ភ្នំពេញ ៖ តារាចំរៀងស្រីជួរមុខ របស់ផលិតហង្សមាស អ្នកនាង ឱក សុគន្ធកញ្ញា និងក្រុមគ្រួសារអវិជ្ជមានកូវីដ១៩ បន្ទាប់ពីចូលរួមធ្វើតេស្តលើកទី១ រកមេរោគកូវីដ១៩។ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នាថ្ងៃ១១ មីនា ឱក សុគន្ធកញ្ញា ថ្លែងថា ទោះបីជាអវិជ្ជមានកូវីដក៏ដោយ ប៉ុន្តែអ្នកនាងនិងក្រុមគ្រួសារ កំពុងធ្វើចត្តាឡីស័ក្តរយៈពេល១៤ថ្ងៃ ដើម្បីបន្តតាមដានសុខភាព ក្នុងការធ្វើតេស្តលើកទី២ តាមការណែនាំរបស់ក្រសួងសុខាភិបាល...
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសផ្អាកចាក់វ៉ាក់សាំង Sinopharm ដូសទី១សម្រាប់ក្រុមមនុស្ស ដែលមានអាយុចាប់ពីអាយុ ១៨ឆ្នាំ ដល់ ៥៩ឆ្នាំ មួយរយៈសិន ហើយចំពោះអ្នក ដែលបានចាក់វ៉ាក់សាំងលើកទី១ ត្រូវបន្តចាក់លើកទី២ តាមកាលបរិច្ឆេទ ដែលបានកំណត់ដោយក្រុមគ្រូពេទ្យ ។ រដ្ឋបាលខេត្តព្រះសីហនុ បានទទួលពីក្រសួងសុខាភិបាល វ៉ាក់សាំងប្រភេទ Sinopharm ចំនួន ៦...
ភ្នំពេញ៖ លោក ថងលុន ស៊ីសុលីត នាយករដ្ឋមន្រ្តីឡាវ និងលោក ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្រ្តីវៀតណាម បានសម្ដែងនូវជំនឿជឿជាក់ថា ជាមួយនឹងការខិតខំប្រឹងប្រែងដ៏មុះមុត និងវិធានការដ៏តឹងរឹង ដាក់ចេញដោយ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រទេសកម្ពុជាថា នឹងទទួលបានជោគជ័យ ក្នុងការទប់ស្កាត់ការផ្ទុះរាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ជាថ្មីម្តងទៀត ។...
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ថ្លែងក្នុងពិធីធ្វើបទបង្ហាញ ស្តីពីបទដ្ឋានប្រតិបត្តិការ និងលំហាត់ហ្វឹកហ្វឺនអន្តរាគមន៍សន្តិសុខ និងសណ្តាប់ធ្នាប់ នៅ តាមគោលដៅ និងតំបន់ចត្តាទ្បីស័ក ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅកងពលតូច អន្តរាគមន៍លេខ១, ខេត្តកំពង់ឆ្នាំង, ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ។...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអនុញ្ញាតឲ្យជនជាតិដើមភាគតិច និងប្រជាពលរដ្ឋខ្មែរ-ឥស្លាមនៅកម្ពុជា អាចប ញ្ចុះសពអ្នកជំងឺ ដែលទទួលរមណភាពដោយសារកូវីដ-១៩ តាមប្រពៃណីទំនៀមទម្លាប់របស់ខ្លួន ប៉ុន្តែត្រូវអនុវត្តន៍តាមវិធានសុខាភិបាល។ ជាមួយគ្នានោះ សម្ដេចតេជោ ហ៊ុន សែន បានណែនាំដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលរៀបចំសេចក្ដីព្រាងអនុក្រឹត្យ ពាក់ព័ន្ធនឹងវិធានការជំងឺកូវីដ-១៩ ត្រូវចែងពីចំណុចនេះ ផងដែរ។...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសថា នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ មានជាសះស្បើយពីជំងឺកូវីដ១៩ចំនួន៤៨នាក់ និងមានអ្នកឆ្លងថ្មីចំនួន៣៩ដែលសុទ្ធតែជាប់ពាក់ព័ន្ធក្នុងសហគមន៍២០កុម្ភៈ ។ អ្នកឆ្លងទាំង៣៩នាក់នោះ គឺនៅភ្នំពេញចំនួន២២ , ព្រៃវែងចំនួន៦នាក់ , ព្រះសីហនុម្នាក់ , កណ្ដាល ៩ , និងបាត់ដំបងម្នាក់។ បើតាមការប្រកាសរបស់គិតត្រឹមព្រឹកថ្ងៃ១១ មីនា...
ភ្នំពេញ ៖ បុរសឈ្មោះ ម៉ី ស៊ីថាន់ អាយុ ២៧ឆ្នាំ ដែលមានករណីវិជ្ជមានកូវីដ-១៩ បានមកស្នាក់នៅក្នុងផ្ទះកម្មករ ក្នុងសិប្បកម្មឡដ្ឋមួយកន្លែង នៅភូមិអូរកណ្ដោ ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម ។ ក្រោយស្រាវជ្រាវតាមដានឃើញ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានចាត់ឲ្យមន្ត្រីសុខាភិបាល ចុះបាញ់ថ្នាំសម្លាប់មេរោគនៅបរិវេណ...
ភ្នំពេញ ៖ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ស្អែកព្រឹកនេះ ដើម្បីប្រជុំវិសាមញ្ញព្រឹទ្ធសភានីតិកាលទី៤ ដោយមានរបៀបវារៈចំនួនមួយ គឺពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត៕
ភ្នំពេញ៖ ប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកអញ្ចាញ ក្នុងស្រុកមុខកំពូល ខេត្តកណ្តាលនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ បានយកសំណាក ប្រជាពលរដ្ឋនិងគ្រូពេទ្យកំពុង ស្នាក់នៅក្នុងមន្ទីរសំរាកព្យាបាលនិងសម្ភពព្រែកអញ្ចាញ (២៤ម៉ោង) ចំនួន៥៩នាក់ ដើម្បីធ្វើតេស្តរកជំងឺកូវីដ១៩ ក្រោយមានអ្នកសង្ស័យឆ្លងជំងឺកូវីដ១៩ ចូលទៅព្យបាលនៅទីនោះ ។ នេះបើតាមការចុះផ្សាយរបស់ប៉ុស្តិ៍នគរបាលព្រែកអញ្ចាញ៕
ភ្នំពេញ៖ ស្រីស្រស់ស្អាត ២នាក់ បានលួចបង្កប់សារធាតុញៀន នៅក្នុងមីកំប៉ុងផ្ញើឲ្យទៅអ្នកកំពុង ធ្វើចត្តាឡីស័ក កាលពីម៉ោង១១ និង៣០នាទី រាត្រីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ នៅអគារបុគ្គលិកស្នាក់នៅឆាង ឆឹង ស្ថិតនៅក្រុម២៦ ភូមិ២ សង្កាត់លេខ៤ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ប៉ុន្តែទោះបីជាពួកគេលួចបង្កប់ ដាក់យ៉ាងណាក៏ដោយ គឺមិនបានសម្រេចទេ ដោយសារកងកម្លាំងជួរមុខ យាមការពារគោលដៅធ្វើចត្តាឡីស័ក...