Covid-19

ម៉ាឡេស៊ី ទទួលបានកញ្ចប់វ៉ាក់សាំង ជាលើកដំបូងពី Pfizer

បរទេស៖ នៅថ្ងៃអាទិត្យនេះ វ៉ាក់សាំងលើកដំបូងរបស់ Pfizer-BioNTech គឺត្រូវបានធ្វើដំណើរមកដល់ ប្រទេសម៉ាឡេស៊ីហើយហើយ ក្នុងនោះគេជឿជាក់ថា រដ្ឋាភិបាលនឹងចាប់ផ្តើមដំណើរការ ចែកចាយវ៉ាក់សាំងនេះ ភ្លាមផងដែរនៅថ្ងៃពុធ។

យោងតាមការចេញផ្សាយ របស់កាសែតចិនដេលីបានសរសេរថា វ៉ាក់សាំងប្រមាណជា៣១២ ៣៩០ដូស គឺបានហោះមកដល់ទីក្រុងកូឡាឡាំពួ នៅថ្ងៃនេះគឺជាផ្នែកមួយនៃកញ្ចប់
វ៉ាក់សាំងសរុប ៣២លានដូស ដែលរដ្ឋាភិបាលម៉ាឡេស៊ីបានធ្វើការ បញ្ជាទិញពីក្រុមហ៊ុនអាមេរិកមួយនេះ។

គួរឲ្យដឹងដែរថា វ៉ាក់សាំងដដែលក៏នឹងត្រូវធ្វើដំណើរ មកដល់ជើងទី២ នៅថ្ងៃសុក្រសប្តាហ៍ក្រោយនេះផងដែរ ហើយជាបន្តបន្ទាប់តាមផែនការវ៉ាក់សាំងនេះ នឹងធ្វើដំណើរមកដល់
ប្រទេសម៉ាឡេស៊ីក្នុងរយៈពេល ២សប្តាហ៍ម្តង។

រដ្ឋមន្ត្រីលោក Khairy Jamaluddin ដែលជាអ្នកកាន់កាប់កម្មវិធីចែកចាយ វ៉ាក់សាំងនេះបានបញ្ជាក់ថាការចាក់វ៉ាក់សាំង នឹងចាប់ផ្តើមដំបូងចាប់ពីថ្ងៃសុក្រនេះផងដែរ ក្នុងរយៈពេល ២ថ្ងៃដោយក្នុងនោះជឿជាក់ថា លោកនាយករដ្ឋមន្ត្រី Muhyiddin Yassin គឺត្រូវបានគេដឹងថាជាមនុស្សដែល នឹងទទួលបានវ៉ាក់សាំងនេះដំបូងគេ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top
×