដ-១៩...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសថា នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ មានករណីជាសះស្បើយពីជំងឺកូវីដ១៩ថ្មីចំនួន៥៨នាក់ ពោលមានច្រើនជាងអ្នកឆ្លងថ្មី ខណៈអ្នកឆ្លងថ្មីមាន៣៦នាក់ ។ គិតមកដល់ព្រឹកថ្ងៃ១៨ មីនានេះ កម្ពុជាមានអ្នកឆ្លងសរុប១៥៤១នាក់ ជាសះស្បើយ៨៩៨នាក់ អ្នកកំពុងព្យាបាល៦៤០នាក់ និងមានអ្នកស្លាប់ម្នាក់៕
ភ្នំពេញ៖ លោក ហ្វា សាលីប្រធានសម្ព័ន្ធសហជីពជាតិ (សសជ) តាមរយៈ លោក អ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានស្នើសុំរាជរដ្ឋាភិបាលកម្ពុជា ឲ្យផ្អាកប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នាពេលខាងមុខ និងបន្តការងារធម្មតាដើម្បី បញ្ចៀសពីការចម្លងជំងឺកូវីដ១៩ ទ្រង់ទ្រាយធំ នៅក្នុងប្រទេស។ សម្ព័ន្ធសហជីពជាតិសុំអន្ដរាគមន៍បែបនេះ ដោយសារស្ថានភាពជាក់ស្តែង នៃការរីករាលដាលវិបត្តិកូវីដ១៩...
ភ្នំពេញ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) នៃក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថា មានអ្នកវិជ្ជមានកូវីដ១៩ បានចូលក្លឹបហាត់ប្រាណ ហ្វឹតហ្សូន (Fit Zone) នៅលើផ្លូវ ៤៥០ បឹងត្របែក ភ្នំពេញ ចន្លោះពីថ្ងៃទី១ ដល់ទី១២ ខែមីនា ឆ្នាំ២០២១ ដូច្នេះអ្នកពាក់ព័ន្ធ ដែលធ្លាប់ចូលទីនោះ ត្រូវទៅធ្វើតេស្តជាបន្ទាន់ ។...