Covid-19

ប្រេស៊ីល មានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ កើនឡើងលើសពី ៧៤.០០០នាក់

រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ថា ប្រទេសប្រេស៊ីល ត្រូវបានគេរាយការណ៍កាលពីថ្ងៃអង្គារថា មានអ្នកស្លាប់បន្ថែមទៀតចំនួន១.៣០០នាក់ ដោយសារវីរុសកូរ៉ូណា ក្នុងរយៈពេល១ថ្ងៃប៉ុណ្ណោះ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់៧៤.១៣៣នាក់ ។

ក្រសួងសុខាភិបាល បានឲ្យដឹងថា ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ការធ្វើតេស្តបានរកឃើញអ្នកមានផ្ទុកវីរុសកូរ៉ូណាថ្មីចំនួន៤១.៨៥៧នាក់ ដែលនាំឲ្យតួលេខនៃអ្នកឆ្លងជំងឺសរុបកើនឡើងដល់១.៩២៩.៨២៤នាក់ ។

ប្រទេសប្រេស៊ីល ត្រូវបានគេចាត់ទុកថា ជាប្រទេសជាប់លំដាប់លេខ២លើពិភពលោកដែលមានអ្នកឆ្លងជំងឺច្រើនជាងគេបំផុត បន្ទាប់ពីសហរដ្ឋអាមេរិក ដោយប្រទេសទាំងពីរមានអ្នកឆ្លង និងស្លាប់ច្រើនជាងគេ ។

រដ្ឋស្ថិតនៅភាគអាគ្នេយ៏ប្រទេស គឹក្រុងសៅប៉ូឡូ ដែលមានពលរដ្ឋរស់នៅច្រើនជាងគេរបស់ប្រទេសនេះ ជាចំណុចកណ្តាលនៃការឆ្លងជំងឺ ដោយមានអ្នកឆ្លងជំងឺ៣៨៦.៦០៧នាក់ និងអ្នកស្លាប់១៨.៣២៤នាក់ បន្ទាប់មកមានក្រុងរីយ៉ូឌឺចាណេរ៉ូ ដែលមានអ្នកឆ្លងជំងឺ១៣២.៨២២នាក់ និងអ្នកស្លាប់ចំនួន១១.៦២៤នាក់ និងក្រុង Ceara មានអ្នកឆ្លងជំងឺចំនួន១៣៩.៤៣៧នាក់ និងអ្នកស្លាប់ចំនួន៦.៩៧៧នាក់ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top