ប្រេស៊ីលឡា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ថា លោក Jair Bolsonaro ប្រធានាធិបតី របស់ប្រទេសប្រេស៊ីល ត្រូវបានគេបញ្ជាក់ឲ្យដឹង កាលពីថ្ងៃពុធថា គាត់បានធ្វើតេស្តជាថ្មីម្តងទៀត ឃើញថា មានលទ្ធផលជាវិជ្ជមាន ដែលមានវីរុសកូរ៉ូណា ហើយការធ្វើតេស្តនេះ បានធ្វើឡើង បន្ទាប់ពីការធ្វើតេស្តលើកដំបូងរបស់ គាត់កាលពី១សប្តាហ៍ ឃើញមានវត្តមានវីរុសកូរ៉ូណា ។...
ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ថា សាកលវិទ្យាល័យ Johns Hopkins University បានឲ្យដឹងថា ចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ នៅទូទាំងពិភពលោក បានកើនឡើងលើសពី ៥៨០.០០០នាក់ គិតត្រឹមថ្ងៃពុធ គឺមានចំនួន ៥៨០.០៣៨នាក់ គិតត្រឹមម៉ោង១១និង៣៤នាទីព្រឹក ត្រូវនឹងម៉ោង១៥និង៣៤នាទីល្ងាច ម៉ោងសកល ។...
ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងសុខាភិបាលបានស្នើឲ្យ ប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្ន ជាប់ជានិច្ចចំពោះជំងឺកូវីដ១៩ ក្នុងឱកាសឈប់សម្រាក ជាច្រើននាពេលខាងមុខនេះ។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសឲ្យឈប់សម្រាក រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៧-២១ សីហា ។ ការឈប់នេះដើម្បីសងជំនួស...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា ប្រទេសប្រេស៊ីលគិតត្រឹមថ្ងៃអង្គារម្សិលមិញនេះ មានអ្នកស្លាប់កើនដល់១៣០០នាក់ត្រឹមរយៈពេល មួយថ្ងៃប៉ុណ្ណោះនិងសរុប៧៤០០០នាក់ នៅទូទាំងប្រទេស។ ក្នុងនោះផងដែរត្រឹមរយៈពេល២៤ម៉ោង អ្នកឆ្លងមានចំនួនកើនឡើងដល់ទៅ៤១៨៥៧នាក់ដែលវាបានធ្វើឲ្យចំនួនអ្នកឆ្លងវិរុសកូវីដ១៩ មានទៅដល់១៩២៦៨២៤នាក់ បើយោងតាមការអះអាងចុងក្រោយរបស់ ក្រសួងសុខាភិបាល។ មកដល់ពេលនេះប្រទេសប្រេស៊ីល បានក្លាយទៅជាប្រទេសដែលមាន ចំនួនអ្នកស្លាប់និងឆ្លងច្រើនជាងគេបំផុតទី២លើលោកបន្ទាប់ ពីអាមេរិក៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ សមាគមវេជ្ជសាស្ត្រ និងសមាគមសិទ្ធិមនុស្ស បាននិយាយថា ជាមួយនឹងជំងឺរាតត្បាតកូវីដ១៩ កំពុងកើនឡើង ក្នុងអត្រាប្រកាសអាសន្ន បុគ្គលិកសុខាភិបាល នៅតែងាយឆ្លងវីរុស និងការធ្វើទុក្ខបុកម្នេញក្នុងសង្គម។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា សមាគមវេជ្ជសាស្ត្រឥណ្ឌូនេស៊ី (IDI) កាលពីថ្ងៃចន្ទនេះបានរាយការណ៍ថា យ៉ាងហោចណាស់ មានគ្រូពេទ្យចំនួន...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ បន្តថែរក្សាអានាម័យ សុខភាព ជាប្រចាំ ដើម្បីចៀសផុតពីជំងឺកូវីដ១៩ ខណៈនៅមិនទាន់មានថ្នាំព្យាបាល ជំងឺនេះនៅឡើយទេ ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៦ កក្កដានេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ជំងឺឆ្លងរាតត្បាតកូវីដ១៩...
បរទេស៖ កាលពីថ្ងៃពុធរដ្ឋាភិបាលថៃ បានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ ១៩ចំនួន ៥ ករណីថ្មីទៀត។ វេជ្ជបណ្ឌិត Panprapa Yongtrakul ជំនួយការអ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាព Covid-19 បាននិយាយថា អ្នកជំងឺថ្មីទាំង ៥ នាក់នោះ គឺបានវិលត្រឡប់មកពីប្រទេសសឹង្ហបុរី អារ៉ាប់រួម និងសហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៥...
រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ថា ប្រទេសប្រេស៊ីល ត្រូវបានគេរាយការណ៍កាលពីថ្ងៃអង្គារថា មានអ្នកស្លាប់បន្ថែមទៀតចំនួន១.៣០០នាក់ ដោយសារវីរុសកូរ៉ូណា ក្នុងរយៈពេល១ថ្ងៃប៉ុណ្ណោះ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់៧៤.១៣៣នាក់ ។ ក្រសួងសុខាភិបាល បានឲ្យដឹងថា ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ការធ្វើតេស្តបានរកឃើញអ្នកមានផ្ទុកវីរុសកូរ៉ូណាថ្មីចំនួន៤១.៨៥៧នាក់ ដែលនាំឲ្យតួលេខនៃអ្នកឆ្លងជំងឺសរុបកើនឡើងដល់១.៩២៩.៨២៤នាក់ ។ ប្រទេសប្រេស៊ីល ត្រូវបានគេចាត់ទុកថា ជាប្រទេសជាប់លំដាប់លេខ២លើពិភពលោកដែលមានអ្នកឆ្លងជំងឺច្រើនជាងគេបំផុត បន្ទាប់ពីសហរដ្ឋអាមេរិក...
ហ្សឺណែវ៖ ចំនួននៃការឆ្លងមេរោគឆ្លងវីរុស នៅលើពិភពលោកបានកើនឡើងដល់ ១៣ លាននាក់ កាលពីថ្ងៃច័ន្ទ ទី១៣ ខែកក្កដា ដោយកើនឡើង ១លាននាក់ក្នុងរយៈពេលតែ ៥ថ្ងៃប៉ុណ្ណោះ។ ជំងឺរាតត្បាតបានសម្លាប់មនុស្ស អស់ជាងកន្លះលាននាក់ ក្នុងរយៈពេល ៦ខែកន្លះ ហើយប្រធានអង្គការសុខភាព ពិភពលោកលោក Tedros Adhanom Ghebreyesus បានលើកឡើងថា នឹងមិនមានការវិលត្រឡប់...