អាមេរិក៖ កាសែតឌឹសាន់ រាយការណ៍កាលពីពេលថ្មីៗនេះថា ភរិយារបស់វេជ្ជបណ្ឌិត ដែលមានសុខភាពល្អ ដែលបានស្លាប់ដោយសារជំងឺឈាម ១៦ ថ្ងៃបន្ទាប់ពី បានចាក់ថ្នាំវ៉ាក់សាំង Pfizer Covid-19 ច្បាស់ណាស់ថា វាបណ្តាលមក ពីការចាក់វ៉ាក់សាំង។ អ្នកស្រី Heidi Neckelmann បានបើកចំហអំពី ការស្លាប់របស់លោកវេជ្ជបណ្ឌិត Gregory Michael អាយុ...
ភ្នំពេញ៖ សម័យប្រជុំរដ្ឋសភា ជាវិសាមញ្ញនីតិកាលទី៦ នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១នេះបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ការ ឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ ធ្ងន់ធ្ងរផ្សេងទៀត ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាបានបញ្ជាក់បន្ថែមថា ក្រោយពីបានដំណើរការកិច្ចប្រជុំតាមនីតិវិធី អង្គប្រជុំរដ្ឋសភាបានអនុម័តខ្លឹមសារ ទាំងមូលនៃសេចក្តី ព្រាងច្បាប់នេះដែលមាន៦ ជំពូក...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសថា នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដថ្មីចំនួន ២៣នាក់ទៀត ហើយដែលជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ ២០កុម្ភៈ ថយចុះជាងថ្ងៃទីម្សិលមិញ ៨នាក់ និងមានអ្នកជាសះស្បើយចំនួន ៥នាក់ ។ អ្នកឆ្លងទាំង ២៣នាក់ គឺនៅរាជធានីភំ្នពេញចំនួន ១៥នាក់ ខេត្តព្រះសីហនុចំនួន ៥នាក់ ខេត្តកោះកុងចំនួន ២នាក់...
ភ្នំពេញ៖ បុរសជនជាតិចិន វិជ្ជមាន ជំងឺកូវីដ១៩ម្នាក់ ដែលជាអ្នកប្រើប្រាស់បារីច្រើន និងមានសារធាតុញៀនក្នុងខ្លួននោះបានគាំងបេះដូងស្លាប់ ក្នុងពេលព្យាលបាលជំងឺ នៅមណ្ឌលព្យាបាលកូវីដ១៩ ព្រែកព្នៅ រាជធានីភ្នំពេញ ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី៤ មីនានេះ បានបញ្ជាក់ថា បុរសជនជាតិចិនម្នាក់ ឈ្មោះឡាយ ប៊ីនស៊ាង មានវិជ្ជមានកូវីដ១៩ និងសម្រាកព្យាបាល នៅមណ្ឌលព្យាបាល កូវីដ១៩ ព្រែកព្នៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១ខែមីនា ឆ្នាំ២០២១ និងបានទទួលមរណភាព ក្នុងអំឡុងពេលព្យាបាល នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១នេះ ដោយរកឃើញថា បុរសជនជាតិចិនរូបនេះ ជាអ្នកប្រើប្រាស់បារីច្រើន និងមានសារធាតុអំហ្វេតាមីនខ្ពស់ និងមានវិជ្ជមាន កូវីដ១៩ផងនោះ ទើបរើមេថ្នាំញៀនធ្ងន់ធ្ងរ បណ្តាលអោយគាំងបេះដូងស្លាប់ភ្លាមៗ។ សូមជម្រាបថា គិតត្រឹមថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៩០៩នាក់ ក្នុងនោះ អ្នកជាសះស្បើយចំនួន៤៨៤នាក់ និងកំពុងសម្រាកព្យាបាល ចំនួន ៤២៥នាក់៕
បរទេស៖ យោងតាមអ្នកត្រួតពិនិត្យ បានអោយដឹងថា ប៉ូលីសប្រឆាំងកុបកម្ម ដែលបានដាក់ពង្រាយនៅឯបាតុកម្ម ប្រឆាំងរដ្ឋាភិបាលនៅទីក្រុងបាងកក បន្ទាប់ពីបានទៅផ្ទះរបស់គាត់ នៅខេត្តសាមុតសាខនកាលពីខែមុន គឺបានធ្វើតេស្តរកឃើញឆ្លងវីរុសកូវីដ១៩។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា លោកវីរសេនីយ៍ Ekapop Tanprayoon ប្រធានស្ថានីយ៍លោក Wang Thonglang...
នេះជាដំណឹងល្អ ហើយខ្ញុំសប្បាយរីករាយយ៉ាងខ្លាំងដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានឱកាស បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅព្រឹកនេះ នៅមន្ទីរពេទ្យកាល់ម៉ែត ថ្មីៗនេះ ខ្ញុំបានចាក់វ៉ាក់សាំង ស៊ីណូហ្វាម (Sinopharm) ជាជំនួយរបស់មិត្តចិន ដែលតម្រូវអោយចាក់លើមនុស្សអាយុក្រោម៥៩។ ចំពោះ សម្តេចតេជោ អាយុលើសពី ៥៩ឆ្នាំ គឺមិនអាចចាក់វ៉ាក់សាំងស៊ីណូហ្វាម...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រាប់ឲ្យក្រសួងសុខាភិបាល រៀបចំចាក់វ៉ាក់សាំងកូវីដ១៩ ជូនពលរដ្ឋឲ្យបានឆាប់ តាមដែលអាចធ្វើទៅបាន ខណៈសម្ដេចបញ្ជាក់ថា វ៉ាក់សាំងស៊ីណូហ្វាម ជាជំនួយរបស់ចិន អាចរក្សាទុកបានរយៈពេល ១ឆ្នាំទើបផុតកំណត់ ប៉ុន្តែអាស្ត្រាហ្សេនីកាវិញបានត្រឹម ៦ខែប៉ុណ្ណោះ ។ ក្នុងឱកាសធ្វើសន្និសីទសារព័ត៌មាន ស្ដីពីការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី៤ មីនានេះ សម្ដេចតេជោ...
វ៉ាស៊ីនតោន៖ ជាមួយនឹងវ៉ាក់សាំងជំងឺកូវីដ-១៩ ទីបីដែលត្រូវបានអនុញ្ញាត សម្រាប់ការប្រើជាបន្ទាន់សហរដ្ឋអាមេរិក កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីចាក់វ៉ាក់សាំង ដើម្បីទប់ស្កាត់ការឆ្លងវីរុស និងការឆ្លងរាលដាល ខណៈរដ្ឋមួយចំនួន ប្រញាប់ដកវិធានការពាក់ម៉ាស់។ រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក បានអនុញ្ញាតវ៉ាក់សាំង ការពារជំងឺកូវីដ-១៩ Johnson&Johnson សម្រាប់ការប្រើជាបន្ទាន់កាលពីថ្ងៃសៅរិ៍។ មួយថ្ងៃក្រោយមកមជ្ឈមណ្ឌល សម្រាប់ការការពារ និងបង្ការជំងឺសហរដ្ឋអាមេរិក (CDC) បានណែនាំវ៉ាក់សាំងនេះ ឲ្យប្រើសម្រាប់ជនជាតិអាមេរិក...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា ជនបរទេស ដែលកំពុងរស់នៅនិងធ្វើការនៅកម្ពុជា នឹងអាចទទួលបានការ ចាក់វ៉ាក់សាំង ដូចពលរដ្ឋកម្ពុជាដែរ ។ ក្នុងនោះសម្តេចថា មន្រ្តីទូតអាចចាក់បានហើយ ។ ចំណែកជនបរទេស ដែលធ្វើការនៅកម្ពុជា ក៏ទទួលបានវ៉ាក់សាំង ដូចជនជាតិខ្មែរ ដោយមិនអស់ថវិកាទេ។ សម្តេចនាយករដ្ឋមន្រ្តីបន្តថា បើមិនចាក់ឲ្យជនបរទេសទេ...