សេអ៊ូល៖ ការស្ទង់មតិមួយបានបង្ហាញ នៅថ្ងៃសុក្រនេះថា ការនាំចេញរបស់កូរ៉េខាងត្បូង ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះក្នុងល្បឿនយឺតមួយ នៅក្នុងខែមិថុនាជាងខែមុន ដោយសារសកម្មភាពសេដ្ឋកិច្ច បានបន្តឡើងវិញជាបណ្តើរៗ នៅទូទាំងពិភពលោក។ យោងតាមការស្ទង់មតិរបស់ ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ Infomax ដែលជាភ្នាក់ងារព័ត៌មានយ៉ុនហាប់ បានឱ្យដឹងថា ការនាំចេញទៅក្រៅប្រទេស របស់ប្រទេសនេះត្រូវបាន គេប៉ាន់ស្មានថា មានចំនួន ៤០ ពាន់លានដុល្លារក្នុងខែនេះ គឺធ្លាក់ចុះ...
រ៉ូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល បានឲ្យដឹង នៅក្នុងសេចក្តីប្រកាសមួយថា អ៊ីតាលី បានកត់ត្រាអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន២៩៦នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ នៅទូទាំងប្រទេស ប៉ុន្តែ សរុបអ្នកឆ្លងជំងឺធ្ងន់ធ្ងរ បានថយចុះមកដល់ត្រឹម ១៨.៣០៣នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍ ដែលកាលពីថ្ងៃពុធ មាន១៨.៦៥៥នាក់ ។ សរុបអ្នកជំងឺ...
ណារីតា៖ ការធ្វើដំណើរពីប្រទេសជប៉ុន ទៅកាន់ប្រទេសវៀតណាម បានចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍នេះ នៅក្នុងជំហានដំបូង បន្ទាប់ពីការបន្ធូរបន្ថយ ការរឹតបន្តឹងការធ្វើដំណើរ ដែលបានដាក់ចេញ ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ជើងហោះហើរពិសេស ដែលដឹកអ្នកដំណើរ ១៥០ នាក់ភាគច្រើនជាអ្នកជំនួញ បានចាកចេញពី អាកាសយានដ្ឋានណារីតា...
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ កងកម្លាំងរក្សាសន្តិភាពកម្ពុជា ដែលឆ្លងជំងឺ កូវីដ-១៩ នៅសាធារណរដ្ឋម៉ាលី បានជាសះស្បើយទាំងស្រុងហើយ ដោយមិនមានករណីឆ្លងថ្មី ទៀតឡើយ។ យោងតាមគេហទំព័រហ្វេសប៊ុក របស់នាយឧត្តម សេនីយ៍ ឈុំ សុជាតិ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើឲ្យសមាជិកអាស៊ាន ត្រូវរួមគ្នាប្រយុទ្ធទៅនឹងជំងឺ កូវីដ-១៩ ហើយថា នេះមិនមែនជាពេល សម្រាប់ចោទប្រកាន់គ្នា រើសអើង ឬបែងចែកសម្ព័ន្ធមិត្តគ្នាឡើយ ។ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៦ តាមរយៈប្រព័ន្ធវិដេអូ ក្រោមមូលបទ «ភាពស្អិតរមួត និងការឆ្លើយតប »...
ភ្នំពេញ៖ ក្នុងអំឡុងពេលប្រឈម នឹងការរាតត្បាតជម្ងឺកូវីដ១៩ នៅកម្ពុជា សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន (សសកច-CCJA) ក៏បានរៀបចំពិធីចែកអំណោយ ជូនដល់អ្នកសារព័ត៌មានកម្ពុជា ដែលជួបប្រទះកង្វះខាតជីវភាពចំនួន ៥០នាក់បន្ថែមទៀត ដែលធ្វើនៅទីស្នាក់ការកណ្តាល សសកច អគារ សមាគមសម្ព័ន្ឋខ្មែរចិន នៅកម្ពុជា បុរីរុងរឿង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាថ្ងៃសុក្រ ទី២៦ ខែមិថុនា...
ភ្នំពេញ៖ ប្រជាជនបានឆ្លងវីរុសកូវីដ១៩ (ប្រភពតួលេខពី WHO & CDC) គិតត្រឹមយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ នៃការឆ្លងជំងឺវីរុសកូវីដ១៩៖ សរុបចំនួនប្រជាជន អាស៊ានទាំង ១០ប្រទេស បានឆ្លងវីរុសកូវីដ១៩ ៖ ១៣៨,៦៨៥នាក់ អ្នកព្យាបាលជាសះស្បើយសរុប ចំនួន៖៧៧,៧៨៩នាក់ អ្នកស្លាប់សរុបចំនួន៖ ៤,០៤៦នាក់ ។ គិតត្រឹមយប់ថ្ងៃទី២៤...
ហ្សឺណែវ៖ អ្នកជំនាញ នៃអង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថាការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ មិនបានឈានដល់ កម្រិតកំពូលរបស់ខ្លួន នៅទ្វីបអាមេរិកនោះទេ ហើយតំបន់នេះ ទំនងជានឹងមានការស្លាប់បន្តទៀត នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។ លោក Michael Ryan នាយកប្រតិបត្តិ នៃកម្មវិធីបន្ទាន់ផ្នែកសុខភាព របស់អង្គការសុខភាពពិភពលោក កាលពីថ្ងៃពុធ ក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុងហ្សឺណែវ បានលើកឡើងថា...
កូឡាឡាំពួរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅរាត្រីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ថា ប្រទេសម៉ាឡេស៊ី ត្រូវបានគេដឹងថា បានចាប់ផ្តើមដំណើរការ សាលារៀនឡើងវិញ ហើយសម្រាប់សិស្សកម្រិតខ្ពស់ឡើងទៅ ។ យោងតាមទីភ្នាក់ងារព័ត៌មានខាងលើ បានឲ្យដឹងថា សិស្សសាលាកម្រិតខ្ពស់ បានចាប់ផ្តើមចូលរៀនឡើងវិញហើយ គឺចាប់ពីថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យឡើងទៅ កាលពីថ្ងៃពុធម្សិលមិញនេះ ។ គេបានដឹង ក្រោយពីបិទដំណើរការសាលារៀន នៅក្នុងប្រទេសម៉ាឡេស៊ី...