Covid-19

សឹង្ហបុរី បន្តរកឃើញ អ្នកឆ្លងមេរោគកូវីដ១៩ ចំនួន ៧៥២ករណី ថែមទៀត

សឹង្ហបុរី៖ ករណីឆ្លងមេរោគ Covid-19 ថ្មីចំនួន ៧៥២ ករណីទៀត ត្រូវបានបញ្ជាក់ ជាបឋមកាលពីថ្ងៃព្រហស្បតិ៍ (១៤ ឧសភា) ដែលចំនួនសរុប នៃអ្នកឆ្លង នៅក្នុងប្រទេសសិង្ហបុរី មានចំនួន ២៦.០៩៨នាក់ ។

យោងតាមសារព័ត៌មាន Strait Times ចេញផ្សាយនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា ក្នុងចំណោម អ្នកឆ្លងថ្មីទាំងនេះ មានជនជាតិសឹង្ហបុរី ២ នាក់ និងអ្នកស្នាក់នៅអចិន្ត្រៃយ៍ ខណៈដែលពលករបរទេស ដែលរស់នៅក្នុងអន្តេវាសិកដ្ឋាន បង្កើតបានជាឆ្លង ករណីច្រើន។

នៅសឹង្ហបុរី កាលពីថ្ងៃពុធអ្នកជំងឺ ៩៥៨ នាក់ ត្រូវបានរំសាយចេញ ចំពេលដែលករណី ឆ្លងមេរោគចំនួន ៦៧៥ករណីថ្មីទៀតត្រូវបានរកឃើញ ដែលជាការរកឃើញខ្ពស់។ វាជាលើកទី ២ ហើយនៅសប្តាហ៍នេះ ដែលចំនួនអ្នកជំងឺ ដែលត្រូវបានរំសាយចេញមាន ចំនួនលើសពីករណី រកឃើញមេរោគថ្មី។

រហូតមកដល់ថ្ងៃពុធនេះមនុស្ស ៤៨០០ នាក់បានជាសះស្បើយឡើងវិញពី Covid-19 ចាប់តាំងពីករណីដំបូងត្រូវបានគេរាយការណ៍នៅទីនេះកាលពីថ្ងៃទី ២៣ មករា នៅសឹង្ហបុរី៕
ប្រែសម្រួលៈ ណៃតុលា

To Top