បរទេស៖ អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Anucha Burapachaisri បាននិយាយកាលពីថ្ងៃពុធថា គណៈរដ្ឋមន្រ្តីបានយល់ព្រម ពង្រីកក្រឹត្យដាក់ប្រទេស ក្នុងគ្រាមានអាសន្ន សម្រាប់រយៈពេលមួយខែទៀត។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រឹត្យដែលផុតកំណត់ នៅចុងខែនីមួយៗ លើកលែងតែវាត្រូវបានពង្រីក ជួយដល់មជ្ឈមណ្ឌល គ្រប់គ្រងស្ថានភាព...
ភ្នំពេញ ៖ នាពេលថ្មីៗនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្ដីណែនាំដល់ សមាគម ដឹកជញ្ជូនអ្នកដំណើរ ,ម្ចាស់ក្រុមហ៊ុន ,ម្ចាស់យានយន្តធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរ ,អ្នកបើកបរ និង អ្នកបម្រើភ្ញៀវ លើរថយន្តដឹកអ្នកដំណើរ ព្រមទាំងប្រជាពលរដ្ឋ ដែលធ្វើដំណើរ តាមរថយន្តដឹកជញ្ជូនអ្នក ដំណើរទាំងអស់ ស្ដីពី វិធានការ-ការពារជំងឺកូវីដ-១៩ អំឡុងពេលឈប់សម្រាក ក្នុងព្រះរាជពិធីបុណ្យអុំទូ...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ថា របាយការណ៍ចេញ ដោយសាលាគរុកោសស្យអាមេរិកាំង និងសមាគមមន្ទីរពេទ្យកុមារ បានឲ្យដឹងថា កុមារជិត៨០០.០០០នាក់ នៅសហរដ្ឋអាមេរិក មានរោគសញ្ញាជំងឺកូវីដ១៩ ចាប់តាំងពីការឆ្លងជំងឺរាតត្បាត ។ នៅក្នុងរបាយការណ៍បានឲ្យដឹងថា សរុបមានកុមារចំនួន ៩៤.៥៥៥នាក់បន្ថែមទៀត ត្រូវបានគេរាយការណ៍ចាប់ពីថ្ងៃទី០៨ ខែតុលា ដល់ថ្ងៃទី២២ ខែតុលា ដែលបានកើនឡើង១៤ភាគរយ...
សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលបានឲ្យដឹងកាលពីថ្ងៃអង្គារថា ប្រទេសប្រេស៊ីល មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ កើនឡើងដល់១៥៧.៩៤៦នាក់ បន្ទាប់ពីមានអ្នកស្លាប់ប្រចាំថ្ងៃបន្ថែមទៀត ចំនួន៥៤៩នាក់ ត្រូវបានគេរាយការណ៍ឲ្យដឹង ។ អ្នកស្លាប់ក្នុងមួយថ្ងៃប៉ុណ្ណោះ បានកើនឡើងស្ទើរតែទ្វេដងដែលបានរាយការណ៍ កាលពីថ្ងៃចន្ទ ។ ទន្ទឹមនឹងនេះដែរ ការធ្វើតេស្តបានរកឃើញថា មានអ្នកឆ្លងជំងឺថ្មីចំនួន២៩.៧៨៧នាក់ដោយសារវីរុស ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបចាប់តំាងពីផ្ទុះជំងឺ កើនឡើងដល់...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលសហព័ន្ធបានប្រកាសទិន្នន័យចុងក្រោយឲ្យដឹងនៅថ្ងៃអង្គារនេះថា ប្រទេសឥណ្ឌា មានអ្នកឆ្លងជំងឺសរុបចំនួន៧.៩៤៦.៤២៩នាក់ បន្ទាប់ពីមានអ្នកឆ្លងជំងឺបន្ថែមទៀតចំនួន៣៦.៤៧០នាក់ត្រូវបានចុះក្នុងបញ្ជី ក្នុងអំឡុងពេល២៤ម៉ោងកន្លងទៅនេះ ។ ចំនួនអ្នកស្លាប់បានកើនឡើងដល់១១៩.៥០២នាក់ ដែលមានអ្នកស្លាប់បន្ថែមទៀតចំនួន៤៨៨នាក់ ដែលបានកត់ត្រាចាប់តាំងពីព្រឹកថ្ងៃចន្ទ ។ នេះជាតួលេខដំបូង នៅក្នុងរយៈពេល៤ខែមកនេះ នៅគ្រាដែលមានករណីថ្មីក្នុងមួយថ្ងៃដែលបានថយចុះនៅក្រោម៤០.០០០នាក់ និងជាថ្ងៃទី២ហើយ ដែលចំនួនអ្នកស្លាប់ក្នុងមួយថ្ងៃបានថយចុះក្រោម៥០០នាក់ នៅក្នុងប្រទេសនេះ ។...
អាហ្សង់ទីន៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល បានឲ្យដឹងថា ប្រទេសអាហ្សង់ទីន បានរាយការណ៍ កាលពីថ្ងៃចន្ទ មានអ្នកស្លាប់បន្ថែមទៀត ចំនួន៤០៦នាក់ ដោយសារជំងឺកូវីដ១៩ ដែលនាំអោយចំនួនអ្នកស្លាប់ សរុបកើនឡើង ដល់២៩.៣០១នាក់ ។ ក្រសួងក៏រាយការណ៍ថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន១១.៧១២នាក់ ដែលនាំឲ្យចំនួនអ្នកស្លាប់...
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ បានឱ្យដឹងថាក្រសួងបាន រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន២នាក់ថែមថ្មី ទៀត ខណៈមិនមាករណីជាសះស្បើយនោះទេ ។ ក្រសួងបញ្ជាក់ថា ករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន០២នាក់រួមមាន៖ បុរសជនជាតិខ្មែរអាយុ៣៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាល និងបុរសជនជាតិខ្មែរ អាយុ២៣ឆ្នាំ...
ភ្នំពេញ ៖ លោក Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្សី ប្រចាំកម្ពុជា ទើបតែងតាំងថ្មី បានកោតសរសើរ រាជរដ្ឋាភិបាលកម្ពុជា ដែលមានវិធានការយ៉ាងប្រសិទ្ធភាព ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ខណៈពិភពលោក កំពុងរាត្បាតជំងឺកូវីដ-១៩។ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី ២៧...
រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល និងកីឡា បានចេញប្រកាសមួយថា សរុបអ្នកឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់៤៦.២០០នាក់ គិតត្រឹមថ្ងៃចន្ទ ។ នៅក្នុងសេចក្តីប្រកាសបានដាក់ថា ក្នុងចំណោមអ្នកឆ្លងជំងឺសរុប គឺមានអ្នកឆ្លងជំងឺថ្មីចំនួន១.៤២៦នាក់ ដែលត្រូវបានគេរាយការណ៍ឲ្យដឹងនៅក្នុងប្រទេសកាលពីថ្ងៃចន្ទ និងមានអ្នកស្លាប់សរុប ដោយសារជំងឺកូវីដ១៩កើនឡើងដល់១.១១២នាក់ បន្ទាប់ពីមានអ្នកស្លាប់បន្ថែម ចំនួន២៧នាក់ គិតត្រឹមថ្ងៃចន្ទ ។...