រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលបានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅក្នុងប្រទេសប្រេស៊ីល បានកើនឡើងដល់៨៧.៦១៨នាក់ គិតត្រឹមថ្ងៃចន្ទ បន្ទាប់ពីមានអ្នកស្លាប់បន្ថែមទៀតចំនួន៥១៤នាក់ ក្នុងរយៈពេល២៤ម៉ោង កន្លងទៅនេះ ។ ក្រសួងបានឲ្យដឹងថា មានអ្នកឆ្លងជំងឺថ្មីចំនួន២៣.២៨៤នាក់ ដែលត្រូវបានគេរាយការណ៍ឲ្យដឹងក្នុងអំឡុងពេលដូចគ្នា ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុប កើនឡើងដល់២.៤៤២.៣៧៥នាក់ ។ រដ្ឋស្ថិតនៅភាគអាគ្នេយ៏ប្រទេស គឺរដ្ឋសៅប៉ូឡូ...
ហ្សឺណែវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ថា លោក Tedros Adhanom Ghebreyesus អគ្គលេខាធិការអង្គការសុខភាពពិភពលោក (WHO) បានថ្លែងកាលពីថ្ងៃចន្ទថា គាត់នឹងបើកកិច្ចប្រជុំបន្ទាន់ជាមួយគណៈកម្មាធិការសង្គ្រោះបន្ទាន់ នៅថ្ងៃព្រហស្បតិ៍ ដើម្បីធ្វើការវាយតម្លៃឡើងវិញអំពីការឆ្លងជំងឺកូវីដ១៩ ខណៈដែលអ្នកឆ្លងជំងឺកូវីដ១៩ នៅទូទាំងពិភពលោកបានកើនឡើងទ្វេរដងគិត ក្នុងរយៈពេល៦សប្តាហ៍កន្លងទៅនេះ ។ លោកបានថ្លែងថា នៅថ្ងៃព្រហស្បតិ៍ (៣០...
បរទេស៖ យោងតាមការអះអាង របស់រដ្ឋាភិបាលនៃប្រទេសមិកស៊ិកូ នៅសប្តាហ៍នេះ បានប្រកាសថា ប្រទេសចិនបានសម្រេចចិត្ត ក្នុងការផ្តល់ប្រាក់កម្ចី រហូតទៅដល់១ពាន់ប៊ីលានដុល្លារ សម្រាប់ជួយដល់ប្រទេស នៅក្នុងតំបន់ឡាទីននិងការ៉ាប៊ីន អាចមានលទ្ធភាព ក្នុងការចាយវាយ ទៅលើវ៉ាក់សាំងកូវីដ១៩ នាពេលខាងមុខ។ នៅក្នុងសេចក្តីថ្លែងការណ៍ រដ្ឋាភិបាលនៃប្រទេសមិកស៊ិកូ បាននិយាយថា រដ្ឋមន្រ្តីក្រសួងការបរទេសចិន បានធ្វើការបញ្ជាក់ចំៗថា វ៉ាក់សាំងដែលត្រូវបានអភិវឌ្ឍ នៅក្នុងប្រទេសរបស់លោក នឹងក្លាយជាផលប្រយោជន៍សាធារណៈ...
ភ្នំពេញ៖ ស្របពេលដែលពិភពលោក នៅតែបន្តកើនឡើង នូវជំងឺកូវីដ១៩ នៅឡើយនោះ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានក្រើនរំលឹកក៏ដូចជាអំពាវនាវ ដល់ប្រជាពលរដ្ឋ ប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះជំងឺនេះ និងត្រូវបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវរាល់វិធាននានា ដែលក្រសួងសុខាភិបាលបានណែនាំ ដើម្បីបង្ការទប់ស្កាត់ការ រីករាលដាលជំងឺកូវីដនេះ ឲ្យកាន់តែមានប្រសិទ្ធភាព។ តាមរយៈបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក នៅថ្ងៃទី២៨...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយកាលពីថ្ងៃចន្ទ បានឲ្យដឹងថាអ្នកនាំពាក្យរបស់រដ្ឋាភិបាលអ៊ិរ៉ង់លោក Ali Rabiee ត្រូវបានគេតេស្តឃើញមានវិជ្ជមាកូវីដ១៩ហើយនៅសប្តាហ៍នេះ។ យោងតាមការសារព័ត៌មានក្នុងស្រុក IRNA ដែលបានចេញផ្សាយដែរនោះបានបញ្ជាក់ថាសន្និសិតកាសែតជាប្រចាំសប្តាហ៍ របស់លោក Rabiee ត្រូវបានលប់ចោលទាំងអស់ខណៈដែលលោកកំពុងបន្ត សម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ។ គួរឲ្យដឹងដែរថាចាប់តាំងតែពីការផ្ទុះការឆ្លងកូវីដ១៩តាំងតែ ពីថ្ងៃទី១៩ខែកុម្ភៈមកអ្នកនយោបាយអ៊ីរ៉ង់ជាច្រើនរូបបានឆ្លងហើយក្នុងនោះក៏មានអ្នកបាត់បង់ជីវិតផងដែរដោយឡែកសរុបអ្នកឆ្លងក្នុងប្រទេសនៅពេលនេះ គឺមានទៅដល់២៩៣៦០៦នាក់និងស្លាប់១៥៩១២នាក់៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ៖ ប្រជាជនបានឆ្លងវីរុសកូវីដ១៩ (ប្រភពតួលេខពី WHO & CDC) គិតត្រឹមយប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ នៃការឆ្លងជំងឺវីរុសកូវីដ១៩៖ សរុបចំនួនប្រជាជន អាស៊ានទាំង ១០ប្រទេស បានឆ្លងវីរុសកូវីដ១៩ ៖ ២៤២,៩៤៣នាក់ អ្នកព្យាបាលជាសះស្បើយសរុប ចំនួន៖១៤០,៩៥៦នាក់ អ្នកស្លាប់សរុបចំនួន៖ ៦,៩៣១នាក់ ។ គិតត្រឹមយប់ថ្ងៃទី២៧...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានក្រើនរំលឹកដល់ អភិបាលរាជធានី-ខេត្ត ត្រូវគ្រប់គ្រងពង្រឹងសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឲ្យ បានល្អប្រសើរ ព្រមទាំងផ្ដល់សេវាចាំបាច់នានា ដើម្បីឆ្លើយតបទៅនឹងតម្រូវការ របស់ប្រជាពលរដ្ឋឲ្យ បានទាន់ពេលវេលាក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងអំឡុងពេលថ្ងៃឈប់ សម្រាកចាប់ពី ថ្ងៃទី១៧ដល់២១ ខែសីហា...
បរទេស៖ រដ្ឋាភិបាលវៀតណាម បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសវៀតណាម នឹងជម្លៀសមនុស្ស ៨០.០០០នាក់ ដែលភាគច្រើន ជាភ្ញៀវទេសចរក្នុងស្រុក ចេញពីទីក្រុងទេសចរណ៍ ដាណាង ក្រោយមានមនុស្ស៣នាក់ បានតេស្តរកឃើញឆ្លងមេរោគកូរ៉ូណា កាលពីចុងសប្ដាហ៍។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋាភិបាលវៀតណាម តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ការជម្លៀសនេះ នឹងត្រូវប្រើពេល យ៉ាងតិចបំផុតចំនួន៤ថ្ងៃ ដោយប្រើក្រុមហ៊ុន អាកាសចរណ៍ក្នុងស្រុក...
បរទេស៖ ករណីវីរុសកូវីដ១៩ ឆ្លងក្នុងសហគមន៍ចំនួនពីរករណី ត្រូវបានបញ្ជាក់នៅទីក្រុង Da Nang និងនៅជិតខេត្ត Quang Ngai នៅល្ងាចថ្ងៃអាទិត្យ។ ការឆ្លងនេះ បាននាំឱ្យចំនួនឆ្លងវីរុសកើនឡើងដល់ ៤២០នាក់ ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា ការឆ្លងចុងក្រោយបង្អស់នេះ...