Covid-19

ប្រេស៊ីល មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ជិត២៨ម៉ឺននាក់

រីយូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅក្នុងប្រទេសប្រេស៊ីល បានកើនឡើងជិត២៨០.០០០នាក់ គិតត្រឹមថ្ងៃចន្ទ បន្ទាប់ពីមានអ្នកស្លាប់បន្ថែមទៀត ចំនួន១.០៥៧នាក់ ដោយសារជំងឺ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់នៅទូទាំងប្រទេស កើនឡើងដល់២៧៩.២៨៦នាក់ ។

ក្រសួងក៏បានរាយការណ៍មកថា មានករណីថ្មីចំនួន ៣៦.២៣៩នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ នៅទូទាំងប្រទេសកើនឡើងដល់ ១១.៥១៩.៦០៩នាក់ ។

បច្ចុប្បន្ននេះ ប្រទេសប្រេស៊ីល មានអ្នកស្លាបជាមធ្យម១៣៣នាក់ និងមានករណីឆ្លងជំងឺ ៥.៤៨២នាក់ ក្នុងចំណោមមនុស្ស១០០.០០០នាក់ ។ ក្រសួងបានឲ្យដឹងដូច្នេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top