បរទេស៖ ក្រសួងសុខាភិបាលរបស់ប្រទេសស៊ុយអែត បាននិយាយនៅថ្ងៃនេះថា ប្រទេសស៊ុយអែតនឹងមិនណែនាំវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca ទៅដល់អ្នកដែលមានអាយុលើសពី ៦៥ ឆ្នាំទេ។ យោងតាមសារព័ត៌មាន Daily Mail ចេញផ្សាយនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា ការដែលមិនណែនាំនេះ បានកើតឡើងបន្ទាប់ពីប្រទេសអាល្លឺម៉ង់បានណែនាំការគ្រប់គ្រង ដោយប្រឆាំងនឹងការចាក់វ៉ាក់សាំងដល់អ្នកដែលមានអាយុលើសពី ៦៥ ឆ្នាំហើយលោក អេម៉ានុយអែលម៉ាក្រុង...
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអង្គារនេះបានឲ្យដឹងថាវ៉ាក់សាំង Sputnik V ក្នុងការធ្វើតេស្តសាជាថ្មីចុងក្រោយមួយបានបង្ហាញថា មានប្រសិទ្ធភាពទៅដល់៩២ភាគរយ។ រំលឹកដែរថាវ៉ាក់សាំងនេះត្រូវបានដំបូងឡើងទទួលការរិះគន់ យ៉ាងខ្លាំងពីសំណាក់មនុស្សជាច្រើនដោយសារតែវាត្រូវ បានរដ្ឋាភិបាលរុស្សីអនុម័តឲ្យប្រើប្រាស់ ទាំងដែលលទ្ធផលតដំណាក់កាល តេស្តចុងក្រោយជាផ្លូវការឡើយ។ នៅក្រោយលទ្ធផលធ្វើតេស្តលើកនេះមានន័យថា Sputnik V នឹងអាចឈរនៅក្នុងកម្រិតប្រសិទ្ធភាពស្មើទៅនឹងវ៉ាក់សាំងអាមេរិក Pfizer, វ៉ាក់សាំង របស់អង់គ្លេស AstraZeneca និងវ៉ាក់សាំង Moderna...
ប៉េកាំង៖ ប្រទេសចិន កាលពីថ្ងៃអង្គារបានសម្តែងក្តីសង្ឃឹមថារ ដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងអញ្ជើញអ្នកជំនាញរបស់ អង្គការសុខភាពពិភពលោក (WHO) ដើម្បីអនុវត្តការស្រាវជ្រាវ រកប្រភពថ្មីនៃការឆ្លងមេរោគឆ្លងកូវីដ-១៩ នៅសហរដ្ឋអាមេរិក។ អ្នកនាំពាក្យក្រសួងការបរទេសលោក Wang Wenbin បានធ្វើការកត់សម្គាល់នៅឯសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Atonny Blinken បានឲ្យដឹងនៅក្នុងបទសម្ភាសន៍មួយថា ការរៀបចំរបស់ចិន សម្រាប់អ្នកជំនាញខាងសុខភាពពិភពលោក មិនមានតម្លាភាពនោះទេ។ ចាប់តាំងពីការផ្ទុះឡើងនៃ...
ភ្នំពេញ៖ លោកម៉ម ប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យមានការប្រុងប្រយ័ត្ន ចំពោះការពុលស្រា ឬចំណីអាហារ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ និងពិធីសែនដូន តាផ្សេងៗ។ យោងតាសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ បានណែនាំអំពីការការពារ ការពុលស្រា ឬចំណីអាហារ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងពិធីសែនដូនតាផ្សេងៗ។ ក្រសួងបានគូសបញ្ជាក់ថា៖« ក្នុង...
បរទេស៖ ក្រសួងសុខាភិបាលរបស់ប្រទេសវៀតណាម បាននិយាយថា រលកថ្មីនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសវៀតណាមកំពុង ត្រូវបានបង្កឡើងដោយសារការរីករាលដាល យ៉ាងឆាប់រហ័សរបស់វីរុសទម្រង់ថ្មី។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាម លោក ង្វៀនថាញ់ឡុងបាននិយាយថា គំរូហ្សែនពីអ្នកជំងឺ ១២ នាក់ក្នុងចំណោមអ្នកជំងឺ ២៧៦ នាក់...
បរទេស៖ ករណីឆ្លងវីរុសកូរ៉ូណាចំនួន ៨៣៦ នាក់ផ្សេងទៀតត្រូវបានគេរាយការណ៍ នៅថ្ងៃអង្គារនេះ ដែលនាំឱ្យមានការកើនឡើងអ្នកឆ្លងវីរុសនេះ ចាប់តាំងពីការចាប់ផ្តើមរាតត្បាតមួយឆ្នាំទៅ ២០ ៦១៨នាក់ ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា ក៏មានអ្នកស្លាប់ ២ នាក់ទៀតត្រូវបានគេរាយការណ៍ផងដែរ ដែលធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ ៧៩...
បរទេស៖ រដ្ឋាភិបាលអង់គ្លេស នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានបញ្ជាទិញបេក្ខភាពថ្នាំវ៉ាក់សាំងកូវីដ១៩ Valneva ចំនួន៤០លានដូសថែមទៀត សម្រាប់ឆ្នាំ២០២២ ធ្វើឲ្យចំនួនបញ្ជាទិញសរុបកើនដល់ ១០០លានដូស។ ក្រុមហ៊ុនផលិតឱសថបារាំងនោះ បាននិយាយប្រាប់ឲ្យដឹងថា នៅថ្ងៃចន្ទនេះថា ប្រទេសអង់គ្លេស អាចនឹងនៅតែបញ្ជាទិញបន្ថែម ៩០ដូសទៀត នៅចន្លោះឆ្នាំ២០២៣ និងឆ្នាំ២០២៥ នេះបើតាមការចេញផ្សាយ មួយរបស់ទីភ្នាក់ងារសារព័ត៌មាន Us News។...
បរទេស៖ ប្រទេសថៃ នៅថ្ងៃច័ន្ទនេះ បានកត់ត្រាករណីឆ្លងវីរុសថ្មីចំនួន ៨៣៦នាក់ថែមទៀត ក្នុងនោះមាន ៧៩៣ នាក់បានមកពីការធ្វើតេស្តិ៍សកម្ម ដែលធ្វើឱ្យចំនួនករណីឆ្លងសរុប ដែលបានបញ្ជាក់ចាប់តាំងពី ការឆ្លងរាតត្បាតកាលពីមួយឆ្នាំមុន នៅក្នុងប្រទេសថៃ បានកើនឡើងដល់ ១៩ ៦១៨នាក់ ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១...
បាងកក៖ រដ្ឋាភិបាលថៃបានឲ្យដឹងថា តុលាការថៃបានបញ្ជា ឱ្យមេដឹកនាំរដ្ឋាភិបាល ដកការចោទប្រកាន់លើបណ្តាញសង្គមថា គោលនយោបាយចាក់វ៉ាក់សាំង ប្រឆាំងវីរុសកូវីដ-១៩នេះ មានលក្ខណៈស្រអាប់ ដោយមានលក្ខណៈអយុត្ដិធម៌ដល់ក្រុមហ៊ុន ដែលគ្រប់គ្រងដោយស្តេច។ ទោះយ៉ាងណាសកម្មវឌ្ឍនភាព របស់អ្នកនយោបាយប្រឆាំងលោក Thanathorn Juangroongruangkit បានបដិសេធថា វីដេអូទាំងនោះមិនស្របច្បាប់ និងជំរុញឱ្យយូធូប និងហ្វេសប៊ុក ការពារសេរីភាព ក្នុងការបញ្ចេញមតិ ដោយឈុតវីដេអូខ្លីៗ នៅតែអាចមើលបាន...