Covid-19

ប្រធានអង្គការសុខភាពពិភពលោក ថា អ្នកឆ្លងជំងឺកូវីដ១៩ នៅទូទាំងពិភពលោក កើនឡើងទ្វេរដង ក្នុងរយៈពេល៦សប្តាហ៍ កន្លងទៅនេះ

ហ្សឺណែវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ថា លោក Tedros Adhanom Ghebreyesus អគ្គលេខាធិការអង្គការសុខភាពពិភពលោក (WHO) បានថ្លែងកាលពីថ្ងៃចន្ទថា គាត់នឹងបើកកិច្ចប្រជុំបន្ទាន់ជាមួយគណៈកម្មាធិការសង្គ្រោះបន្ទាន់ នៅថ្ងៃព្រហស្បតិ៍ ដើម្បីធ្វើការវាយតម្លៃឡើងវិញអំពីការឆ្លងជំងឺកូវីដ១៩ ខណៈដែលអ្នកឆ្លងជំងឺកូវីដ១៩ នៅទូទាំងពិភពលោកបានកើនឡើងទ្វេរដងគិត ក្នុងរយៈពេល៦សប្តាហ៍កន្លងទៅនេះ ។

លោកបានថ្លែងថា នៅថ្ងៃព្រហស្បតិ៍ (៣០ កក្កដា) គឺមានរយៈពេល៦ខែគិតចាប់តំាងពីថ្ងៃទី៣០ ខែមករា នៅគ្រាដែល WHO បានប្រកាសអំពីការផ្ទុះឡើងវីរុសកូរ៉ូណា ដែលនេះជាក្តីងកង្វល់របស់អន្តរជាតិពាក់ព័ន្ធនឹងគ្រោះអាសន្នសុខភាពសាធារណៈ ។ លោក Tedros បានថ្លែងប្រាប់ដល់សន្និសីទសារព័ត៌មានថា មានអ្នកឆ្លងជំងឺជិត១៦លាននាក់ហើយ ដែលឥឡូវនេះ ត្រូវបានរាយការណ៍ឲ្យដឹងដល់អង្គការសុខភាពិភពលោក ដែលមានអ្នកស្លាប់នៅទូទាំងពិភពលោកលើសពី៦៤០.០០០នាក់ ។

គាត់បានថ្លែងថា “នេះគឺមានរយៈពេល៦ខែហើយ ដែលមានភាពអាសន្នផ្នែកសុខភាពរបស់ពិភពលោក ត្រូវបានប្រកាសឲ្យដឹងស្ថិតនៅ ក្រោមគោលការណ៍សុខភាពអន្តរជាតិ ប៉ុន្តែ វាងាយស្រួល ក្នុងការផ្តល់សេវាកម្ម” គាត់បានបន្ថែមថា ការឆ្លងជំងឺបន្តថយចុះ ។

លោក Tedros បានថ្លែងថា ក្នុងរយៈពេល៦សប្តាហ៍មកនេះ ចំនួននៃអ្នកឆ្លងជំងឺសរុបនៅទូទាំងពិភពលោក បានកើនឡើងទ្វេរដង ។

គាត់បានថ្លែងថា ទោះបីជាយ៉ាងនេះក្តី ពិភពលោកមានការផ្លាស់ប្តូរ ដោយចាត់វិធានការណ៍ជាមូលដ្ឋានដែលចាំបាច់បំផុតដើម្បីបង្អាក់ការឆ្លងជំងឺ និងរក្សាអាយុជីវិតដែលមិនទាន់មាន រកឃើញ ដាក់ឲ្យនៅដាច់ដោយឡែក ធ្វើតេស្ត និងថែទាំអ្នកដែលឆ្លងជំងឺ និងធ្វើចត្តាឡីស័កចំពោះអ្នកដែលមាន ប៉ះពាល់ជាមួយអ្នកមានមេរោគទាំងនោះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top