បរទេស៖ នៅថ្ងៃអង្គារ រដ្ឋាភិបាលថៃ បានកត់ត្រាករណីឆ្លងថ្មី នៃមេរោគឆ្លងកូវីដ១៩ចំនួន ៥២៧ ករណីប៉ុន្តែ មានតែ ៦ ករណីប៉ុណ្ណោះ ដែលជាករណីឆ្លងក្នុងសហគមន៍ ដូច្នេះករណីឆ្លងជំងឺសរុបរបស់ថៃ គឺបានកើនឡើងដល់ចំនួន ៨ ៩៦៦នាក់ ចាប់តាំងពីការចាប់ផ្តើមរាតត្បាត នៅខែមករាឆ្នាំ ២០២០ ។ យោងតាមសារព័ត៌មាន Bangkok Post...
បរទេស៖ ការស៊ើបអង្កេតរបស់មន្ទីរពេទ្យ បានរកឃើញថា បុគ្គលិកមន្ទីរពេទ្យ Wisconsin ម្នាក់ត្រូវបានគេបណ្តេញចេញនិងចាប់ខ្លួន បន្ទាប់ពីបានយកវ៉ាក់សាំង ការពារមេរោគ កូវីដ១៩ រាប់សិប ដបចេញពីទូទឹកកកឱសថមួយ ដោយមានចេតនា បំផ្លាញវ៉ាក់សាំងនោះច្រើនជាង ៥០០ ដូស។ យោងតាមសារព័ត៌មាន NBC News ចេញផ្សាយកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា...
បរទេស៖ យោងតាមការប្រកាសអះអាង របស់អជា្ញធរកាលពីថ្ងៃអាទិត្យ បានអះអាងថា វ៉ាក់សាំងប្រឆាំងកូវីដ១៩ នៅក្នុងតំបន់មួយនៃប្រទេសអេស្បាញបានជួប ប្រទះនឹងបញ្ហាយឺតយ៉ាវជាង ផែនការនៅក្រោយពេលដែលការ ដឹកជញ្ជូនវ៉ាក់សាំងរបស់ Pfizer បានជួបបញ្ហា។ ប្រភពដដែលបានបញ្ជាក់ទៀតថា បញ្ហារៀបចំផលិតផលព្រមទាំង ពេលវេលានៃបុណ្យឈប់សម្រាកចុងឆ្នាំ និងកង្វះខាតទូទឹកកកសម្រាប់ ផ្ទុកវ៉ាក់សាំងផងសុទ្ធតែជាបញ្ហាសំខាន់ៗដែលធ្វើឲ្យមានបញ្ហានេះកើតឡើង។ គួរឲ្យដឹងដែរថាអស់រយៈពេល ៧ថ្ងៃមកហើយ ដែលអេស្បាញបានចាប់ផ្តើម ធ្វើការចាក់វ៉ាក់សាំងនៅទូទាំងប្រទេស ពោលគឺចាប់តាំងតែថ្ងៃទី២៧ ខែធ្នូមកម្ល៉េះហើយមកទល់ពេលនេះវ៉ាក់សាំងទើបតែអាចចាក់បាន...
បរទេស៖ លោកនាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចាន់អូចា បាននិយាយកាលពីថ្ងៃច័ន្ទថា រដ្ឋាភិបាលកំពុងស្វែងរកការទិញវ៉ាក់សាំង ការពារជំងឺកូវីដ១៩ ចំនួន ៣៥ លានដូសបន្ថែមទៀត ដោយការបញ្ជាទិញសរុបរបស់ថៃមានចំនួន ៦៣ លានដូស។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា ឧត្តមសេនីយ៍ប្រាយុទ្ធ មិនបាននិយាយថាតើកំរិតបន្ថែម...
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានអះអាងថា នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ មិនមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី និងគ្មានអ្នកព្យាបាលជាសះស្បើយនោះទេ ខណៈអ្នកឆ្លងនៅទូទាំងប្រទេស មានចំនួន៣៨២នាក់ អ្នកជាសះស្បើយចំនួន៣៦២នាក់ និងកំពុងសម្រាកព្យាបាលមានចំនួន២០នាក់ ៕
ភ្នំពេញ៖ អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនរដ្ឋាភិបាល និងប្រជាជនប្រទេសនេប៉ាល់ រួមមានម៉ាសចំនួនជាង២លាន និងបរិក្ខារពេទ្យចំនួន១២មុខទៀត ត្រូវបានដឹកជញ្ជូនតាមយន្តហោះពិសេស ចេញពីកម្ពុជា ឆ្ពោះទៅកាន់ប្រទេសនេប៉ាល់ហើយ នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ ក្រោមការដឹកនាំដោយលោក អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អមដោយ លោកស្រី...
បរទេស៖ នៅថ្ងៃចន្ទនេះ ប្រទេសថៃបានប្រកាសពីការ កត់ត្រាករណីឆ្លងវីរុសថ្មីរហូតដល់ចំនួន ៧៤៥ នាក់ ក្នុងនោះ ៧០៩ នាក់ជាការចម្លងក្នុងសហគមន៍ ដែលនាំឱ្យមានចំនួនអ្នកឆ្លងវីរុសកូវីដ១៩សរុប ៨.៤៣៩ នាក់ និង មានមនុស្សស្លាប់ ១ នាក់ទៀត។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១...
ឡុងដ៌៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានឲ្យដឹងថា ការរឹតត្បិតក្នុងតំបន់នៅក្នុងប្រទេសអង់គ្លេស គឺប្រហែលជានឹងកាន់តែធ្ងន់ធ្ងរទៅៗ នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ដើម្បីទប់ស្កាត់ការកើនឡើង នៃការឆ្លងមេរោគកូវីដ-១៩ទម្រង់ថ្មី។ លោកបានប្រាប់ព័ត៌មាន BBC ថា “វាប្រហែលជាថាយើងចាំបាច់ត្រូវធ្វើអ្វីៗ នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ដែលនឹងកាន់តែតឹងតែងនៅក្នុង ផ្នែកជាច្រើននៃប្រទេស។ ខ្ញុំបានផ្សះផ្សាយ៉ាងពេញលេញ ជាមួយរឿងនោះ” ។ លោកបញ្ជាក់ថា “ហើយខ្ញុំហ៊ានភ្នាល់ថា...
ញូវដេលី៖ និយតករថ្នាំពេទ្យរបស់ ប្រទេសឥណ្ឌាបានឲ្យដឹងថា ខ្លួនបានអនុម័តការប្រើប្រាស់ វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ បន្ទាន់លើកដំបូងរបស់ខ្លួន ក្នុងនោះមានវ៉ាក់សាំង ដែលត្រូវបានបង្កើតឡើងដោយ បង្កើតជាវិធីត្រួសត្រាយផ្លូវ សម្រាប់ការចាក់វ៉ាក់សាំងដ៏ធំ ប្រឆាំងនឹងវីរុសថ្មីនៅក្នុងប្រទេស ដែលមានប្រជាជនច្រើនបំផុតទី ២ មួយនេះ។ វ៉ាក់សាំងដែលទើបតែត្រូវបានអនុម័ត គឺជាវ៉ាក់សាំងមួយ ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Bharat Biotech International ដែលជាក្រុមហ៊ុនផលិតវ៉ាក់សាំង ក្នុងស្រុកក៏ដូចជាវ៉ាក់សាំងមួយ...
តូក្យូ៖ ក្រុមមន្រ្តីបានឲ្យដឹងថា រដ្ឋាភិបាល នឹងពិគ្រោះយោបល់ពីអ្នកជំនាញខាងសុខភាព នៅពេលឆាប់ៗនេះថាតើ ត្រូវប្រកាសអាសន្ននៅក្នុងទីក្រុងតូក្យូ និងអាណាខេត្តជិតខាង ដែលរងគ្រោះដោយការ ឆ្លងករណីឆ្លងវីរុសនេះ ដោយយកចិត្តទុកដាក់លើ សំណើរបស់អភិបាលខេត្ត។ ក្រុមមន្រ្តីបានឲ្យដឹងថា ក្រុមការងារជំងឺឆ្លង និងអ្នកជំនាញផ្សេងទៀត ទំនងជានឹងពិភាក្សាគ្នាលម្អិត ដូចជាតំបន់ណាដែលគួរតែ ត្រូវដាក់នៅក្នុងស្ថានភាពអាសន្ន និងរយៈពេលប៉ុន្មានបន្ទាប់ពី ការពិនិត្យមើលស្ថានភាពបច្ចុប្បន្ននៃការឆ្លង និងប្រព័ន្ធវេជ្ជសាស្ត្រ។ ប្រទេសជប៉ុន កំពុងតស៊ូដើម្បីទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩...