ហ្សឺណែវ៖ អង្គការសុខភាពពិភព លោកបានឲ្យដឹងកាលពីថ្ងៃសុក្រថា ខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងការទិញវ៉ាក់សាំងការពារមេរោគឆ្លងកូវីដ-១៩ រហូតដល់ ៤០ លានដូសដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនឱសថយក្សរបស់សហរដ្ឋអាមេរិក Pfizer ។ រវាងកិច្ចព្រមព្រៀងផ្គត់ផ្គង់ ដែលបានរំពឹងទុកសម្រាប់វ៉ាក់សាំង Pfizer និងការងារកំពុងបន្តដើម្បីអនុម័តក្រុមហ៊ុនវ៉ាក់សាំង AstraZeneca / Oxford អង្គការសុខភាពរបស់អង្គការសហប្រជាជាតិ រំពឹងថា នឹងចាប់ផ្តើមផ្តល់វ៉ាក់សាំងកូវីដ-១៩ នៅចុងខែកុម្ភៈ ក្រោមក្របខ័ណ្ឌបែងចែក ដែលត្រូវបានរៀបចំឡើង...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ អោយដឹងថា ក្រសួងបានរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួនពីរនាក់បន្ថែមទៀត ជាករណីនាំចូល ខណៈមានអ្នកព្យាបាលជាសះស្បើយ ចំនួន២នាក់ផងដែរ។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន ៤៥៨ នាក់ ក្នុងនោះបានព្យាបាលជជាសះស្បើយសរុបចំនួន...
បរទេស៖ នៅថ្ងៃសុក្រ រដ្ឋាភិបាលថៃ បានរាយការណ៍ ពីករណីឆ្លងថ្មីទៀត នៃមេរោគកូវីដ១៩ ចំនួន៣០៩ករណី ដែលក្នុងនោះ ការឆ្លងមេរោគ នៅក្នុងសហគមន៍ មានចំនួន ២៩៧ ករណី និងការនាំចូលចំនួន ១២ ករណី ដែលនាំឱ្យចំនួនអ្នកឆ្លងមេរោគនេះ កើនឡើងសរុបដល់ ១៣ ១០៤នាក់ ។ យោងតាមសារព័ត៌មាន...
វ៉ាស៊ីនតោន៖ អនុប្រធានាធិបតីអាមេរិកលោកស្រី Nancy Pelosi បានលើកឡើងថា គណៈកម្មាធិសភានឹងធ្វើការ លើកញ្ចប់ជំនួយសង្គ្រោះថ្មីជំងឺកូវីដ- ១៩ នៅសប្តាហ៍ក្រោយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងសន្និសីទសារព័ត៌មាន ប្រចាំសប្តាហ៍លោកស្រី Pelosi បានឲ្យដឹងថា “យើងបានត្រៀមកញ្ចប់ជំនួយសង្គ្រោះជំងឺកូវីដ-១៩ ហើយយើងនឹងធ្វើការលើបញ្ហានេះ នៅពេលយើងកំពុងដំណើរការទៅ” ។ លោកស្រីបានលើកឡើងថា “យើងនឹងធ្វើការងាររបស់គណៈកម្មាធិការ របស់យើងពេញមួយសប្តាហ៍ក្រោយ...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន កាលពីថ្ងៃព្រហស្បតិ៍បាន បង្ហាញយុទ្ធសាស្ត្រជាតិរបស់លោក សម្រាប់ការដោះស្រាយជំងឺរាតត្បាតរ៉ាំរ៉ៃ (COVID-19) ខណៈដែលប្រទេសនេះ ទទួលបានកម្រិតនៃការឆ្លង និងការស្លាប់ កំពុងកើនឡើង។ នៅក្នុងសុន្ទរកថា ពេញមួយថ្ងៃដំបូងរបស់ លោកនៅក្នុងសេតវិមានលោក បៃដិន បានថ្លែងថា “យុទ្ធសាស្ត្រជាតិរបស់យើង គឺទូលំទូលាយវាផ្អែកលើវិទ្យាសាស្ត្រ មិនមែននយោបាយនោះទេ វាផ្អែកលើសេចក្តីពិត មិនបដិសេធហើយវាលម្អិត”...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ថា សហរដ្ឋអាមេរិក បានចុះក្នុងបញ្ជីដែលមានអ្នកស្លាប់ ដោយជំងឺកូវីដ១៩ប្រចាំថ្ងៃ ដែលមានក្នុងកំណត់ត្រាខ្ពស់បំផុត ជាង៤.៣០០នាក់ គិតត្រឹមថ្ងៃពុធ ខណៈដែលរដ្ឋបាលថ្មីចូលកាន់មុខតំណែង ។ សរុបទៅមានអ្នកឆ្លងជំងឺថ្មី ចំនួន១៨៨.១៥៦នាក់ និងមានអ្នកស្លាប់ចំនួន៤.៣៨៣នាក់ ត្រូវបានរាយការណ៍ឲ្យដឹង នៅទូទាំងប្រទេស គិតត្រឹមថ្ងៃពុធ ។នេះបើយោងតាមទិន្នន័យចុងក្រោយ ដែលចេញដោយមជ្ឈមណ្ឌលត្រួតពិនិត្យជំងឺ និងបង្ករោគសហរដ្ឋអាមេរិក...
ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ច្បាស់ៗថា អ្នកដែលបានចាក់វ៉ាក់សាំងរួច ក៏ចាំបាច់ត្រូវបន្តអនុវត្តវិធានការសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួន រួមទាំងធ្វើចត្តាឡីស័កផងដែរ ប្រសិនបើចូលមកកម្ពុជា ។ តាមរយៈបណ្ដាញសង្គមតេឡេក្រាម នៅថ្ងៃទី២៣ មករានេះ លោកស្រី ឱ វណ្ណឌីន បានថ្លែងយ៉ាងដូច្នេះថា «អ្នកដែលបានចាក់វ៉ាក់សាំងរួច ក៏ចាំបាច់ត្រូវបន្តអនុវត្តវិធានការ សុខាភិបាលឲ្យបានខ្ជាប់ខ្ជួនដែរ...
ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ថា តួលេខផ្លូវការបានប្រកាស កាលពីថ្ងៃពុធថា ពលរដ្ឋនៅចក្រភពអង់គ្លេស ចំនួន១.៨២០នាក់ បានស្លាប់ក្នុងអំឡុងពេល២៨ថ្ងៃ នៃការធ្វើតេស្តវិជ្ជមានវីរុសកូរ៉ូណា ដែលជាតួលេខខ្ពស់បំផុតនៃអ្នកស្លាប់ ដែលបានរាយការណ៍ ក្នុងរយៈពេលតែ១ថ្ងៃប៉ុណ្ណោះ ចាប់តាំងពីផ្ទុះជំងឺឡើង នៅក្នុងប្រទេស ។ ទិន្នន័យបានបង្ហាញថា សរុបអ្នកស្លាប់ ដោយសារវីរុសកូរ៉ូណា នៅចក្រភពអង់គ្លេស នាពេលឥឡូវនេះចំនួន៩៣.២៩០នាក់...