ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថា ខ្លួនបានព្យាបាលអ្នកជំងឺកូវីដ១៩ ជាសះស្បើយម្នាក់ទៀត ហើយ ខណៈគ្មានអ្នកឆ្លងថ្មីនៅថ្ងៃ១៧ កុម្ភៈ។ សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃ១៧ កុម្ភៈ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដសរុបចំនួន៤៧៩ នាក់ អ្នកជាសះស្បើយចំនួន៤៧០ នាក់ និងអ្នកកំពុងព្យាបាលចំនួន៩នាក់៕
កូឡុំបូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ថា លោក Gotabaya Rajapaksa ប្រធានាធិបតីរបស់ប្រទេសស្រីល័ង្កា នៅថ្ងៃចន្ទនេះ បានណែនំាដល់ក្រុមអាជ្ញាធរសុខាភិបាល នឹងចាប់ផ្តើមចាក់វ៉ាក់សាំងជាសាធារណៈ នៅខេត្តភាគខាងលិចប្រទេស ដែលប្រើប្រាស់វ៉ាក់សាំងរបស់ Oxford Astra Zeneca ប្រឆំាងនឹងវីរុសបង្កជំងឺកូវីដ១៩ ។ ក្រុមមន្ត្រីបាននិយាយថា បានចាប់ផ្តើមចាក់វ៉ាក់សាំង ដែលអ្នកទំាងនោះ...
ភ្នំពេញ ៖ ក្រុមសមត្ថកិច្ច បានរកឃើញក្មេងស្រី ដែលរត់ចេញពីមណ្ឌលចត្តាឡីស័ក តាមសង្សារនៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យវិញ ដោយពួកគេបាននៅសណ្ឋាគារ នៅស្រុកអន្លង់វែង។ នេះបើតាមហ្វេសប៊ុកលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ចេញផ្សាយមុននេះបន្តិច។ យោងតាមរបាយការណ៍ របស់ស្នងការដ្ឋាននគរបាលខេត្ត នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា ក្មេងស្រីមានទីលំនៅភូមិព្រៃចង្វា ឃុំបន្ទាយនាងស្រុកមង្គលបូរី...
បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតបាងកកប៉ុស្តិ៍ នៅល្ងាចថ្ងៃចន្ទនេះបានឲ្យដឹងថា ប្រទេសវៀតណាម បានដាក់ការប្រកាសអាសន្ន នៅក្នុងតំបន់មួយរបស់ខ្លួន ចាប់ពីថ្ងៃអង្គារទៅក្រោយរកឃើញមានករណី ផ្ទុះកូវីដសាជាថ្មីនៅទីនោះ។ ខេត្តភាគខាងជើង Hai Duong ដែលមានពលរដ្ឋរស់នៅ ប្រមាណជា២លាននាក់ នឹងត្រូវបិទមិនឲ្យពលរដ្ឋ ចាកចេញពីផ្ទះឡើយរយៈពេល១៥ថ្ងៃ នេះបើយោងតាមការប្រកាស របស់ទីភ្នាក់ងាររដ្ឋនៅថ្ងៃនេះ ដើម្បីអាចគ្រប់គ្រងស្ថានការណ៍នេះឡើងវិញ។ គួរឲ្យដឹងដែរថា គិតចាប់តាំងតែពីចុងខែមករាមក ប្រទេសវៀតណាមបានប្រកាស...
រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ថា ប្រទេសប្រេស៊ីល ត្រូវបានគេរាយការណ៍មកថា មានករណីថ្មីនៃជំងឺកូវីដ១៩ ចំនួន២៤.៧៥៩ នាក់ និងមានអ្នកស្លាប់៧១៣នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ នៅទូទាំងប្រទេសបានកើនឡើងដល់៩.៨៣៤.៥១៣នាក់ និងអ្នកស្លាប់ចំនួន២៣៩.២៤៥នាក់ ។ រដ្ឋសៅប៉ូឡូ ជារដ្ឋដែលមានពលរដ្ឋ រស់នៅច្រើនជាងគេបំផុតរបស់ប្រទេស ហើយជារដ្ឋ ដែលរងគ្រោះធ្ងន់ធ្ងរជាងគេ ដោយសារជំងឺឆ្លងរាតត្បាត...
បរទេស៖ មន្ត្រីសុខាភិបាលបាន ប្រកាសកាលពីថ្ងៃសៅរ៍ថា ស្ត្រីចំណាស់ អាយុ ៧៨ ឆ្នាំម្នាក់បានស្លាប់ភ្លាមៗ បន្ទាប់ពីបានចាក់ថ្នាំបង្ការជំងឺកូវីដ១៩ នៅឯកន្លែងចាក់វ៉ាក់សាំងដ៏ធំមួយក្នុងរដ្ឋ Los Angeles County ទោះជាយ៉ាងណាក៏ដោយ មិនមានភស្ដុតាងដែលបញ្ជាក់ អំពីកំហុសដែលបណ្តាលមក ពីវ៉ាក់សាំងនោះទេ។ យោងតាមសារព័ត៌មាន NBC News ចេញផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១...
បរទេស៖ អគ្គនាយក នៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺ លោក Opas Karnkawinpong បាននិយាយថា ជំងឺកូវីដ១៩ដែលបំលែងខ្លួនថ្មី នៅប្រទេសអាហ្វ្រិកខាងត្បូង ដែលគេជឿថា វាមានភាពធន់នឹងវ៉ាក់សាំងនោះ គឺត្រូវបានគេរកឃើញ ទៅលើជនជាតិថៃម្នាក់ មកពីប្រទេសតង់ហ្សានី កាលពីចុងខែមុន។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា...
ភ្នំពេញ៖ ក្រសួងយុត្តិធម៌ និងក្រសួងសុខាភិបាល នឹងជួបពិភាក្សាគ្នានៅព្រឹកនេះ ពាក់ព័ន្ធនឹងការពិនិត្យកែសម្រួលអនុក្រឹត្យ ស្តីពីវិធានសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាល ជាអន្តរជាតិនៃជម្ងឺនៅតាមច្រកចេញចូល ដើម្បីឆ្លើយតបនឹងស្ថានភាពជាក់ស្តែង នៃការរីករាលដាលនៃមេរោគកូវីដ-១៩ នៅកម្ពុជា។ នេះបើយោងតាមគេហទំព័រ ហ្វេសប៊ុករបស់លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ។
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានឲ្យដឹងថាគិតចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ ក្រសួងបានចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម ជូនជនស៊ីវិលបាន ២,១២២នាក់ហើយ ក្នុងនោះស្ត្រីមានចំនួន ៦៩៨នាក់។ យោងតាមរបាយការណ៍ របស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះបង្ហាញថា គិតចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ ក្រសួង បានចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម...
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះបានប្រកាសថា មិនមានរកឃើញករណីឆ្លងជំងឺកូវីដ១៩ ថ្មីនិងគ្មានអ្នកជាសះស្បើយខណៈរយៈពេល ៤ថ្ងៃជាប់គ្នាហើយ ដែលក្រសួងសុខាភិបាល ប្រកាសមិនមានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី នៅកម្ពុជា។ គិតត្រឹមព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៤៧៩នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន ៤៦៩នាក់ និងអ្នកជំងឺចំនួន ១០នាក់កំពុងសម្រាកនៅមន្ទីរពេទ្យ៕