ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ់២០២០ថា ក្រសួងសុខាភិបាល បានឲ្យដឹងកាលពីថ្ងៃចន្ទថា ករណីនៃជំងឺកូវីដ១៩នៅក្នុងប្រទេសឥណ្ឌូនេស៊ី បានកើនឡើង ៣.៥០៩នាក់ក្នុង១ថ្ងៃ ដែលបានកើនឡើងដល់ ២៧៨.៧២២នាក់ ដែលមានអ្នកស្លាប់បន្ថែមទៀតពី ៨៧ដល់ ១០.៤៧៣នាក់ ។ ក្រសួងបានឲ្យដឹងថា ពលរដ្ឋចំនួន៣.៨៥៦នាក់ បានចាកចេញពីមន្ទីរពេទ្យ ដែលនាំឲ្យចំនួនអ្នកជាសះស្បើយជំងឺសរុបកើនឡើងដល់ ២០៦.៨៧០នាក់ ។...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ់២០២០ថា ប្រទេសឥណ្ឌា មានអ្នកឆ្លងជំងឺកូវីដ១០ កើនឡើងលើសពី ៦លាននាក់ កិតត្រឹមថ្ងៃចន្ទ ទន្ទឹមនឹងនេះដែរ រដ្ឋមន្ត្រីក្រសួងសុខាភិបាលរបស់ប្រទេសឥណ្ឌា លោក Harsh Vardhan សង្ឃឹមថា វ៉ាក់សាំងលើកដំបូងនឹងមាននៅដើមឆ្នាំក្រោយ ។ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបានរាយការណ៍ ដោយដកស្រង់សម្តីរបស់លោក Vardhan...
យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ់២០២០ថា ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសអ៊ីស្រាអ៊ែល មានអ្នកឆ្លងជំងឺបង្កឡើងដោយវីរុសកូរ៉ូណា បន្ថែមទៀតចំនួន ២.២៣៩នាក់ គិតត្រឹមថ្ងៃចន្ទ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបចំនួន ២៣៣.២៦៥នាក់។ ចំនួនសរុបអ្នកស្លាប់បានកើនឡើងដល់ ១.៥០៧ ដែលមានអ្នកស្លាប់ថ្មីចំនួន៤១នាក់ ទន្ទឹមនឹងនេះដែរ អ្នកជំងឺដែលមានស្ថានភាពធ្ងន់ធ្ងរបានកើនឡើងដល់ ៧៦៧ ដល់ ៧៧២នាក់...
រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ់២០២០ថា ក្រសួងសុខាភិបាល បានឲ្យដឹងកាលពីថ្ងៃចន្ទថា ប្រទេសប្រេស៊ីល ត្រូវបានគេរាយការណ៍មកថា មានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩៣១៧នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់ កើនឡើងដល់១៤២.០៥៨នាក់ ។ ទន្ទឹមនឹងនេះដែរ ប្រមាណ១៣.១៥៥នាក់ បានត្រូវគេរាយការណ៍ឲ្យដឹងថា មានអ្នកឆ្លងជំងឺថ្មី ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ បានកើនឡើងដល់ ៤.៧៤៥.៤៦៤នាក់...
វ៉ាស៊ីនតោន៖ ស្ទើរតែពាក់កណ្តាល នៃរដ្ឋអាមេរិក កំពុងរាយការណ៍ អំពីចំនួននៃករណីថ្មីជំងឺកូវីដ-១៩ ដែលកំពុងតែកើនឡើង ខណៈដែលអ្នកជំនាញខាងសុខភាព បានព្រមានពីការកើនឡើង នៃវីរុសឆ្លងនៅសហរដ្ឋអាមេរិក ក្នុងរដូវស្លឹកឈើជ្រុះ និងរដូវរងាខាងមុខនេះ។ គិតត្រឹមថ្ងៃអាទិត្យ ចំនួនករណីថ្មី នៃជំងឺកូវីដ-១៩ បានកើនឡើងយ៉ាងហោចណាស់ ១០ ភាគរយ ឬច្រើនជាងនេះ បើប្រៀបធៀបទៅនឹងសប្តាហ៍មុន នៅក្នុងរដ្ឋចំនួន ២១ ដែលភាគច្រើននៃពួកគេ...
ភ្នំពេញ៖ តបតាមការអញ្ញើញ របស់លោក អាន់តូនីញូ ហ្គូទែរ៉េស អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក ចេស្ទីន ទ្រូដូ នាយករដ្ឋមន្រ្តីកាណាដា និងលោក អេនដ្រូ ហ្វូលណេស នាយករដ្ឋមន្រ្តីហ្សាម៉ាអ៊ីក លោកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំ ប្រមុខរដ្ឋ/រដ្ឋាភិបាលស្តីពី...
អូតាវ៉ា៖ កាណាដា មានករណីឆ្លងចំនួន ១៥៣.១២៥ ករណីដែលត្រូវបានបញ្ជាក់ថា បានឆ្លងជំងឺ COVID-១៩ គិតត្រឹមល្ងាចថ្ងៃអាទិត្យ រួមទាំងការស្លាប់រហូតដល់ ៩.២៦៨នាក់ ។ ខេត្តកេបិច របស់ប្រទេសនេះ បានរាយការណ៍ករណីថ្មីចំនួន ៨៩៦ ករណីកាលពីថ្ងៃអាទិត្យ ដែលកើនឡើងពី ៦៩៨ ករណីកាលពីថ្ងៃមុន ដែលជាការកើនឡើងខ្ពស់បំផុតចាប់តាំងពីថ្ងៃទី ៦ ខែឧសភា...
ភ្នំពេញ៖ កងកម្លាំងមួកខៀវកម្ពុជា ១៣៩នាក់ ក្នុងនោះនារី១១នាក់ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ទៅ ផ្ទះជួបក្រុមគ្រួសារវិញ ក្រោយពិនិត្យសំណាកវិភាគជាលើកទី២ ទទួលលទ្ធផលអវិជ្ជមាន កូវីដ១៩ ពីក្រសួងសុខាភិបាល ។ នេះបើយោងតាមកងកម្លាំងរក្សាសន្តិភាព ជូនពិភពលោក។ នេះជាការលើកឡើងពី នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធាន គណៈកម្មាធិការជាតិ...