Covid-19

ថៃឡង់ដ៏ មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន ៦៤នាក់

បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ថា ប្រទេសថៃឡង់ដ៏ នៅថ្ងៃសៅរ៍នេះ បានបញ្ជាក់ថា មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន៦៤នាក់ ភាគច្រើនជាអ្នកជំងឺក្នុងស្រុក នេះបើយោងតាមរបាយការណ៍មួយ ចេញដោយមជ្ឈមណ្ឌលរដ្ឋបាល តាមដានស្ថានភាពជំងឺកូវីដ១៩ (CCSA)បានឲ្យដឹងដូច្នេះ ។

មជ្ឈមណ្ឌលបានឲ្យដឹងថា ករណីថ្មីគិតត្រឹមថ្ងៃសៅរ៍នេះ អ្នកឆ្លងជំងឺក្នុងស្រុកមានចំនួន៥៤នាក់ ទន្ទឹមនឹងនេះដែរ អ្នក១០នាក់ផ្សេងទៀត ដែលជាករណីអ្នកនាំចូលពីខាងក្រៅ ។

ប្រទេសថៃឡង់ដ៏ បានបញ្ជាក់ថា មានករណីឆ្លងចំនួន២៦.៣០៥នាក់ ហើយ២៣.៤៧២នាក់ ក្នុងចំណោមអ្នកឆ្លងជំងឺទាំងនោះ គឺជាអ្នកក្នុងស្រុក ទន្ទឹមនឹងនេះដែរ ២.៨៣៣នាក់ ជាករណីអ្នកឆ្លងជំងឺមកពីខាងក្រៅ ។

អ្នកជំងឺចំនួន ២៥.៦៨៦នាក់ បានជាសះស្បើយពីជំងឺ និងបានឲ្យចាកចេញពីមន្ទីរពេទ្យវិញ ទន្ទឹមនឹងនេះដែរ ចំនួន៥៣៤នាក់ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និង៨៥អ្នកបានស្លាប់ ដែលត្រូវបានគេរាយការណ៍ឲ្យដឹង ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top