Covid-19

ថៃ បន្តដាក់ប្រទេសក្នុងគ្រាមានអាសន្ន រយៈពេលមួយខែទៀត

បរទេស៖ អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Anucha Burapachaisri បាននិយាយកាលពីថ្ងៃពុធថា គណៈរដ្ឋមន្រ្តីបានយល់ព្រម ពង្រីកក្រឹត្យដាក់ប្រទេស ក្នុងគ្រាមានអាសន្ន សម្រាប់រយៈពេលមួយខែទៀត។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រឹត្យដែលផុតកំណត់ នៅចុងខែនីមួយៗ លើកលែងតែវាត្រូវបានពង្រីក ជួយដល់មជ្ឈមណ្ឌល គ្រប់គ្រងស្ថានភាព Covid-19 ។ ក្រឹត្យនេះ​ បានផ្តល់ឱ្យនាយករដ្ឋមន្រ្តីប្រាយុទ្ធ ចាន់អូចា នូវសិទ្ធិអំណាចពេញលេញ ដើម្បីបញ្ជាមជ្ឈមណ្ឌល ដើម្បីប្រយុទ្ធប្រឆាំង នឹងការផ្ទុះឡើងនេះ។

សូមជម្រាបថា ប្រទេសថៃបានបញ្ជាក់ថា មានតែការឆ្លងមេរោគកូវីដ១៩ចំនួន ៣ ៧៥៩នាក់ ដែលករណីថ្មីៗត្រូវបាននាំចូល និង មានអ្នកស្លាប់ចំនួន ៥៩ នាក់៕ ប្រែសម្រួលៈ ណៃ តុលា

To Top