Covid-19

ឥណ្ឌា មានអ្នកឆ្លងជំងឺកូវីដ១៩ លើសពី ៦លាននាក់

ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ់២០២០ថា ប្រទេសឥណ្ឌា មានអ្នកឆ្លងជំងឺកូវីដ១០ កើនឡើងលើសពី ៦លាននាក់ កិតត្រឹមថ្ងៃចន្ទ ទន្ទឹមនឹងនេះដែរ រដ្ឋមន្ត្រីក្រសួងសុខាភិបាលរបស់ប្រទេសឥណ្ឌា លោក Harsh Vardhan សង្ឃឹមថា វ៉ាក់សាំងលើកដំបូងនឹងមាននៅដើមឆ្នាំក្រោយ ។

ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបានរាយការណ៍ ដោយដកស្រង់សម្តីរបស់លោក Vardhan ដែលបានថ្លែងថា “ការស្រាវជ្រាវដើម្បីផលិតវ៉ាក់សាំង បានរំពឹងថា បានផលិតរួចរាល់់ ។ មានវ៉ាក់សាំង៣ប្រភេទ ដែលបានឆ្លងកាត់ការវិនិច្ឆ័យដែលពេលនេះនៅក្នុងប្រទេស ។ យើងសង្ឃឹមយ៉ាងមុតមាំថា ក្នុងអំឡុងត្រីមាសទី១ ឆ្នាំ២០២១ នឹងមាន” ។

ក្រសួងសុខាភិបាលសហព័ន្ធបានចេញទិន្នន័យចុងក្រោយឲ្យដឹងថា សរុបអ្នកឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសបានកើនឡើងដល់ ៦.០៧៤.៧០២នាក់ និងមានអ្នកស្លាប់កើនឡើងដល់ ៩៥.៥៤២នាក់ ។

ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ មានករណីថ្មីចំនួន ៨២.១៧០នាក់ និងមានអ្នកស្លាប់ដោយសារជំងឺ ១.០៣៩នាក់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top