ភ្នំពេញ ៖ឆ្លើយតប នឹងសំណើសុំយោបល់ របស់រដ្ឋមន្រ្តីក្រសួងអប់រំ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា រហូតដល់ពេលនេះ កម្ពុជាមិនទាន់ប្រញាប់ បើកសាលារៀនវិញទេ ហើយភោជនីយដ្ឋានណាមួយ មិនគោរព តាមណែនាំរបស់ក្រសួងសុខាភិបាល និងមិនមានអនាម័យ អាជ្ញាធរមូលដ្ឋាននឹងចុះបិទចោល ភ្លាមៗ ដើម្បីបង្ការទប់ស្កាត់ ការរីករាលដាលជំងឺ កូវីដ-១៩។ សូជម្រាបថា...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ថា មជ្ឈមណ្ឌលឆ្លើយតប នឹងវីរុសកូរ៉ូណា របស់រុស្ស៊ី បានចេញសេចក្តីប្រកាសមួយ កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរុស្ស៊ី ត្រូវបានបញ្ជាក់ថា មានអ្នកឆ្លងជំងឺថ្មីចំនួន៩.៩៧៤នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ នាំឲ្យតួលេខសរុបនៃអ្នកឆ្លងជំងឺ បានកើនឡើងដល់ ២៥២.២៤៥នាក់ ។ ទិន្នន័យដែលបានបង្ហាញ ដោយមជ្ឈមណ្ឌលបានឲ្យដឹងថា ក្នុងរយៈពេល១ថ្ងៃប៉ុណ្ណោះ ការកើនឡើងបានធ្លាក់នៅក្រោម១០.០០០នាក់...
សឹង្ហបុរី៖ ករណីឆ្លងមេរោគ Covid-19 ថ្មីចំនួន ៧៥២ ករណីទៀត ត្រូវបានបញ្ជាក់ ជាបឋមកាលពីថ្ងៃព្រហស្បតិ៍ (១៤ ឧសភា) ដែលចំនួនសរុប នៃអ្នកឆ្លង នៅក្នុងប្រទេសសិង្ហបុរី មានចំនួន ២៦.០៩៨នាក់ ។ យោងតាមសារព័ត៌មាន Strait Times ចេញផ្សាយនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០...
ហានូយ ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ទី១៤ ខែឧសភានេះបានឲ្យដឹងថា គិតត្រឹមថ្ងៃនេះ ប្រទេសវៀតណាម អស់រយៈពេល ៧ថ្ងៃចុងក្រោយនេះ គ្មានករណីឆ្លងថ្មី នៃកូវីដ១៩ ឡើយហើយក៏ជាថ្ងៃទី២៨ផងដែរ ដែលគ្មានករណីឆ្លង ក្នុងសហគមន៍បានកើតឡើង។ នេះមានន័យថា តួលេខ នៃអ្នកឆ្លងសរុប នៅទូទាំងប្រទេសគឺ នៅរក្សាត្រឹមតែ ២៨៨ដដែល ហើយករណីជាសះស្បើយ...
បរទេស ៖ នៅថ្ងៃនេះ ក្រុមហ៊ុនផលិតថ្នាំ នៃប្រទេសបារាំង ដែលមានឈ្មោះថា Sanofi បានប្រកាសថា សហរដ្ឋអាមេរិក នឹងក្លាយទៅជាទីផ្សារទី១ ដែលនឹងទទួលបានវ៉ាក់សាំង ការពារកូវីដ១៩ មុនគេប្រសិន បើក្រុមហ៊ុននេះ នឹងអាចផលិត វ៉ាក់សាំងនេះ បានជោគជ័យ។ ប្រធានប្រតិបត្តិ នៃក្រុមហ៊ុន Sanofi លោក Paul...
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី១៥ ឧសភានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យអនាម័យ តាមភោជនីយដ្ឋាន បើខ្វះចន្លោះត្រូវណែនាំ បើណែនាំមិនអនុវត្ត អាចបិទជាបណ្តោះអាសន្ន រហូតរៀបចំមានអនាម័យហើយ ចាំអនុញ្ញាតអោយបើកជាថ្មីវិញ។ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានសរសេរលើគេហទំព័រហ្វេសប៊ុកថា...
កំពង់ចាម ៖ ប្រធានគណៈកម្មការ ប្រឆាំងជំងឺកូវីដ១៩ ខេត្តកំពង់ចាម និងជាអភិបាលខេត្តកំពង់ចាម លោកអ៊ុន ចាន់ដា បានថ្លែងអំពាវនាវជាថ្មី ក្រើនរំលឹកដល់ប្រជាពលរដ្ឋ ឱ្យបន្តធ្វើអនាម័យ ថែរក្សាសុខភាព បង្ការទប់ស្កាត់ ការឆ្លងជំងឺកូវីដ១៩ បើទោះបីជាពេលនេះ ស្ថានភាពជំងឺនេះ នៅក្នុងប្រទេសកម្ពុជា មានការថមថយហើយក៏ដោយ ។ លោកអភិបាលខេត្ត បានថ្លែងអំពាវនាវដូច្នេះ នៅព្រឹកថ្ងៃទី១៤...
UNITED NATIONS៖ អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃពុធបានអំពាវនាវ ឱ្យមានការយកចិត្តទុកដាក់ ចំពោះបញ្ហាសុខភាពផ្លូវចិត្ត ដែលបណ្តាលមកពី ជំងឺរាតត្បាត កូវីដ ១៩ ។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា ដោយកត់សម្គាល់ថា“...
ភ្នំពេញ ៖ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាឲ្យថ្នាក់ដឹកនាំ នៃកងយោធពលខេមរភូមិន្ទ បន្តចុះត្រួតពិនិត្យស្ថានភាព នៃអង្គភាពរបស់ខ្លួន ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ក្នុងគ្រាដែលមានការគំរាមកំហែង ពីមេរោគកូវីដ-១៩។ យោងតាម គេហទំព័រ ហ្វេសប៊ុក របស់ សម្ដេច ទៀ បាញ់ នៅព្រឹក...