កូឡុំបូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ថា ទិន្នន័យបានមកពីការិយាល័យទ្រទ្រង់សុខភាពបានឲ្យដឹងថា ស្រីល័ង្កា ត្រូវបានគេរាយការណ៍មកថា មានអ្នកស្លាប់ចំនួន១១នាក់ និងមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៦នាក់ នាំឲ្យតួលេខអ្នកឆ្លងជំងឺបានកើន ឡើងដល់១.៦៣៩នាក់ ។ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុកបានរាយការណ៍ថា អ្នកស្លាប់ចុងក្រោយដោយជំងឺកូវីដ១៩ គឺមាន អាយុ៤៥ឆ្នំា ដែលជាបុរសធ្វើដំណើរត្រឡប់ ពីប្រទេសគុយវ៉ែតមកកាន់ស្រីល័ង្កាវិញ និងត្រូវបានព្យាបាល នៅក្នុងបន្ទប់ ICU...
ភ្នំពេញ៖ ប្រជាជនបានឆ្លងវីរុសកូវីដ១៩ (ប្រភពតួលេខពី WHO & CDC) គិតត្រឹមម៉ោង៦ព្រឹក ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ នៃការឆ្លងជំងឺវីរុសកូវីដ១៩៖ សរុបចំនួនប្រជាជន អាស៊ានទាំង ១០ប្រទេស បានឆ្លងវីរុសកូវីដ១៩ ៖ ៩៤,១៧៧នាក់ អ្នកព្យាបាលជាសះស្បើយសរុប ចំនួន៖ ៤៥,៣២៧នាក់ អ្នកស្លាប់សរុបចំនួន៖ ២,៨៣៤នាក់...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ: ធ្វើការក្រើនរំលឹក ដល់ម្ចាស់រោងចក្រ សហគ្រាស ជាពិសេសរោងចក្រ ក្នុងវិស័យកាត់ដេរទាំងអស់ ត្រូវបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួន តាមវិធានណែនាំនានា របស់ក្រសួងសុខាភិបាល ដើម្បីបង្ការទប់ស្កាត់ ការរីករាលដាលកូវីដ១៩។ យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ: នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០បានឲ្យដឹងថា វិធានការ ដែលតម្រូវឲ្យអនុវត្តន៍រួមមាន៖ ទី១-រៀបចំឱ្យមានការវាស់កម្ដៅ...
បរទេស៖ រុស្ស៊ី តាមសេចក្តីរាយការណ៍ នឹងចាប់ផ្តើមផ្តល់ថ្នាំ ដែលអនុម័តរួចដំបូងរបស់ខ្លួន ឲ្យយកទៅព្យាបាលអ្នកជម្ងឺកូវីដ១៩ នៅសប្ដាហ៍ក្រោយ ហើយការប្រើប្រាស់ថ្នាំនេះ រុស្ស៊ីសង្ឃឹមថា នឹងជួយបន្ធូរបន្ថយភាពតានតឹង លើប្រព័ន្ធសុខាភិបាល និងបង្កើនល្បឿនវិល ទៅរកជីវិតសេដ្ឋកិច្ចធម្មតាវិញ។ នៅក្នុងបទសម្ភាសន៍មួយ ប្រធានមូលនិធិរុស្ស៊ី RDIF បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មានថា មន្ទីរពេទ្យរុស្ស៊ី អាចចាប់ផ្តើមផ្តល់ថ្នាំប្រឆាំងវីរុស ដែលបានចុះបញ្ជីក្រោមឈ្មោះ Avifavir នោះ...
បរទេស៖ ក្រុមហ៊ុនផលិតឱសថកូរ៉េខាងត្បូង Celltrion តាមសេចក្តីរាយការណ៍ បានប្រកាសលទ្ធផលវិជ្ជមានពីការសិក្សាអំពីការព្យាបាលប្រឆាំងវីរុសថ្មី សម្រាប់មេរោគកូវីដ១៩ នៅថ្ងៃចន្ទនេះ ដោយរាយការណ៍ពីការកាត់បន្ថយ១០០ដងក្នុងបន្ទុកជម្ងឺ នៅក្នុងដំណើរតេស្តសាកល្បងលើសត្វ។ ទីភ្នាក់ងារសារព័ត៌មាន UPI ចេញផ្សាយនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ បានរាយការណ៍ថា យោងទៅតាមសេចក្តីប្រកាសព៍័ត៌មានថ្មី ដែលចេញនៅថ្ងៃចន្ទនេះថា ក្រុមហ៊ុនផលិតឱសថមានមូលដ្ឋានក្នុងទីក្រុង Incheon បាននិយាយប្រាប់ថា ខ្លួនរំពឹងថា នឹងចាប់ផ្តើមធ្វើតេស្តសាកល្បងព្យាបាលដំបូងលើមនុស្ស...
កាប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ថា លោក Tawhid Shakohmand អ្នកនាំពាក្យក្រសួង សុខភាពសាធារណៈ បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ប្រទេសអាហ្វហ្គានីស្ថាន មានក្នុងកំណត់់ត្រានៃអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន៦៨០នាក់ គិតក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបមានរហូតដល់១៥.២០៥នាក់ នៅក្នុងប្រទេស ។ អ្នកនាំពាក្យបានលើកឡើងថា អ្នកជំងឺចំនួន៨នាក់បានស្លាប់...
ភ្នំពេញ៖ ប្រជាជនបានឆ្លងវីរុសកូវីដ១៩ (ប្រភព ១,៧១២នាក់តួលេខពី WHO & CDC) គិតត្រឹមយប់ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ នៃការឆ្លងជំងឺវីរុសកូវីដ១៩៖ សរុបចំនួនប្រជាជន អាស៊ានទាំង ១០ប្រទេស បានឆ្លងវីរុសកូវីដ១៩ ៖ ៩២,៦៥០នាក់ អ្នកព្យាបាលជាសះស្បើយសរុប ចំនួន៖ ៤៣,២៤០នាក់ អ្នកស្លាប់សរុបចំនួន៖...
រ៉ូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលបានឲ្យដឹងកាលពីថ្ងៃអាទិត្យថា អ៊ីតាលី មានអ្នកឆ្លងជំងឺថ្មីនៅក្នុងកំណត់ត្រាចំនួន៣៥៥នាក់់ ដែលនេះជាតួលេខធ្លាក់ចុះលើកទី២ចាប់តាំងពីដើមខែមីនា ហើយមានការស្វាគមន៍ សម្រាប់ដំណឹងល្អ ខណៈដែលប្រទេសនេះមាន ការបន្ធូរបន្ថយការបិទប្រទេសនៅក្នុងសប្តាហ៍នេះ ។ អ៊ីតាលី នាពេលឥឡូវនេះ បានកត់ត្រាអំពី ករណីថ្មីមានជាង៦០០នាក់រយៈពេល៨ថ្ងៃ ជាប់ៗគ្នាដែលនេះជាការថយចុះពីកម្រិតខ្ពស់ លើសពី៦.០០០នាក់ សម្រាប់់អ្នកឆ្លងជំងឺថ្មី គិតចាប់តំាងពីអ៊ីតាលី...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ថា មជ្ឈមណ្ឌលឆ្លើយតប នឹងវីរុសកូរ៉ូណា របស់ប្រទេសរុស្ស៊ី បានឲ្យដឹង នៅក្នុងសេចក្តីប្រកាសព័ត៌មាន មួយកាលពីថ្ងៃសៅរ៍ថា រុស្ស៊ី ត្រូវបានគេបញ្ជាក់ថា មានករណីឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន ៨.៩៥២នាក់ ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបកើនដល់៣៩៦.៥៧៥នាក់ ។ នៅក្នុងសេចក្តីប្រកាសព័ត៌មាន...
សេអ៊ូល៖ ទិន្នន័យបានបង្ហាញ នៅថ្ងៃចន្ទនេះថា ការនាំចេញរបស់កូរ៉េខាងត្បូង បានធ្លាក់ចុះ ២៣,៧ ភាគរយនៅក្នុងខែឧសភា ដោយសារការរីករាលដាល នៃបញ្ហាសេដ្ឋកិច្ច ពីមេរោគឆ្លងថ្មីកូវីដ-១៩ ដែលបានរំខាន ដល់សង្វាក់ផ្គត់ផ្គង់ពិភពលោក។ ការនាំចេញទៅក្រៅប្រទេស បានឈានដល់ ៣៤,៨ ពាន់លានដុល្លារ កាលពីខែមុន បើប្រៀបធៀបទៅនឹង ៤៥,៧ ពាន់លានដុល្លារ កាលពីឆ្នាំមុន នេះបើយោងតាមទិន្នន័យ...