Covid-19

ស្រីលង្កា ចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ១៩ ជាសាធារណៈ

កូឡុំបូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ថា លោក Gotabaya Rajapaksa ប្រធានាធិបតីរបស់ប្រទេសស្រីល័ង្កា នៅថ្ងៃចន្ទនេះ បានណែនំាដល់ក្រុមអាជ្ញាធរសុខាភិបាល នឹងចាប់ផ្តើមចាក់វ៉ាក់សាំងជាសាធារណៈ នៅខេត្តភាគខាងលិចប្រទេស ដែលប្រើប្រាស់វ៉ាក់សាំងរបស់ Oxford Astra Zeneca ប្រឆំាងនឹងវីរុសបង្កជំងឺកូវីដ១៩ ។

ក្រុមមន្ត្រីបាននិយាយថា បានចាប់ផ្តើមចាក់វ៉ាក់សាំង ដែលអ្នកទំាងនោះ មានហានីភ័យខ្ពស់នឹងវីរុស ដូចជា ក្រុមកម្មករកំពង់ផែ សមាជិកបុគ្គលិកមន្ទីរពេទ្យឯកជន និងអ្នកប្រមូលកាកសំណល់ ដែលរស់នៅខេត្តភាគខាងលិច ។

ផ្ទាំងពាណិជ្ជកម្ម

ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន​ បានរាយការណ៍ថា សមាជិកសភាទំាងអស់ ក្នុងនោះមានបក្ខពួក ដែលជាសមាជិករបស់សភា នឹងត្រូវទទួលបានការចាក់វ៉ាក់សាំង ចាប់ពីថ្ងៃអង្គារ ជាមួយនឹងវ៉ាក់សាំង Astra Zeneca ។

ស្រីល័ង្កា បានចាប់ផ្តើមចាក់វ៉ាក់សាំងចំនួន២៥០.០០០នាក ដែលជាបុគ្គលិកបម្រើការនៅសមរភូមិមុខ នៅក្នុងវិស័យសុខាភិបាល និងយោធា កាលពីថ្ងៃទី២៩ ខែមករា ។ ប្រទេសដែនកោះមួយនេះ បានទទួលវ៉ាក់សាំងចំនួន ៥០០.០០០កម្រិតរបស់ក្រុមហ៊ុន Astra Zeneca មកពីប្រទេសឥណ្ឌា ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top