Covid-19

ការសាកល្បងវ៉ាក់សាំង ការពារមេរោគកូវីដ១៩ របស់ចិន Ad5-nCoV នៅក្នុងប្រទេសរុស្ស៊ី កំពុងដំណើរការល្អ

បរទេស៖ សារព័ត៌មានក្នុងស្រុករបស់រុស្ស៊ី Moscow Times បានរាយការណ៍កាលពីថ្ងៃច័ន្ទថា ប្រជាជនដែលទទួលបានវ៉ាក់សាំងការពារមេរោគកូវីដ១៩ នៅក្នុងការសាកល្បងព្យាបាលដ៏ធំមួយនៅទីក្រុងមូស្គូ កាលពីដើមខែកញ្ញា គឺពុំមានផលប៉ះពាល់អ្វីនោះទេ។

យោងតាមសារព័ត៌មាន CGTV ចេញផ្សាយនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា វ៉ាក់សាំងនេះមានឈ្មោះថា Ad5-nCoV ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនចិន CanSino Biologics ក្នុងសម្ព័ន្ធភាពជាមួយក្រុមស្រាវជ្រាវរបស់យោធាចិន។

ប្រទេសរុស្ស៊ីបានអនុម័តការធ្វើតេស្តវ៉ាក់សាំងដំណាក់កាលទី ៣ កាលពីខែមុន ហើយក្រុមហ៊ុនឱសថរុស្ស៊ី Petrovax បានធ្វើការជាមួយក្រុមហ៊ុន CanSino ដើម្បីធ្វើការសាកល្បង។ Petrovax បាននិយាយថាខ្លួនបានទទួលពាក្យសុំចំនួនជាង ៣ ០០០ ក្នុងការចាក់វ៉ាក់សាំងនេះ។

លោក Petrovax បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថា “នៅពេលនេះអ្នកស្ម័គ្រចិត្តកំពុងធ្វើបានល្អ។ គ្មាននរណាម្នាក់ក្នុងចំណោមពួកគេបានបង្ហាញ ពីផលប៉ះពាល់អ្វីនោះទេ” ។

ក្រុមអ្នកសិក្សាបាននិយាយថា អ្នកចូលរួមក្នុងការសិក្សាដែលបានទទួលការចាក់វ៉ាក់សាំងត្រូវបានគេរំពឹងថា នឹងបង្កើតអង្គបដិប្រាណនិងការឆ្លើយតបប្រព័ន្ធភាពស៊ាំ របស់កោសិកាទៅនឹងមេរោគកូវីដ១៩៕ ប្រែសម្រួលៈ ណៃ តុលា

To Top