ភ្នំពេញ៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ (វេលាម៉ោង ០៨ និង៥០ នាទី) ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ បានរកឃើញអ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ ចំនួន១នាក់ បុរស អាយុ ៤១ ឆ្នាំ (ពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩ សេង...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅថ្ងៃទី១៧ មីនានេះបានចេញសេចក្ដី សម្រេចបង្កើតគណៈកម្មការចំពោះកិច្ច ដឹកនាំការចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេសដែលមានលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលជាប្រធាន និងមានអនុប្រធាន-សមាជិក មកពីក្រសួងស្ថាប័នអង្គភាព ពាក់ព័ន្ធចំនួន ៤៥រូបផ្សេងទៀត ។
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបើកឲ្យដំណើរការឡើងវិញ នូវទីតាំងចំនួន ២១កន្លែង ដែលធ្លាប់ត្រូវបានបិទ ដើម្បីធ្វើចត្តាឡីស័ក និងតាមដានកន្លងមក ប៉ុន្តែម្ចាស់ទីតាំងទាំងនោះ ត្រូវបន្តចូលរួមអនុវត្តតាម វិធានការសុខាភិបាល ជៀសវាងការចម្លងបន្តទៀត ៕
ភ្នំពេញ៖ តារាចម្រៀង និងសម្តែងសាច់សខ្ចីដូចស្រ្តីក្រមុំ លោក បញ្ញា សិទ្ធ បានប្រកាសខ្លួនឯងតាមរយៈ បណ្តាញសង្គមហ្វេសប៊ុកថា ខ្លួនបានឆ្លងជំងឺកូវីដ១៩ ហើយក្រុមគ្រូពេទ្យបានយករថយន្ត មកទទួលទៅព្យាបាលនៅម៉ោងប្រមាណជា ១១យប់ នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១។ នេះជាតារាម្នាក់ទៀតហើយ ដែលបានប្រកាសថា ខ្លួនមានផ្ទុកកូវីដ១៩ ក្រោយពីតារាចម្រៀងនៅផលិតកម្មហង្សមាស បានឆ្លងជាបន្តបន្ទាប់ ដែលគិតមកទល់ពេលនេះ ប្រហែលជាក្បែរ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានារាត្រីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះបានចេញសារជាបន្ទាន់មួយដោយសម្រេចឲ្យចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ដល់គ្រូបង្រៀន នៅរាជធានីភ្នំពេញ ខេត្តកណ្ដាល ព្រៃវែង កោះកុង និងព្រះសីហនុ៕ សូមស្ដាប់ប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន៖
ប៊ែកឡាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ថា ប្រទេសអាល្លឺម៉ង់ បារាំង និងអ៊ីតាលី បានឲ្យដឹងកាលពីថ្ងៃចន្ទថា ពួកគេនឹងបញ្ឈប់ការចាក់ថ្នាំបង្ការ AstraZeneca ទប់ទល់នឹងកូវីដ១៩ បន្ទាប់ពីប្រទេសមួយចំនួន បានរាយការណ៍ពីផលប៉ះពាល់ធ្ងន់ធ្ងរ ដែលអាចកើតមាន ប៉ុន្តែអង្គការសុខភាពពិភពលោក ហៅកាត់ (WHO)...
រីយូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅក្នុងប្រទេសប្រេស៊ីល បានកើនឡើងជិត២៨០.០០០នាក់ គិតត្រឹមថ្ងៃចន្ទ បន្ទាប់ពីមានអ្នកស្លាប់បន្ថែមទៀត ចំនួន១.០៥៧នាក់ ដោយសារជំងឺ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់នៅទូទាំងប្រទេស កើនឡើងដល់២៧៩.២៨៦នាក់ ។ ក្រសួងក៏បានរាយការណ៍មកថា មានករណីថ្មីចំនួន ៣៦.២៣៩នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ នៅទូទាំងប្រទេសកើនឡើងដល់...
បាងកក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ថាលោក ប្រាយុទ្ធ ចាន់ឧចា នាយករដ្ឋមន្រ្តីថៃ បានក្លាយជាមនុស្សទីមួយ ដែលបានចាក់វ៉ាក់សាំង AstraZeneca ទប់ទល់នឹងជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍នៅថ្ងៃអង្គារនេះ បន្ទាប់ពីការដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន ដោយមានការព្រួយបារម្ភអំពីសុវត្ថិភាព ។ លោក ប្រាយុទ្ធ និងសមាជិកគណៈរដ្ឋមន្រ្តីផ្សេងទៀត...
ប៉ារីស៖ ប្រទេសបារាំង អាល្លឺម៉ង់ និងអ៊ីតាលី បានឲ្យដឹងថា ពួកគេបានសម្រេចចិត្តផ្អាកការ ប្រើប្រាស់វ៉ាក់សាំងការពារមេរោគ ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន AstraZeneca Plc របស់ចក្រភពអង់គ្លេស ជាវិធានការបង្ការជាមុនបន្ទាប់ពីមាន របាយការណ៍អំពីការកកឈាមក្នុងចំណោមអ្នក ដែលបានចាក់វ៉ាក់សាំង នៅក្នុងប្រទេសន័រវេស។ ក្រោយមកទៀតនៅថ្ងៃនោះអេស្បាញ ក៏បានអនុវត្តតាមដែរដោយអះអាងថា ខ្លួននឹងបញ្ឈប់ការប្រើប្រាស់វ៉ាក់សាំង AstraZeneca នៅក្នុងប្រទេសយ៉ាងហោចណាស់ពីរសប្តាហ៍។ ការប្រកាសរបស់ប្រទេសទាំង ៤...
ហ្សឺណែវ៖ អង្គការសុខភាពពិភព លោក (WHO) បានឲ្យដឹងថា ខ្លួននៅតែកំពុងធ្វើការត្រួតពិនិត្យ សុវត្ថិភាពរបស់ខ្លួន លើវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ AstraZeneca / Oxford ខណៈប្រទេសជាច្រើនដូចជា បារាំង អ៊ីតាលី អេស្ប៉ាញ និងអាល្លឺម៉ង់ បានចូលរួមជាមួយក្រុមប្រទេស ដែលបានផ្អាកការប្រើប្រាស់វ៉ាក់សាំងនេះ ដោយមានការរាយការណ៍ថា អ្នកទទួលខ្លះ បានបង្កើតកំណកឈាម ហើយបានស្លាប់បន្ទាប់ពីទទួលថ្នាំបង្ការ។...