Covid-19

អាមេរិក៖ ស្រ្តីចំណាស់វ័យ ៧៨ឆ្នាំម្នាក់ បានស្លាប់ភ្លាមៗ បន្ទាប់ពីចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Pfizer

បរទេស៖ មន្ត្រីសុខាភិបាលបាន​ ប្រកាសកាលពីថ្ងៃសៅរ៍ថា ស្ត្រីចំណាស់ អាយុ ៧៨ ឆ្នាំម្នាក់បានស្លាប់ភ្លាមៗ បន្ទាប់ពីបានចាក់ថ្នាំបង្ការជំងឺកូវីដ១៩ នៅឯកន្លែងចាក់វ៉ាក់សាំងដ៏ធំមួយក្នុងរដ្ឋ Los Angeles County ទោះជាយ៉ាងណាក៏ដោយ មិនមានភស្ដុតាងដែលបញ្ជាក់ អំពីកំហុសដែលបណ្តាលមក ពីវ៉ាក់សាំងនោះទេ។

យោងតាមសារព័ត៌មាន NBC News ចេញផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ លោកវេជ្ជបណ្ឌិត Michael E. Morris នាយកកម្មវិធីចាក់វ៉ាក់សាំងរបស់ Kaiser Permanente នៅ Southern California បាននិយាយថា ក្រុមគ្រួសាររបស់អ្នកជំងឺបាននិយាយថា ស្រ្តីដែលស្លាប់មានប្រវត្តិជំងឺបេះដូង។

វេជ្ជបណ្ឌិតបាននិយាយថា ស្ត្រីនោះបានទទួលមរណភាព ដោយមិនបានរំពឹងទុកកាលពីថ្ងៃសុក្រ បន្ទាប់ពីទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Pfizer ។

លោកវេជ្ជបណ្ឌិតបាននិយាយថា «នៅពេលកំពុងអង្គុយនៅក្នុងតំបន់សង្កេត បន្ទាប់ពីចាក់ថ្នាំរួច អ្នកជំងឺបានត្អូញត្អែរពីអារម្មណ៍មិនស្រួល ហើយនៅពេលត្រូវបានវាយតម្លៃដោយបុគ្គលិកពេទ្យ ស្រ្តីវ័យចំណាស់រូបនេះ ក៏បានសន្លប់ ។ គ្រូពេទ្យនៅកន្លែងកើតហេតុបានចាប់ផ្តើមសង្គ្រោះបន្ទាន់ ប៉ុន្តែនៅទីបំផុតស្រ្តីខាងលើ ក៏បានស្លាប់នៅពេលនោះតែម្តង» ។

មូលហេតុនៃការស្លាប់របស់ស្រ្តីខាងលើ មិនទាន់ត្រូវបានគេកំណត់នៅឡើយទេ ប៉ុន្តែមន្ទីរសុខភាពសាធារណៈរបស់ Los Angeles County បានឱ្យដឹងតាមអ៊ីមែលថា មិនមានសញ្ញានៃប្រតិកម្មអាឡែស៊ី ឬប្រតិកម្មអាណាហ្វីឡាក់ទិក នោះទេ ៕

ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top