ជារឿងគួរឲ្យព្រួយបារម្ភបំផុត ពេលដែលលីគកំពូល អង់គ្លេស Premier League ដែលត្រៀមបើករដូវកាលឡើងវិញ ហើយនោះបែរជា បានតេស្តរកឃើញថា ករណីវិជ្ជមានកូវីដ១៩ កើនឡើងទៅដល់ ១២ករណីទៅវិញ។ ការធ្វើតេស្ត ដែលបានប្រព្រឹត្តទៅ ចាប់តាំងពីពេល ដែលបានវិលត្រឡប់ ចូលមកហ្វឹកហាត់ កាលពីថ្ងៃចន្ទសប្តាហ៍មុន ដែលគិតមកដល់ពេលនេះ ជាជុំទី៣ហើយ និងមានអ្នកធ្វើតេស្ត សរុបដល់ទ២៧៥២នាក់ ដែលក្នុងនោះមានកីឡាករ...
កំពង់ចាម ៖ ប្រធានគណៈកម្មការ ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងជាអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នារសៀលថ្ងៃទី ២៩ ខែឧសភាឆ្នាំ ២០២០ បានដឹកនាំក្រុមការងារ បាញ់ថ្នាំសម្លាប់មេរោគដើម្បី បន្តការពារជំងឺកូវីដ១៩ រលកទី ២ ។ សម្រាប់ខេត្តកំពង់ចាម ប្រធានគណៈកម្មការ ប្រឆាំងជំងឺកូវីដ១៩ ខេត្ត...
សេអ៊ូល៖ មន្ត្រីសុខាភិបាលបានឲ្យដឹង នៅថ្ងៃសុក្រនេះថាប្រទេសកូរ៉េខាងត្បូង កំពុងស្វែងរកការនាំយកថ្នាំ remdesivir ដែលត្រូវបានបញ្ជូនទៅ ព្យាបាលជាបន្ទាន់ សម្រាប់អ្នកជំងឺដែលមាន ផ្ទុកមេរោគកូវីដ-១៩ នេះបេីយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។ ថ្នាំប្រឆាំងវីរុសនេះ ត្រូវបានស៊ើបអង្កេតដោយ ក្រុមហ៊ុនយក្សអាមេរិក Gilead Science Inc នឹងត្រូវបានប្រើសម្រាប់តែអ្នកជំងឺ ដែលមានជំងឺកូវីដ-១៩ធ្ងន់ធ្ងរប៉ុណ្ណោះ ព្រោះក្រុមអ្នកជំនាញខាងជំងឺឆ្លង ក្នុងតំបន់បានណែនាំឱ្យពិនិត្យវាបន្ទាប់ពីពិនិត្យមើលប្រសិទ្ធភាព និងសុវត្ថិភាព។...
រ៉ូម៖ ទីភ្នាក់ងារចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ថា នាយកដ្ឋានការពារជនស៊ីវិល បានឲ្យដឹងថា ចំនួននៃអ្នកឆ្លងវីរុសកូរ៉ូណា នៅតែបន្តធ្លាក់ចុះនៅក្នុង ប្រទេសអ៊ីតាលី ខណៈអ្នកបានជាសះស្បើយពីជំងឺ បានកើនដល់៣.៥០៣នាក់គិតត្រឹមថ្ងៃព្រហស្បតិ៍ ដែលនាំឲ្យតួលេខសរុប នៃអ្នកជាសះស្បើយពីជំងឺ មានរហូតដល់១៥៩.៦០៤នាក់ ។ ទន្ទឹមនឹងនេះដែរ ចំនួនអ្នកស្លាប់ផ្សេងទៀត មានចំនួន៧០នាក់ ដែលនាំឲ្យតួលេខអ្នកស្លាប់សរុប ដែលបង្កឡើងដោយវីរុសកូរ៉ូណា គិតត្រឹមថ្ងៃព្រហស្បតិ៍...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែ ឧសភា ឆ្នាំ២០២០ លោក ស៊ា កុសល រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងរបស់លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បាននាំយកថវិកាចំនួន ១៥ម៉ឺន៥ពាន់ដុល្លារអាមេរិក ដែលទទួលបានពីលោកឧកញ៉ា ថៃ ទីណូ ប្រគល់ជូនក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ការ រីករាលដាលនៃជំងឺកូវីដ-១៩ ។
ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ថា កាលពីថ្ងៃព្រហស្បតិ៍ លោក Boris Johnson នាយករដ្ឋមន្ត្រីអង់គ្លេស បានប្រកាសឲ្យមានការ “កំណត់” និង”ប្រុងប្រយ័ត្នខ្ពស់” នៅគ្រាដែលមានការបន្ធរបន្ថយ នូវវិធានការបិទប្រទេស ដោយសារវីរុសកូរ៉ូណា នៅក្នុងប្រទេស ។ លោក Johnson បានថ្លែងថា ចាប់ពីថ្ងៃចន្ទ...
ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល បានឲ្យដឹងថា វៀតណាម ត្រូវបានគេរាយការណ៍ថា មិនមានករណីថ្មីនៃអ្នកឆ្លង ជំងឺកូវីដ១៩នោះទេ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ជាមួយគ្នានេះដែរ ត្រូវបានគេបញ្ជាក់ថា មានករណីដដែលចំនួន ៣២៧នាក់ ហើយមិនមានអ្នកស្លាប់ឡើយ ។ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ សរុបមានអ្នកជំងឺចំនួន ២៧៨នាក់ បានជាសះស្បើយពីជំងឺ...
ភ្នំពេញ៖ ប្រជាជនបានឆ្លងវីរុសកូវីដ១៩ (ប្រភព ១,៧១២នាក់តួលេខពី WHO & CDC) គិតត្រឹមយប់ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នៃការឆ្លងជំងឺវីរុសកូវីដ១៩៖ សរុបចំនួនប្រជាជន អាស៊ានទាំង ១០ប្រទេស បានឆ្លងវីរុសកូវីដ១៩ ៖ ៨៤,៨៨៦នាក់ អ្នកព្យាបាលជាសះស្បើយសរុប ចំនួន៖ ៣៦,៩០៨នាក់ អ្នកស្លាប់សរុបចំនួន៖...
សេអ៊ូល៖ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ លោក Hong Nam-ki បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសកូរ៉េខាងត្បូង នឹងបង្កើតមូលនិធិធានា ចំនួន ៥០០ ពាន់លានវ៉ុន (៤០៥ លានដុល្លារ) ដើម្បីផ្តល់ប្រាក់កម្ចីបន្ថែមទៀត ដល់ក្រុមហ៊ុនគ្រឿងបន្លាស់រថយន្ត ដែលរងការវាយប្រហារ ដោយជំងឺឆ្លងកូវីដ-១៩។ លោកហុង បានលើកឡើងថា មូលនិធិដែលនឹងត្រូវបាន ផ្តល់ហិរញ្ញប្បទានពីរដ្ឋាភិបាល និងក្រុមហ៊ុនផលិតរថយន្ត...