Covid-19

កូរ៉េខាងត្បូង នឹងបង្កើតមូនិធិ ៥០០ពាន់លានវ៉ុន សម្រាប់ក្រុមហ៊ុនរថយន្ដ ពីផលប៉ះពាល់ ដោយជំងឺកូវីដ-១៩

សេអ៊ូល៖ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ លោក Hong Nam-ki បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសកូរ៉េខាងត្បូង នឹងបង្កើតមូលនិធិធានា ចំនួន ៥០០ ពាន់លានវ៉ុន (៤០៥ លានដុល្លារ) ដើម្បីផ្តល់ប្រាក់កម្ចីបន្ថែមទៀត ដល់ក្រុមហ៊ុនគ្រឿងបន្លាស់រថយន្ត ដែលរងការវាយប្រហារ ដោយជំងឺឆ្លងកូវីដ-១៩។

លោកហុង បានលើកឡើងថា មូលនិធិដែលនឹងត្រូវបាន ផ្តល់ហិរញ្ញប្បទានពីរដ្ឋាភិបាល និងក្រុមហ៊ុនផលិតរថយន្ត នឹងផ្តល់ការធានា សម្រាប់ប្រាក់កម្ចីសម្រាប់ ក្រុមហ៊ុនគ្រឿងបន្លាស់រថយន្ត។

វិស័យសាធារណៈ នឹងទិញរថយន្តចំនួន ៩.៥០០ គ្រឿងនៅចុងខែកញ្ញានេះ ដើម្បីគាំទ្រ ដល់ក្រុមហ៊ុនផលិតគ្រឿងបន្លាស់រថយន្ត ហើយដើម្បីជំរុញ ការប្រើប្រាស់ឯកជនរដ្ឋាភិបាល នឹងបើកមហោស្រពទិញទំនិញ ទូទាំងប្រទេសនៅថ្ងៃទី២៦ ខែមិថុនា សម្រាប់រយៈពេល ២ សប្តាហ៍៕ ដោយ៖ ឈូក បូរ៉ា

To Top