ស្វាយរៀង៖ លោក សុច ពិសី អភិបាលស្រុកកំពង់រោទិ៍ បានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋទាំងអស់ កុំភ្លេចធ្វើអនាម័យជាប្រចាំ និងបន្តប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ ដែលកំពុងរាតត្បាតពាសពេញពិភពលោក ខណៈស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជានៅតែមាន អ្នកឆ្លងថ្មីនៅឡើយ ហើយមិនត្រូវភ្លេចខ្លួននោះទេ។ ការថ្លែងរបស់លោក អភិបាលស្រុកកំពង់រោទិ៍បែបនេះ នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ ធ្វើឡើងនៅក្នុងពិធី ចែកអំណោយរបស់ សមាគមមនុស្សចាស់ជរានិងអភិវឌ្ឍន៍ កុមារវត្តកោះអណ្តែតនិងក្រុមហ៊ុនឡាក់គីរ៉ូប៊ី...
ភ្នំពេញ៖ ប្រជាជនបានឆ្លងវីរុសកូវីដ១៩ (ប្រភពតួលេខពី WHO & CDC) គិតត្រឹមយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ នៃការឆ្លងជំងឺវីរុសកូវីដ១៩៖ សរុបចំនួនប្រជាជន អាស៊ានទាំង ១០ប្រទេស បានឆ្លងវីរុសកូវីដ១៩ ៖ ១១៧,២៨២នាក់ អ្នកព្យាបាលជាសះស្បើយសរុប ចំនួន៖ ៦០,៣៩៨នាក់ អ្នកស្លាប់សរុបចំនួន៖ ៣,៤៣៥នាក់ ។...
រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ថា យោងតាមទិន្នន័យ បានមកពីក្រសួងសុខាភិបាល ប្រេស៊ីល បានឲ្យដឹងថា ប្រទេសប្រេស៊ីល បាននាំមុខ ចក្រភពអង់គ្លេស ដែលក្លាយជា ប្រទេសមានអ្នកស្លាប់ ដោយជំងឺកូវីដ១៩ លំដាប់លេខ២ លើពិភពលោក ។ ក្រសួងបានបញ្ជាក់ កាលពីយប់ថ្ងៃសុក្រថា មានអ្នកស្លាប់ថ្មីចំនួន៩០៩នាក់ ក្នុងរយៈពេល...
គែរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ថា ប្រទេសអ៊ីរ៉ង់ ត្រូវបានគេរាយការណ៍កាលពីថ្ងៃសុក្រថា មានករណីថ្មី នៃជំងឺកូវីដ១៩ ចំនួន ២.៣៦៩នាក់ ដែលនាំឲ្យតួលេខ អ្នកឆ្លងជំងឺសរុប កើនឡើង ដល់១៨២.៥៤៥នាក់ ។ ទន្ទឹមនឹងនេះដែរ សរុបអ្នកឆ្លងជំងឺ នៅក្នុងប្រទេសតួកគី បានកើនឡើងដល់ ១៧៥.២១៨នាក់ ។...
ហ្សេណែវ៖ អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា ខ្លួនមានការព្រួយបារម្ភថា ប្រទេសជាច្រើន ជាពិសេសតំបន់ ភាគខាងត្បូងពិភពលោក នៅតែបន្តរីករាលដាល នៃជំងឺកូវីដ-១៩ ហើយបានអំពាវនាវជាថ្មីម្តងទៀត ឲ្យមានសាមគ្គីភាពជាសកល ដើម្បីជំនះការលំបាក សម្រាប់“ ជាង ១០០ ឆ្នាំមកនេះ” ។ លោកបណ្ឌិត Michael Ryan នាយកប្រតិបត្តិ...
ហាណូយ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានកោតសរសើរ ចំពោះជោគជ័យរបស់វៀតណាម ក្នុងការទប់ស្កាត់មេរោគកូវីដ១៩ និងបានសន្យា ពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជាមួយប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ថែមទៀតផង។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយសមភាគីវៀតណាម លោក...
ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ថា កាលពីថ្ងៃព្រហស្បតិ៍ លោក Matt Hancock រដ្ឋមន្ត្រីក្រសួងសុខាភិបាលអង់គ្លេស បានជំរុញដល់សាធារណជនទាំងអស់ដើម្បី ចូលរួមធ្វើតេស្តរកមើល មេរោគបង្កជំងឺកូវីដ១៩ និងតាមដានតាមប្រព័ន្ធ ដើម្បីជួយកាត់បន្ថយ ការបិទប្រទេសដោយសារ វីរុសកូរ៉ូណា ។ លោក បានថ្លែងនៅក្នុងសន្និសីទសារ ព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា ការធ្វើតេស្ត...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំ ដល់ប្រជាពលរដ្ឋកុំឲ្យគិតខ្លី ធ្វេសប្រហែស ឬប្រថុយខ្លួន នឹងជំងឺឆ្លងរាតត្បាតកូវីដ១៩ឲ្យសោះ ទោះបីរស់នៅទីក្រុង ឬនៅតាមជនបទស្រុកស្រែចម្ការ គឺត្រូវតែប្រុងប្រយ័ត្នទាំងអស់គ្នា ជាប់ជានិច្ច។ តាមរយៈបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី១៣ មិថុនា នេះ សម្ដេចតេជោ ហ៊ុន សែន...
សាន់ទីយ៉ាហ្គោ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ថា ប្រទេសឈីលី ត្រូវបានគេរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ថា ពលរដ្ឋចំនួន ១៥៤.០៩២នាក់ បានធ្វើតេស្តរកវត្តមានវីរុស បង្កជំងឺកូវីដ១៩ មានលទ្ធផលវិជ្ជមាន ចាប់តាំងពីមានករណីផ្ទុះជំងឺ នៅក្នុងប្រទេសរយៈពេល ១០០ថ្ងៃកន្លងមកនេះ ។ ចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ បានកើនឡើងដល់ ២.៦៤៨នាក់ ។...