ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ថា យោងតាមតួលេខផ្លូវការ បានប្រកាសឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ថា មានពលរដ្ឋបន្ថែមទៀត ចំនួន៥៥.៨៩២នាក់ នៅចក្រភពអង់គ្លេស បានធ្វើតេស្តរកឃើញ លទ្ធផលវិជ្ជមានជំងឺកូវីដ១៩ ដែលនាំឲ្យចំនួន នៃអ្នកឆ្លងជំងឺបង្កដោយវីរុសកូរ៉ូណា បានកើនឡើងខ្លាំងប្រចាំថ្ងៃ ចាប់តាំងពីជំងឺឆ្លងរាតត្បាត បានកើតឡើងនៅក្នុងប្រទេស ។ ទិន្នន័យបានបង្ហាញថា សរុបអ្នកឆ្លងវីរុសកូរ៉ូណា នៅក្នុងប្រទេសនាពេលបច្ចុប្បន្ននេះ...
ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសវៀតណាម ត្រូវបានគេរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន ៩ករណី គិតត្រឹមថ្ងៃព្រហស្បតិ៍ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺត្រូវបានគេបញ្ជាក់ថា មានចំនួនដល់ទៅ១.៤៦៥នាក់ ជាមួយគ្នានេះដែរ មានអ្នកស្លាប់ចំនួន ៣៥នាក់ដោយសារជំងឺនេះ ។ ក្រសួងបានឲ្យដឹងថា អ្នកឆ្លងជំងឺថ្មីទាំងអស់ ជាពលរដ្ឋវៀតណាម ដែលថ្មីៗនេះបានមកក្នុងប្រទេសវៀតណាម ដែលមកពីបរទេស...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅរាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ថា យោងតាមក្រុមមន្ត្រីឥណ្ឌូនេស៊ី បានឲ្យដឹងថា សរុបវ៉ាក់សាំងកូវីដ១៩ មានចំនួន១,៨លានកម្រិត ដែលបានផលិតឡើងដោយក្រុមហ៊ុន ឱសថរបស់់ប្រទេសចិនឈ្មោះ Sinovac Biotech ហើយបានបញ្ជូនមកដល់ទឹកដីឥណ្ឌូនេស៊ី កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ។ រដ្ឋមន្ត្រីការបរទេស Retno Marsudi បានលើកឡើងថា នេះជាការដឹកជញ្ជូនជាលើកទី២ ហើយសម្រាប់វ៉់ាក់សំាងរបស់ក្រុមហ៊ុន...
ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ថា កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសចិន បានប្រកាសថា ខ្លួនបានទទួលសិទ្ធិលើទីផ្សារ សម្រាប់វ៉់ាក់សាំងកូវីដ១៩ ជាលើកដំបូង ។ វ៉ាក់សាំងដែល បានទទួលការអនុម័តពី រដ្ឋបាលផលិតវេជ្ជសាស្ត្រជាតិ (NMPA)ដែលបានផលិតឡើងដោយក្រុមហ៊ុន Beijing Biological Products Institute Co., Ltd....
បរទេស៖ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីសុខាភិបាលសាធារណៈ របស់ប្រទេសថៃ លោក Anutin Charnvirakul បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា លោកមានភាពប្រាកដប្រជា ក្នុងការផ្គត់ផ្គង់វ៉ាក់សាំង ការពារវីរុសកូវីដ១៩ យ៉ាងហោចណាស់ចំនួន ២ លានដូស ពីអ្នកផលិតក្នុងចន្លោះខែកុម្ភៈ និងមេសា។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០...
បរទេស៖ CNA ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា ប្រទេសថៃបានប្រកាស ដាក់ឲ្យចេញនូវបម្រាម ក្នុងការជួបជុំគ្នា ក្នុងចំនួនច្រើនក្នុងអំឡុង ពេលបុណ្យសកលនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីអាចការពារ មិនឲ្យមានការផ្ទុះវិរុសកូវីដសាជាថ្មី។ អជ្ញាធរថៃនៅថ្ងៃពុធ បានធ្វើការអំពាវនាវ ឲ្យសាធារណជន ក្នុងការជៀសវាងការធ្វើដំណើរ ទៅកាន់តំបន់ដែលមានហនិភ័យខ្ពស់ ដែលធ្លាប់បានប្រកាសដូចជាកន្លែងអាជីវកម្មបែបកំសាន្តជាដើម ហើយបម្រាមនេះ នឹងត្រូវធ្វើឡើង នៅទូទាំងប្រទេសតែម្តង។ គិតត្រឹមថ្ងៃពុធនេះ ក្រសួងសុខាភិបាលថៃ...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា ប្រទេសឥណ្ឌូនេស៊ី បានឈានទៅដល់កិច្ចព្រមព្រៀង ក្នុងការបញ្ជាទិញយកវ៉ាក់សាំង ប្រមាណជា១០០លានដូស ពីក្រុមហ៊ុនផលិតមួយរបស់អាមេរិក និងមួយទៀតរបស់អង់គ្លេស។ យោងតាមការបញ្ជាក់ របស់លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល Budi Sadikin បាននិយាយថា វ៉ាក់សាំងទាំង១០០លានដូស នឹងត្រូវបែកចែកជា២ការបញ្ជាទិញ គឺ៥០លានដូសពីក្រុមហ៊ុន Novavax និង៥០លានដូសទៀត ពីក្រុមហ៊ុនអង់គ្លេសស៊ុយអែត AstraZeneca។...
ភ្នំពេញ ៖ ក្រោយពីរកឃើញពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ ឆ្លងជំងឺកូវីដ-១៩ជាបន្តបន្ទាប់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញបទបញ្ជាមិនឲ្យដឹកជញ្ជូនពលករខ្មែរមកពីប្រទេសថៃ ទៅតាមបណ្ដាខេត្តឡើយ ត្រូវធ្វើចត្តាឡីស័កនៅតាមតំបន់ព្រំដែនតែម្ដង។ សូមជម្រាបថា ការចេញបទបញ្ជាថ្មីមួយ នេះរបស់ សម្ដេចតេជោ ហ៊ុនសែន គឺដើម្បីទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចូលសហគមន៍នៅកម្ពុជា ជាថ្មីម្ដងទៀត បន្ទាប់ពីក្រសួងសុខាភិបាលកម្ពុជា រកឃើញថា មនុស្សប្រមាណជិត១០នាក់ហើយ បានឆ្លងជំងឺកូវីដ-១៩ ចេញពីថៃ។ តាមរយៈសារបន្ទាន់មួយ នៅយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានចេញ បទបញ្ជាឲ្យខេត្តនៅតាមបណ្ដាព្រំដែន និងកម្លាំងព្រំដែនទាំងអស់ ត្រូវយកចិត្តទុកដាក់គ្រប់គ្រងឲ្យហ្មត់ចត់ ជាមួយ ពលករខ្មែរ ដែលធ្វើដំណើរពីថៃ មកកម្ពុជាវិញ។ សម្ដេចតេជោ មានប្រសាសន៍ថា «បញ្ជាទៅកងកម្លាំងប្រដាប់អាវុធ កងយុទ្ធពលខេមរភូមិន្ទ ដែលមានដឹកជញ្ជូន ផ្អាក ការដឹកជញ្ជូនបងទាំងនេះ (ពលករខ្មែរ) ចូលមកផ្ទៃក្នុងប្រទេស។ដែលធ្លាប់ដឹកចែករំលែកទៅតាមខេត្ត យើងសុខចិត្ត ធ្វើចត្តាឡីស័ក្ត នៅតាមព្រំដែនល្អជាង ដឹកបងប្អូនពង្រាយផ្ទៃក្នុងប្រទេស ដែលនាំឲ្យឆ្លងក្នុងសហគមន៍ សារជាថ្មីម្ដង ទៀត»។ សម្ដេចតេជោ បញ្ជាក់ថា ក្រសួងសុខាភិបាល ត្រូវបន្ថែមនូវសម្ភារ ថវិកា ដើម្បីធ្វើចត្តាឡីស័ក្ដ និងការយកសំណាក ដើម្បីធ្វើតេស្ដដោយបន្ថែមក្រុមគ្រូពេទ្យទៅកាន់ទីនោះ ប្រសិនបើមានការចាំបាច់។ សម្ដេចថា តាមការប៉ាន់ស្មាន់ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ដែលមកពីថៃ អាចនឹងកើនឡើងជាបន្ដបន្ទាប់ ខណៈមន្ទីរពេទ្យខេត្តបាត់ដំបងនឹងត្រូវរ៉ាប់រងនូវការព្យាបាលអ្នកឆ្លងទាំងអស់នោះ ផងដែរ។ ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងទៀតថា «ដូច្នេះត្រូវយកចិត្តទុកដាក់គ្រប់គ្រងបងប្អូន ទាំងនេះ(ពលករខ្មែរ) ឲ្យបានហ្មត់ចត់បំផុត ហើយផ្នែកដឹកជញ្ជូន ត្រូវផ្អាការដឹកជញ្ជូនបងប្អូនដែលមកពីប្រទេសថៃ ហើយត្រូវពង្រឹងសមត្ថភាព នៃការធ្វើចត្តាឡីស័ក្ដនៅតាមច្រកព្រំដែន ដែលយើងបានកំណត់ទីតាំង ហើយត្រូវយកសំណាកនៅទីនោះ ធ្វើចត្តាឡីស័ក្ដនៅទីនោះ ក្នុងរយៈពេល១៤ថ្ងៃ»៕