Covid-19

អ៊ីស្រាអ៊ែល មានអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើងលើសពី ២៣ម៉ឹននាក់់

យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ់២០២០ថា ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសអ៊ីស្រាអ៊ែល មានអ្នកឆ្លងជំងឺបង្កឡើងដោយវីរុសកូរ៉ូណា បន្ថែមទៀតចំនួន ២.២៣៩នាក់ គិតត្រឹមថ្ងៃចន្ទ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបចំនួន ២៣៣.២៦៥នាក់។

ចំនួនសរុបអ្នកស្លាប់បានកើនឡើងដល់ ១.៥០៧ ដែលមានអ្នកស្លាប់ថ្មីចំនួន៤១នាក់ ទន្ទឹមនឹងនេះដែរ អ្នកជំងឺដែលមានស្ថានភាពធ្ងន់ធ្ងរបានកើនឡើងដល់ ៧៦៧ ដល់ ៧៧២នាក់ នៅសម្រាកក្នុងមន្ទីរពេទ្យ ។

ចំនួនអ្នកជាសះស្បើយពីជំងឺបានកើនឡើងដល់់ ១៦៥.១៩១នាក់់ ដែលមានអ្នកជាសះស្បើយបន្ថែមទៀតចំនួន ៥.២៦០នាក់ ទន្ទឹមនឹងនេះដែរ ករណីនៃអ្នកឆ្លងជំងឺបានថយចុះមកដល់ត្រឹម ៦៦.៥៦៦នាក់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top