បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ថា ប្រទេសថៃឡង់ដ៏ នៅថ្ងៃសៅរ៍នេះ បានបញ្ជាក់ថា មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន៦៤នាក់ ភាគច្រើនជាអ្នកជំងឺក្នុងស្រុក នេះបើយោងតាមរបាយការណ៍មួយ ចេញដោយមជ្ឈមណ្ឌលរដ្ឋបាល តាមដានស្ថានភាពជំងឺកូវីដ១៩ (CCSA)បានឲ្យដឹងដូច្នេះ ។ មជ្ឈមណ្ឌលបានឲ្យដឹងថា ករណីថ្មីគិតត្រឹមថ្ងៃសៅរ៍នេះ អ្នកឆ្លងជំងឺក្នុងស្រុកមានចំនួន៥៤នាក់ ទន្ទឹមនឹងនេះដែរ អ្នក១០នាក់ផ្សេងទៀត ដែលជាករណីអ្នកនាំចូលពីខាងក្រៅ ។...
បាងកក៖ ប្រទេសថៃ កំពុងពិចារណាលើលិខិត ឆ្លងដែនវ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងការលើកលែងការធ្វើចត្ដាឡីស័ក ចំពេលដែលកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញវិស័យទេសចរណ៍ ដែលកំពុងមានភាពទន់ខ្សោយ នៅពេលដែលការចាក់វ៉ាក់សាំង បានធ្វើឡើងនៅទូទាំងប្រទេស។ នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូឆា បានបញ្ជាឱ្យក្រសួងការបរទេស ធ្វើការសិក្សាលើលិខិតឆ្លងដែនវ៉ាក់សាំង។ ឧបនាយករដ្ឋមន្ត្រីថៃលោក Wissanu Krea-ngam បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ ផ្តាច់មុខជាមួយស៊ីនហួថា “ប្រសិនបើយើងសម្រេចចិត្ត បង្ហាញផែនការនេះប្រទេសចិន...
តេអេរ៉ង់៖ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif បានប្រកាសកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិក បានបន្តដាក់ទណ្ឌកម្មប្រឆាំងនឹងអ៊ីរ៉ង់ ចំពេលមានការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយបានរិះគន់យ៉ាងខ្លាំង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ លោកបានសរសេរនៅលើបណ្តាញសង្គម ដែលត្រូវបានដកស្រង់សម្តី ដោយទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA ថា “ទោះបីស្ថិតក្នុងចន្លោះពេលនៃការរាត្បាតជំងឺកូវីដ-១៩ ក៏ដោយសហរដ្ឋអាមេរិក នៅតែបន្តដាក់សម្ពាធ ដែលបរាជ័យរបស់លោក...
បរទេស៖ ពលករចំណាកស្រុក នៅប្រទេសកូរ៉េខាងត្បូង មានការព្រួយបារម្ភថា ពួកគេអាចនឹងត្រូវបានគេដកចេញពី កម្មវិធីចាក់វ៉ាក់សាំងការពារវីរុសកូវីដ១៩ ទូទាំងប្រទេស ឬត្រូវបានផ្អាកពីបញ្ជីអាទិភាពវិញ ដោយនិយាយថា វិធានការដែលទាក់ទងនឹងវីរុស របស់រដ្ឋាភិបាលមិនទាន់ ត្រូវបានអនុវត្តស្មើៗគ្នាចំពោះពួកគេទេ។ យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា មុនពេលចាប់ផ្តើមចាក់វ៉ាក់សាំង រដ្ឋាភិបាលបាននិយាយថា ជនបរទេសដែលបានស្នាក់នៅ...
កណ្តាល៖ លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្តាល នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារស្រុក បានបន្តចុះសួរសុខទុក្ខ និងនាំយកអំណោយ ចែកជូនប្រជាពលរដ្ឋ ពាក់ព័ន្ធដោយ ប្រយោលក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ចំនួន៥គ្រួសារ ក្នុងឃុំកោះឧកញ៉ាតី នៃស្រុកខ្សាច់កណ្តាល។ អំណោយដែលចែកជូននោះ រួមមាន៖ អង្ករ២៥គីឡូ មី១កេស...
ភ្នំពេញ៖ មនុស្សចំនួន៧២៣នាក់ ត្រូវបានដាក់អោយធ្វើចត្តាឡីស័ក នៅក្នុងកាស៊ីណូ «យ៉ុងយ័ន» ដែលមានទីតាំងស្ថិតនៅស្រុកកោះធំ ក្រោយរកឃើញបុរសជនជាតិចិនម្នាក់ មានវិជ្ជមានកូវីដ១៩។ ជាមួយគ្នានេះ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ នេះ បានដឹកនាំក្រុមការងារ មន្ទីរជំនាញពាក់ព័ន្ធ កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរស្រុកចុះត្រួតពិនិត្យទីតាំង កាស៊ីណូយីហោ...
បរទេស៖ លោកស្រី ជំនួយការអ្នកនាំពាក្យមជ្ឈមណ្ឌល គ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ បាននិយាយថា ក្នុងចំណោមករណីឆ្លងជំងឺកូវីដ១៩សរុប នៅក្នុងប្រទេសថៃ ២៦ ៤២១ នាក់, គឺក្នុងនោះ មានអ្នកជំងឺចំនួន ២៥ ៦៤១ (៩៨%) ត្រូវបានព្យាបាលឱ្យជាសះស្បើយ រួមទាំងអ្នកជំងឺចំនួន ៧៩ ត្រូវបានអនុញ្ញាត ឱ្យចេញក្នុងរយៈពេល ២៤ ម៉ោងមុន...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន ព្រះរាជសារអបអរសារទរ ប្រធានាធិបតីលោក NANA ADDO DANKWA AKUFO-ADDO ក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិ នៃសាធារណរដ្ឋហ្គាណា និងក្នុងឱកាសសាធារណរដ្ឋហ្គាណា បានក្លាយជាប្រទេសដំបូងគេ ក្នុងពិភពលោក ដែលទទួលបានវ៉ាក់សាំង បង្ការជំងឺកូវីដ១៩...
ភ្នំពេញ៖ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ អំពាវនាវ ដល់បងប្អូនសមាជិក-សមាជិកា ក៏ដូចជាកម្មករ-កម្មការិនីទូទាំងប្រទេស ត្រូវចូលរួមការពារ សហការ និងចូលរួមទប់ស្កាត់ ពីការឆ្លងរីករាលដាលនៃជំងឺ កូវីដ១៩ ទាំងអស់គ្នា ដោយអនុវត្តទៅតាមវិធានការនានា ដែលដាក់ចេញដោយ ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន។ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ អំពាវនាវបែបនេះ...