បរទេស៖ របាយការណ៍បណ្តោះអាសន្នមួយ ដែលត្រូវបានចេញផ្សាយ នៅលើគេហទំព័រ វេជ្ជសាស្ត្រ medRxiv បានបង្ហាញថា ក្រុមហ៊ុនផលិតឱសថ និងវេជ្ជសាស្ត្រអាមេរិក Johnson and Johnson ត្រូវបានគេរាយការណ៍ថា បានបង្កើតវ៉ាក់សាំងមួយ ដែលក្នុងការពិសោធដំបូង បង្ហាញនូវភាពស៊ាំខ្លាំង ចំពោះវីរុសកូរ៉ូណា ក្នុងកម្រិតតែមួយ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា...
តូក្យូ៖ ក្រុមអ្នកជំនាញ ផ្នែកការពារមេរោគ បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសជប៉ុន អាចប្រឈមមុខ នឹងការលេចចេញជាថ្មី នៃការឆ្លងជំងឺកូវីដ-១៩ ទោះបីជាចំនួនករណីមាននិន្នាការធ្លាក់ចុះ ចាប់តាំងពីចុងខែកក្កដាក៏ដោយ។ ក្រុមអ្នកប្រឹក្សា សម្រាប់ក្រសួងសុខាភិបាល បានលើកឡើងថា ល្បឿននៃការធ្លាក់ចុះនៃចំនួនអ្នកឆ្លងថ្មី បានថយចុះនាពេលថ្មីៗនេះ ដោយតំបន់ខ្លះ ថែមទាំងមានការស្ទុះងើបឡើងវិញផងដែរ។ នៅទូទាំងប្រទេសការឆ្លងថ្មី មានចំនួនសរុប ៣.២៨៧ នាក់ក្នុងរយៈពេល ៧...
បរទេស៖ នាយករដ្ឋមន្រ្តីបារាំង លោក Jean Castex បានព្រមានដល់ពលរដ្ឋនៃប្រទេសនេះថា រដ្ឋាភិបាលអាចចេញវិធានការដាក់ឱ្យនៅដាច់ដោយឡែក ជុំវិញកើនឡើងនៃចំនួន ករណីឆ្លងថ្មីមេរោគកូវីដ១៩ ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ភ្នាក់ងារ Sante Publique ដែលជាភ្នាក់ងារសុខភាពជាតិបារាំង បាននិយាយថា ប្រទេសនេះបានបញ្ជាក់ថា...
សៀងហៃ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ថា អាជ្ញាធរសុខាភិបាលជាតិ បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ប្រទេសចិន ត្រូវបានគេរាយការណ៍មកថា មានករណីថ្មីនៃជំងឺកូវីដ១៩ គិតត្រឹមថ្ងៃព្រហស្បតិ៍ ចំនួន៨ករណី បើធៀបនឹងថ្ងៃមុននេះមាន៧ករណី ។ គណៈកម្មាធិការសុខាភិបាលជាតិ បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសមួយថា ករណីដែលឆ្លងទាំងអស់នេះ គឺជាអ្នកមកឭពីខាងក្រៅ...
រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ថា ប្រទេសប្រេស៊ីល កាលពីថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា មានអ្នកស្លាប់ថ្មីចំនួន៨៣១នាក់ ដោយសារវីរុសកូរ៉ូណា (ជំងឺកូវីដ១៩) គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់កើនឡើងដល់ ១៣៩.៨០៨នាក់ ។ ក្រសួងសុខាភិបាលបានឲ្យដឹងថា ការធ្វើតេស្តបានរកឃើញថា មានករណីថ្មីចំនួន ៣២.៨១៧នាក់ នៃជំងឺកូវីដ១៩ គិតចាប់ពីថ្ងៃពុធ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺបានកើនឡើងដល់...
បរទេស៖ វ៉ាក់សាំងការពារមេរោគកូវីដ១៩ របស់រុស្ស៊ី ឈ្មោះ Sputnik V ត្រូវបានចុះបញ្ជីកាលពីខែសីហា នៅពេលដែលវា បានក្លាយជាវ៉ាក់សាំងការពារវីរុស ដែលត្រូវបានចុះបញ្ជីដំបូងគេ នៅលើពិភពលោក។ ថ្នាំនេះត្រូវបានបង្កើតរួមគ្នា ដោយមជ្ឈមណ្ឌលស្រាវជ្រាវ Gamaleya របស់ប្រទេសរុស្ស៊ី និងមូលនិធិវិនិយោគផ្ទាល់រុស្ស៊ី។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា...
បរទេស៖ សារព័ត៌មានក្នុងស្រុករបស់រុស្ស៊ី Moscow Times បានរាយការណ៍កាលពីថ្ងៃច័ន្ទថា ប្រជាជនដែលទទួលបានវ៉ាក់សាំងការពារមេរោគកូវីដ១៩ នៅក្នុងការសាកល្បងព្យាបាលដ៏ធំមួយនៅទីក្រុងមូស្គូ កាលពីដើមខែកញ្ញា គឺពុំមានផលប៉ះពាល់អ្វីនោះទេ។ យោងតាមសារព័ត៌មាន CGTV ចេញផ្សាយនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា វ៉ាក់សាំងនេះមានឈ្មោះថា Ad5-nCoV ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនចិន CanSino Biologics ក្នុងសម្ព័ន្ធភាពជាមួយក្រុមស្រាវជ្រាវរបស់យោធាចិន។ ប្រទេសរុស្ស៊ីបានអនុម័តការធ្វើតេស្តវ៉ាក់សាំងដំណាក់កាលទី...
ភ្នំពេញ៖ ក្នុងជំនួបជាមួយលោក Anatoly BOROVIK ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី ទើបតែងតាំងថ្មីប្រចាំកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០សម្ដេចតេជោ ហ៊ុន សែនបានសម្តែងនូវការអបអរសាទរ ចំពោះរុស្ស៊ីដែលបានរកឃើញ វ៉ាក់ សាំង ប្រឆាំងនឹងជំងឺកូវីដ-១៩។ នេះបើយោងតាមការចុះផ្សាយ របស់ទូរទស្សន៍ជាតិកម្ពុជា។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា” ការរកឃើញវ៉ាក់សាំងប្រឆាំងជំងឺកូវីដនេះ...