ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានអនុគណៈកម្មការគ្រប់គ្រងសន្ដិសុខ និងសណ្ដាប់ធ្នាប់នៅតាមគោលដៅ និងតំបន់ចត្តាឡីស័កបានប្រើពេលត្រឹមតែ ៣៣ម៉ោងប៉ុណ្ណោះ ដើម្បីកែប្រែសណ្ឋាគារ The Great Duke ឲ្យក្លាយទៅជាមន្ទីរពេទ្យ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល ដែលអាចព្យាបាលអ្នកជំងឺប្រមាណ ៥០០នាក់។ តាមរយៈគេហទំព័រហ្វេសប៊ុកនៅថ្ងៃទី៨ មីនានេះ...
បរទេស៖ បុរសម្នាក់នៅរដ្ឋគូចារ៉ាត់ ប្រទេសឥណ្ឌា បានធ្វើតេស្តិ៍វិជ្ជមានវីរុសកូវីដ១៩ តែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទទួលបានវ៉ាក់សាំងដូស លើកទី២ ប្រឆាំងនឹងជំងឺឆ្លងនេះ។ គាត់គឺជាមន្រ្តីសុខាភិបាល និងធ្វើការនៅ Dehgam Taluka ក្នុងទីក្រុង Gandhinagar រដ្ឋធានីរបស់រដ្ឋ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា បើយោងតាមប្រធានផ្នែកសុខភាពរបស់ក្រុង...
បរទេស៖ ប្រធានាធិបតីនៃ ប្រទេសវេណេស៊ុយអេឡាលោក Nicolas Maduro និងលោកស្រីភរិយា Cilia Flores ត្រូវបានគេមើលឃើញថា បានទទួលយកការ ចាក់វ៉ាក់សាំងរបស់ប្រទេសរុស្សី Sputnik V ជាលើកដំបូងកាលពីថ្ងៃសៅរ៍ម្សិលមិញ។ ការចាក់វ៉ាក់សាំងត្រូវបានគេដឹងថា បានធ្វើឡើងនៅក្នុងអំឡុងពេល ដែលប្រទេសវេណេស៊ុយអេឡា បានទទួលបានកញ្ចប់វ៉ាក់សាំង លើកទី២ ហើយការផ្សាយផ្ទាល់ ថែមទាំងត្រូវបានធ្វើឡើងនៅលើ កញ្ចក់ទូរទស្សន៍ជាតិផងដែរដោយលោក...
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានធ្វើការក្រើនរំលឹកសារជាថ្មី អំពី ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាបន្តសម្រាប់ក្រុមអាយុ១៨ ទៅ ៥៩ឆ្នាំ ចាប់ពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១នេះ។ តាមសេចក្ដីក្រើនរំលឹករបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា មន្ត្រីសុខាភិបាល ដែល ចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ និងសាធារណជនទាំងអស់ ឲ្យបានជ្រាបថា៖...
ភ្នំពេញ៖ ក្នុងពិធីអបអរសាទរខួប លើកទី១១០ ទិវាអន្តរជាតិនារី ៨ មីនា សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា បានថ្លែងថា ក្នុងបរិការណ៍នៃជំងឺកូវីដ-១៩ ដ៏កាចសាហាវ កំពុងរាតត្បាតនាពេលនេះ កាន់តែមិនអាចខ្វះបាន នូវវត្តមានអ្នកគ្រូពេទ្យ ជាទ័ពជួរមុខ ក្នុងសមរភូមិដែលមិនស្គាល់ពីសត្រូវ។ តាមរយៈបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី៨ ខែមីនា...
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ បានប្រកាសរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន២៤នាក់ បន្ថែមទៀត នៅរាជធានីភ្នំពេញនិងខេត្តព្រះសីហនុ។ យោងតាមសេចក្តីប្រកាសព័ត៌មាន ក្រសួងសុខាភិបាល បានឲ្យដឹងថាអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន២៤នាក់ សុទ្ធតែពាក់ព័ន្ធ នឹងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ទាំងអស់ និងបានជាសះស្បើយ៧នាក់ពីព្រឹត្តិការណ៍សហគមន៍។ ក្រសួងថាក្នុងចំណោម អ្នកឆ្លងទាំ២៤នាក់ ភាគច្រើនជាជនជាតិចិន...
ភ្នំពេញ៖ ឈ្មោះ អ៊ឹម សុភី ជាគ្រូពេទ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកអ្នកលឿងនិងជាម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភព អ៊ឹម សុភី ស្ថិតនៅភូមិ៣ ឃុំព្រែកខ្សាយ ស្រុកពាមរក៍ ខេត្តព្រៃវែង ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩និងត្រូវបានដាក់ ឲ្យព្យាបាលនៅមន្ទីរពេទ្យខេត្តព្រៃវែង។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រៃវែងនៅថ្ងៃទី៧ មីនានេះ បានឲ្យដឹងបន្ថែមថា ពាក់ព័ន្ធហេតុការណ៍នេះ រដ្ឋបាលបានចាត់តាំងបន្ទាន់ដល់មន្ទីរសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធដឹកនាំចុះស្រាវជ្រាវកំណត់មុខសញ្ញាដែលពាក់ព័ន្ធរួមមាន៖ ១.មន្រ្តីបម្រើការងារនៅមន្ទីរពេទ្យបង្អែកអ្នកលឿង ស្រុកពាមរក៍២.អ្នកដែលបានមកសម្រាកនិងពិនិត្យព្យាបាលនៅមន្ទីរសម្រាកព្យាបាលនិងសម្ភព...
ភ្នំពេញ៖ ក្រោយឃើញប្រជាពលរដ្ឋសម្រុកមកចាក់វ៉ាក់សាំងកូវីដ១៩ ដោយឈរប្រជ្រៀតគ្នាគ្មានគម្លាតសុវត្ថិភាពសង្គមនៅព្រឹកថ្ងៃអាទិត្យ ទី ៧ មីនា ២០២១ នៅ ពេទ្យកុមារជាតិ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានលើកឡើងថាពេទ្យស្រែកចង់រយះមេក្រូអោយរក្សាគម្លាតស្រេចតែគាត់មិនស្តាប់។ ពាក់ព័ន្ធករណីនេះ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេងក៏បានអំពាវនាវដល់អ្នកដែលទទួលវ៉ាក់សាំងការពារកូវីដ១៩ សូមអញ្ជើញទៅទទួលយកវ៉ាក់សាំង នៅទីតាំងដែលនៅជិតផ្ទះរបស់ខ្លួន ចៀសវាងមកប្រមូលផ្តុំកកកុញចាក់នៅតាមមន្ទីរពេទ្យរបស់រដ្ឋធំៗតែប្រជាពលរដ្ឋហាក់នៅមិនទាន់មានការយល់ដឹងនិងមិនអនុវត្តន៍តាមសោះឡើយ!។ លោក...
ភ្នំពេញ៖ ក្រសួងសុខាភិបាលនៅថ្ងៃទី៧ ខែ មីនានេះបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី៣៤នាក់បន្ថែមទៀត ក្នុងនោះករណីឆ្លងសហគមន៍ ៣១នាក់និង អ្នកដំណើរពីបរទេស៣នាក់ចំណែកអ្នកជំងឺដែលព្យាបាលជះសះស្បើយមានចំនួន១៩នាក់ផងដែរ។ គិតត្រឹមព្រឹក ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១អ្នកឆ្លងជំងឺកូវីដ១៩សរុបមានចំនួន៩៨៧ នាក់ចំណែក អ្នកជាសះស្បើយ ៥១០ នាក់និងអ្នកកំពុងព្យាបាល ៤៧៦ នាក់៕