ភ្នំពេញ ៖ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសដំណឹងជាបន្ទាន់ថា មានប្រជាពលរដ្ឋខ្មែរអាយុ៥០ឆ្នាំបានស្លាប់ដោយសារជំងឺកូវីដ១៩នៅម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ក្រសួងប្រកាសថា នេះជាករណីលើកទី១ហើយសម្រាប់កម្ពុជា។អ្នកស្លាប់មានទីលំនៅ ក្នុងសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ ជាអ្នកបើកបររថយន្តឲ្យជនជាតិនៅខេត្តព្រះសីហនុ មានផ្ទុកជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ សពនេះត្រូវបានរកថា មានជំងឺឆ្លងវីរុសកូវីដ១៩ នាថ្ងៃ២៧ កុម្ភៈ។ សូមរំលឹកថា កម្ពុជា រកឃើញអ្នកផ្ទុកជំងឺកូវីដ១៩ដំបូង លើបុរសជនជាតិចិនម្នាក់ ឈ្មោះ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្ដែងការសោកស្ដាយជាខ្លាំង ចំពោះក្រុមមនុស្សមួយចំនួន ដែលចោទប្រកាន់សម្ដេចថា ប្រមាថអាយុជីវិតប្រជាពលរដ្ឋ ចំពោះការណែនាំឲ្យត្រៀមទីបូជា និងទីបញ្ចុះសពក្នុងករណី ដែលមានប្រជាជនកម្ពុជាក៏ដូចជា ជាតិដើមភាគតិចនិងជនបរទេស ទទួលមរណភាពដោយសារជំងឺកូវីដ១៩។ តាមរយៈសារសំឡេងនៅថ្ងៃទី១១ មីនា នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ការត្រៀមរៀបចំទុកជាមុន...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបានឲ្យបានដឹង នៅថ្ងៃពុធនេះថា ករណីជំងឺកូវីដ១៩ នៅក្នុងប្រទេសឥណ្ឌនេស៊ី បានកើនឡើងដល់ ៥.៦៣៣នាក់ ក្នុងអំឡុងពេល១ថ្ងៃ ដល់១.៣៩៨.៥៧៨នាក់ ជាមួយគ្នានេះដែរ ចំនួនអ្នកស្លាប់បន្ថែមទៀតចំនួន ១៧៥នាក់ ដល់៣៧.៩៣២នាក់ ។ ក្រសួងបានឲ្យដឹងថា ពលរដ្ឋចំនួន ៥.៥៥៦នាក់ បន្ថែមទៀតបានចាកចេញពី់មន្ទីរពេទ្យនានា...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីនៅរាត្រីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ បានដឹកនាំកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានខណ្ឌចុះបិទ ទីតាំងខារ៉ាអូខេនិងបារ ៣កន្លែងផ្សេងគ្នា ដែលបានលួចលាក់បើកខុសច្បាប់ ដោយបានច្រៀងខារ៉ាអូខេ និងផឹកស៊ីយ៉ាងអាណាធិបតេយ្យ ផ្ទុយពីការណែនាំរបស់ក្រសួងសុខាភិបាល។ ក្នុងនោះក៏បានឃាត់ខ្លួនមនុស្សប្រុស-ស្រី ជាច្រើននាក់ផងដែរ ។ ទីតាំងទាំងនោះ គឺភោជនីយដ្ឋាន...
ភ្នំពេញ៖ ពលករខ្មែរចំនួន២០នាក់ ដែលទើបមកពីប្រទេសថៃតាមច្រករបៀង ហើយព្យាយាមគេចវេះ មិនព្រមចូលធ្វើចត្តាឡីស័ក ត្រូវសមត្ថកិច្ចនាំខ្លួន ប្រគល់ឱ្យគ្រូពេទ្យ អនុវត្តវិធានការសុខាភិបាល។ សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ កម្លាំងនគរបាល សហការជាមួយកម្លាំងយោធា បានឃាត់ខ្លួនពលករខ្មែរចំនួន២០នាក់ ដែលវិលត្រឡប់មកពីប្រទេសថៃ។ ពលករទាំងនេះ បានធ្វើដំណើរដោយថ្មើរជើងតាមផ្លូវកាត់ ហើយព្យាយាមគេចវេះ មិនព្រមចូលធ្វើចត្តាឡី តាមការណែនាំ របស់ក្រសួងសុខាភិបាល...
បរទេស៖ សហភាពអ៊ឺរ៉ុបនៅថ្ងៃពុធនេះ បាននិយាយថា ខ្លួនបានឈានទៅដល់ កិច្ចព្រមព្រៀងមួយទៀតហើយ ដែលនឹងអាចឲ្យក្រុមហ៊ុនផលិតឧិសថ Pfizer ក្នុងការផ្គត់ផ្គង់វ៉ាក់សាំង ប្រមាណជា៤លានដូសនៅក្នុងខែមិនានេះ។ សហភាពអ៊ឺរ៉ុបក៏បានបញ្ជាក់ដែរថា កញ្ចប់វ៉ាក់សាំងថ្មីនេះ ត្រូវបានធ្វើឡើងលើសពីផែនការ នៃការផ្តត់ផ្គង់កន្លងមក ក្នុងគោលបំណងដើម្បីលុបចោលឲ្យបាន នៃភាពតានតឹង នៃការធ្វើដំណើរឆ្លងព្រំដែនព្រមទាំង ក្នុងការប្រយុទ្ធប្រយុទ្ធប្រឆាំងទៅនឹងទីតាំង ដែលមានការផ្ទុះវិរុសកូវីដជាដើមផង។ ប្រធានសហភាពអ៊ឺរ៉ុបលោក Ursula von der...
ភ្នំពេញ ៖ ក្រុមឆ្លើយតបបន្ទាន់ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបាត់ដំបង ប្រកាសស្វែងរកបុគ្គល ២រូប ដែលបានប៉ះពាល់ ជាមួយករណីសង្ស័យវិជ្ជមាន កូវីដី១៩ ដោយពួកគេបានអង្គុយ ជាប់គ្នាបីនាក់ ក្នុងអំឡុងពេលធ្វើដំណើរ ពីភ្នំពេញមកបាត់ដំបង តាមរថយន្តឈ្នួលម៉ាកស៊ីណា ពាក់ស្លាក់លេខ ភ្នំពេញ 2AZ:35 ចេញដំណើរប្រហែលម៉ោង១២ថ្ងៃត្រង់ មកដល់បាត់ដំបង ម៉ោងប្រហែល៧និង១០យប់ មានអ្នករួមដំណើរ៦នាក់...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចបន្ថែមថវិកាដល់បណ្តាខេត្តជាប់ ព្រំដែនកម្ពុជា ថៃ និងវៀតណាម សម្រាប់ត្រៀមពីថ្ងៃទី១០ ខែមីនា ដល់ថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២១ ហើយថវិកានេះ ក៏ត្រូវបានយកប្រគល់ឲ្យរួចអស់ហើយ សម្រាប់ផ្គត់ផ្គង់ដល់ការធ្វើចត្តាឡីស័ក របស់ប្រជាពលរដ្ឋមកពីប្រទេសថៃ ពាក់ព័ន្ធករណីកូវីដ១៩៕
ភ្នំពេញ៖ ក្នុងដំណាក់កាល នៃការរីករាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍កម្ពុជានេះ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ បានលើកឡើងថា ពេលនេះមិនមែនជាពេលរើសអើង ក៏មិនមែនជាពេលទម្លាក់កំហុស ផ្ទុយទៅវិញ គឺជាពេលដែលយើងត្រូវរួបរួម ចូលរួម និងលើកទឹកចិត្តហើយទាំងអស់គ្នា រួមគ្នា យើងពិតជានឹងឆ្លងផុត គ្រាលំបាកនេះជាមួយគ្នា។ តាមរយៈគេហទំព័រហ្វេសប៊ុកនៅថ្ងៃទី១១ មីនានេះ អ្នកតំណាងរាស្រ្ត ហ៊ុន...