ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានពន្យារពេលអនុវត្តសេវាសាធារណៈពាក់ព័ន្ធវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ដែលស្ថិតក្រោមដែនសមត្ថកិច្ចមន្រ្តីការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គភាពច្រកចេញ-ចូលតែមួយ រាជធានី-ខេត្ត៕
ភ្នំពេញ៖ រដ្ឋមន្ដ្រីក្រសួងការពារជាតិ សម្តេច ទៀ បាញ់បានថ្លែងថា វេជ្ជបណ្ឌិតម្នាក់ដែលជាគ្រូបង្រៀនដល់ ទាហានដែលសង្ស័យឆ្លងជំងឺកូវីដ១៩ គឺលទ្ធផលនៃការធ្វើតេស្ត រកមេរោគកូវីដ១៩បង្ហាញថា គឺអវិជ្ជមាន ដោយបច្ចុប្បន្នកំពុងធ្វើចត្តាឡីស័ក។ នេះបើតាមការផ្សាយ របស់សារព័ត៌មានថ្មីៗ។ សម្ដេច ទៀ បាញ់ បញ្ជាឲ្យយកវេជ្ជបណ្ឌិតម្នាក់ បង្រៀនទាហានមកធ្វើចត្តាឡីស័ក ក្រោយសង្ស័យឆ្លងជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃ២២ កុម្ភៈនេះ។ ការថ្លែងរបស់សម្តេចនេះ...
ញូវយ៉ក៖ ប្រហែលជា ១ឆ្នាំចាប់តាំងពីជំងឺកូវីដ-១៩ រាលដាលនៅអាមេរិក ចំនួនអ្នកស្លាប់ដោយសារជំងឺនេះ មានរហូតដល់ជិតកន្លះលាននាក់ ដែលមានន័យថា ប្រជាជនអាមេរិកបានស្លាប់បាត់បង់ជីវិតពីជំងឺនេះ ច្រើនជាងការស្លាប់ នៅសមរភូមិសង្គ្រាមលោកលើកទី១ សង្គ្រាមលោកលើកទី២ និងសង្គ្រាមវៀតណាម រួមបញ្ចូលគ្នាទៅទៀត។ របាយការណ៍កាសែត NewsYorkTime បានឲ្យដឹងថា “ព្រឹត្តិការណ៍សំខាន់បានកើតឡើង ក្នុងពេលដ៏មានសង្ឃឹមមួយបច្ចុប្បន្ននេះ ដោយករណីវីរុសឆ្លងថ្មីមាន ការថយចុះយ៉ាងខ្លាំង ការស្លាប់កំពុងថយចុះ ហើយវ៉ាក់សាំងត្រូវបានគ្រប់គ្រងជាប្រចាំ”...
ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើឲ្យអភិបាលរាជធានី-ខេត្ត បន្តជំរុញការអនុវត្តគោលការណ៍ ណែនាំរបស់រាជរដ្ឋាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍ នៅតាមមូលដ្ឋានអាជីវកម្មសេវាកម្ម ទេសចរណ៍ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីចូលរួមទប់ស្កាត់ការ ឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នាអំលុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ យោងតាមលិខិតរបស់ ឮក្រសួងទេសចរណ៍ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ លោក ថោង...
បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតចិនដេលីនៅថ្ងៃនេះ បានឲ្យដឹដងថា ប្រទេសអ៊ីស្រាអ៊ែលបាន ចាប់ផ្តើមបើកដំណើរការ សេដ្ឋកិច្ចរបស់ខ្លួនវិញហើយ ក្នុងពេលដែលពលរដ្ឋរបស់ខ្លួនជិត ៥០ភាគរយ ត្រូវបានចាក់វ៉ាក់សាំងរួចរាល់ទៅហើយនោះ។ ខណៈដែលហាងជាច្រើន គឺអាចបើកឲ្យដំណើរការវិញ ប៉ុន្តែនៅតាមទីតាំងកំសាន្តនានា ដូចជាកន្លែងហាត់ប្រាណរោងកុន គឺនៅតែបន្តដាក់ កំហិតនៅឡើយសម្រាប់ អ្នកដែលធ្លាប់ទទួលបានវ៉ាក់សាំង ឬបានព្យាបាលជាសះស្បើយពីវិរុសនេះប៉ុណ្ណោះ ឬត្រូវបានអ៊ិស្រាអ៊ែលហៅថាជា Green Pass ដែលជាធម្មតាវាគឺអាចត្រូវបាន...
បរទេស៖ នៅថ្ងៃអាទិត្យនេះ វ៉ាក់សាំងលើកដំបូងរបស់ Pfizer-BioNTech គឺត្រូវបានធ្វើដំណើរមកដល់ ប្រទេសម៉ាឡេស៊ីហើយហើយ ក្នុងនោះគេជឿជាក់ថា រដ្ឋាភិបាលនឹងចាប់ផ្តើមដំណើរការ ចែកចាយវ៉ាក់សាំងនេះ ភ្លាមផងដែរនៅថ្ងៃពុធ។ យោងតាមការចេញផ្សាយ របស់កាសែតចិនដេលីបានសរសេរថា វ៉ាក់សាំងប្រមាណជា៣១២ ៣៩០ដូស គឺបានហោះមកដល់ទីក្រុងកូឡាឡាំពួ នៅថ្ងៃនេះគឺជាផ្នែកមួយនៃកញ្ចប់វ៉ាក់សាំងសរុប ៣២លានដូស ដែលរដ្ឋាភិបាលម៉ាឡេស៊ីបានធ្វើការ បញ្ជាទិញពីក្រុមហ៊ុនអាមេរិកមួយនេះ។ គួរឲ្យដឹងដែរថា វ៉ាក់សាំងដដែលក៏នឹងត្រូវធ្វើដំណើរ មកដល់ជើងទី២...
ភ្នំពេញ៖ តាមរយៈសេចក្តីប្រកាសព័ត៌មាន នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានបង្ហាញឲ្យដឹងថា ការរុករកស្រាវជ្រាវ បានបង្ហាញថា ស្ថានភាពនៃការចម្លងក្នុងសហគមន៍នាពេលនេះ មានលក្ខណៈធំជាង និងសាំញ៉ាំជាងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ។ ក្រសួងបន្តថា ចំពោះវិធានការ និងអន្តរាគមន៍នានា បានដាក់ចេញជាបណ្តើរៗ គឺអាស្រ័យទៅតាមស្ថានភាព នៃការរកឃើញវត្តមានវីរុសកូវីដ១៩ នៅតាមទីតាំងនីមួយៗ ដើម្បីទប់ស្កាត់ការចម្លងបន្តវីរុសកូវីដ១៩ នៅក្នុងសហគមន៍ទ្រង់ទ្រាយធំធេង...
ភ្នំពេញ៖ បុគ្គលិកក្លឹបខារ៉ាអូខេឈ្មោះឡូហ្សិត២ ចំនួន៧៤ នាក់ (ប្រុស១១នាក់)ត្រូវបានសមត្ថកិច្ចបញ្ជូនយកទៅធ្វើចត្តាឡីស័ក នៅសាលាបឋមសិក្សាព្រៃកលពៅ បន្ទាប់ពីរកឃើញបុគ្គលិកម្នាក់មានវិជ្ជមានកូវីដ-១៩នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ហើយក៏បានអាជ្ញាធរចុះបិទទីតាំងហាងខារ៉ាអូខេ(ឡូហ្ស៊ិត២) ផងដែរ។នេះបើតាមហ្វេសប៊ុក លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។ ការបិទនេះ បន្ទាប់ពីរកឃើញ ប្តីរបស់ស្រ្តីម្នាក់ធ្វើការនៅក្លឹបកម្សាន្ត N8 ដែលជាកន្លែងកើតមានឆ្លងកូវីដ-១៩ ក្នុងសហគមន៍នៅក្រុងភ្នំពេញមានផ្ទុកជំងឺកូវីដ-១៩ ។...
នៅថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង៩ព្រឹកនៅក្រសួងសុខាភិបាល ដោយមានការចូលរួមពីលោកវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោក ប្រចាំនៅកម្ពុជា និងលោកស្រីវេជ្ជបណ្ឌិត ឡូរ៉ង់ បារីល នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ សូមសាធារណជន មេត្តាជ្រាបជាព័ត៍មាន និងសូមអញ្ជេីញអ្នកសារព័ត៌មាន ចូលរួមផ្សាយព័ត៌មាននេះទាំងអស់គ្នា។
បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ថា មជ្ឈមណ្ឌលតាមដាន ស្ថានភាពជំងឺកូវីដ១៩ (CCSA)បានឲ្យដឹងថា ប្រទេសថៃឡង់ដ៏ នៅថ្ងៃសៅរ៍នេះ ត្រូវបានគេបញ្ជាក់ថា មានករណីថ្មី នៃជំងឺកូវីដ១៩ ចំនួន៨២នាក់ ដែលភាគច្រើន ជាអ្នកឆ្លងក្នុងស្រុក ។ មជ្ឈមណ្ឌល បានរាយការណ៍មកថា ក្នុងចំណោមអ្នកឆ្លងជំងឺថ្មីទំាងនោះ គឺមានចំនួន៧១នាក់ ជាអ្នកឆ្លងក្នុងស្រុក...