បរទេស៖ ប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃអង្គារនេះ បានប្រកាសទទួលស្គាល់ និងអនុញ្ញាតិឲ្យប្រើប្រាស់វ៉ាក់សាំង AstraZeneca ក្នុងលក្ខខណ្ឌបន្ទាន់ហើយបន្ទាប់ពី ប្រទេសនេះទើបតែបានទទួល វ៉ាក់សាំងប្រភេទនេះចំនួន ១លានដូសកាលពីមួយថ្ងៃមុន។ សេចក្តីប្រកាសដែលត្រូវបានធ្វើឡើង ដោយភ្នាក់ងារទទួលបន្ទុកកិច្ចការងារ គ្របគ្រងអាហារនិងថ្នាំពេទ្យរបស់ឥណ្ឌូនេស៊ី បានបញ្ជាក់ទៀតថា វ៉ាក់សាំងនេះនឹងត្រូវ ធ្វើការចែកចាយ និងចាក់ជូនពលរដ្ឋរបស់ខ្លួន ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង។ វ៉ាក់សាំងដែលមានចំនួនប្រមាណជា ១.១លានដូស ត្រូវបានគេដឹងថាបានធ្វើដំណើរ មកដល់ប្រទេសកាលពីល្ងាចថ្ងៃចន្ទ...
បរទេស៖ រដ្ឋមន្រ្តីសុខាភិបាលប្រទេសថៃ លោក Anutin Charnvirakul បាននិយាយថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Sinovac ចំនួន ៨០០ ០០០ ដូស នឹងដឹកមកដល់ប្រទេសថៃនៅថ្ងៃទី ២៥ ខែមីនា។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១...
ញ៉ូដេលី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ថា រដ្ឋាភិបាលសហព័ន្ធឥណ្ឌានៅថ្ងៃអង្គារ បានបដិសេធចំពោះការខ្វះខាត វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅរដ្ឋភាគពាយ័ព្យហើយបាននិយាយថា ខ្លួនកំពុងបញ្ជូនការផ្គត់ផ្គង់នៅទូទាំងប្រទេស ដោយផ្អែកលើគំរូតម្រូវការ និងការប្រើប្រាស់ ។ ក្រុមហ៊ុនផលិតវ៉ាក់សាំង ធំជាងគេបំផុតនៅលើពិភពលោក បានផ្តល់ថ្នាំចំនួន ២៣លានកម្រិតដល់ប្រជាជនចំនួន១៧ លាននាក់...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៦៤នាក់ទៀតហើយ នាព្រឹកថ្ងៃ១០ មីនានេះ ដែលជាករណីសហគមន៍២០កុម្ភៈ។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃ១០ មីនា នេះមានអ្នកឆ្លងសរុបចំនួន ១១២៤នាក់ អ្នកជាសះស្បើយចំនួន៥១៧ នាក់ និងអ្នកកំពុងព្យាបាលចំនួន ៤៩៣នាក់ ៕
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានសម្រេចយកការបូជាសព ក្នុងករណីមានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ មិនមែនជាការបញ្ចុះនោះទេ ហើយសម្ដេចក៏បានណែនាំឲ្យក្រសួង សុខាភិបាល និងអភិបាល រាជធានី-ខេត្ត ត្រូវសហការគ្នា រៀបចំទីតាំងបច្ឆាបូជាសព ឲ្យបានសមរម្យ សម្រាប់ទុកបូជាសព ដល់អ្នកស្លាប់ ដែលមិនមានជំងឺនេះ នៅពេលអនាគត...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានធ្វើការណែនាំវិធានការបន្ទាន់សម្រាប់បង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ ក្នុងសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា អនុវត្តតាមការអំពាវនាវ និងអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់សារជាថ្មីឲ្យអភិបាលរាជធានី-ខេត្ត គឺមានភារកិច្ចគ្រប់គ្រាន់សម្រាប់ បិទ ឬ បើកនៅទីតាំងណាមួយ ក្រោយរកឃើញជំងឺកូវីដ១៩។ តាមរយៈសារសំឡេងជាង៧នាទី នារសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ សម្ដេចតេជោបានថ្លែងឲ្យដឹងថា «ខ្ញុំសូមបញ្ជាក់សារជាថ្មី ដើម្បីឲ្យយកការទទួលខុសត្រូវនោះ គឺការសម្រេចបិទ ឬបើក គឺស្ថិតនៅលើតួនាទីអភិបាលរាជធានី-ខេត្ត។ ខ្ញុំលើកក្នុងករណីដែលមានការបិទ...
សេអ៊ូល៖ នាយសេនាធិការចម្រុះ (JCS) បានឲ្យដឹងថាកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នៅថ្ងៃចន្ទនេះបានចាប់ផ្តើម ធ្វើសមយុទ្ធយោធារួមគ្នាមួយ នៅនិទាឃរដូវក្នុងទ្រង់ទ្រាយធំមួយ នៅពេលមានការរីករាលដាល នៃជំងឺកូវីដ-១៩ ។ យោងតាមយោធាបានឲ្យដឹងថា ការបណ្តុះបណ្តាលមេបញ្ជាការ ចម្រុះរួមបញ្ចូលគ្នាតាមកុំព្យូទ័រ ដែលគ្រោងនឹងបន្តរហូតដល់ថ្ងៃទី ១៨ ខែមីនា គឺពាក់ព័ន្ធនឹងកម្រិតអប្បបរមានៃកងទ័ព បើប្រៀបធៀបជាមួយកងមុនៗ ដែលមានស្ថានភាពជំងឺឆ្លង ហើយគ្មានការធ្វើសមយុទ្ធ នៅខាងក្រៅទៀតនោះទេ។...