បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានស្នើនៅក្នុងអំឡុង កិច្ចសន្ទនាគ្នាតាមទូរស័ព្ទ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន ដើម្បីបញ្ជូនជំនួយផ្នែក សុខាភិបាលឲ្យដល់ទីក្រុងមូស្គូ ជួយប្រយុទ្ធប្រឆាំងនឹង ការរាតត្បាតនៃជម្ងឺកូរ៉ូណា។ នៅក្នុងការអានស្តីពី កិច្ចសន្ទនាគ្នាតាមទូរស័ព្ទនោះ វិមានក្រឹមឡាំងបាននិយាយថា ប្រធានាធិបតីទាំងពីររូប ក៏បានពិភាក្សាគ្នាផងដែរ ស្តីពីទីផ្សារប្រេងពិភពលោក...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានក្រើនរំលឹកដាស់តឿន ដល់ប្រជាពលរដ្ឋ ត្រូវនាំគ្នាយកចិត្តទុកដាក់ពីការថែទាំសុខភាព ដើម្បីចៀសវាងការឆ្លង មេរោគ កូវីដ-១៩។ យោងតាមគេហទំព័ហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ ថា «ខ្ញុំសូមដាស់តឿន និងក្រើនរំឮក...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន តាមសេចក្តីរាយការណ៍ បានថ្លែងនៅថ្ងៃព្រហស្បតិ៍នេះថា ការប្រជែងគ្នាជាអន្តរជាតិ លើទីផ្សារពិភពលោក កំពុងតែកើនឡើង ដោយតែតម្រូវការធ្លាក់ចុះ បណ្ដាលមកពីការរាតត្បាតឆ្លង នៃមេរោគកូរ៉ូណា។ នៅក្នុងកិច្ចប្រជុំរដ្ឋាភិបាល ដែលផ្សាយលើកញ្ចក់ទូរទស្សន៍ លោក ពូទីន បានមានប្រសាសន៍យ៉ាងដូច្នេះថា “ទប់ទល់នៃស្ថានភាពធ្លាក់ចុះ នៃតម្រូវការលើសកលលោកនោះ ការតស៊ូប្រជែងយកទីផ្សារអន្តរជាតិ សម្រាប់ការបញ្ជូនប្រេងឥន្ធនៈ...
ភ្នំពេញ៖ ប្រជាជនបានឆ្លងវីរុសកូវីដ១៩ (ប្រភពតួលេខពី WHO & CDC) គិតត្រឹមរសៀល ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ នៃការឆ្លងជំងឺវីរុសកូវីដ១៩៖ សរុបចំនួនប្រជាជន អាស៊ានទាំង ១០ប្រទេស បានឆ្លងវីរុសកូវីដ១៩ ៖ ៥១,៨៣០នាក់ អ្នកព្យាបាលជាសះស្បើយសរុប ចំនួន៖ ១៣,០៣០នាក់ អ្នកស្លាប់សរុបចំនួន៖ ១,៦៤៨នាក់។...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភានេះ បានឲ្យដឹងថាប្រទេសចិននិងសិង្ហបុរី បាននិងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩ ដែលកំពុងបណ្តាលឱ្យមានមនុស្សស្លាប់ ដោយសារការឆ្លងរាលដាលនេះ រាប់ម៉ឺននាក់ និងបង្កបញ្ហាធ្ងន់ធ្ងរ ដល់ផ្នែកជាច្រើន នៃពិភពលោកផងដែរ។ គួរឲ្យដឹងដែរថា កាលពីថ្ងៃអង្គារ រដ្ឋាភិបាលចិន និងសមាគមកាកបាទក្រហមចិន បានបរិច្ចាគម៉ាស់មុខចំនួន ៦២០០០០ ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាលសិង្ហបុរី...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភានេះ បានឲ្យដឹងថា នាយករដ្ឋមន្ត្រីអង់គ្លេស លោកBoris Johnoson កំពុងត្រូវបានសាកសួរយ៉ាងតានតឹង ដោយក្រុមសមាជិកសភា ក្រោយពេលដែលលោកបានប្រកាសថា នឹងដកបម្រាមធ្វើដំណើរ ក្នុងគោលបំណង បើកទ្វារប្រទេសឡើងវិញ។ មកត្រឹមថ្ងៃពុធនេះ អង់គ្លេសបាននាំមុខអ៊ីតាលី២ថ្ងៃហើយ ជាប្រទេសដែលរងការវាយប្រហារ អាក្រក់ជាងគេបំផុត ក្នុងតំបន់អ៊ឺរ៉ុប ហើយលោកJohnson ក៏នឹងត្រូវប្រឈមមុខ...
សេអ៊ូល៖ រដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិកលោក Mike Pompeo បានថ្លែងអំណរគុណដល់រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង លោកស្រី Kang Kyung-wha ចំពោះកិច្ចសហប្រតិបត្តិការជិតស្និទ្ធរបស់ទីក្រុងសេអ៊ូល នៅលើជំងឺ COVID-១៩ និងបានបញ្ជាក់ពីភាពរឹងមាំ នៃសម្ព័ន្ធមិត្តទ្វេភាគី។ លោក Mike Pompeo និងលោកស្រី Kang បានជួបជជែកគ្នាតាម ទូរស័ព្ទកាលពីថ្ងៃអង្គារ ដើម្បីពិភាក្សាអំពីការឆ្លើយតប...
សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង នឹងផ្តល់ការឧបត្ថម្ភចំនួន ១,៥ពាន់ពាន់លានវ៉ុន (១,២ ពាន់លានដុល្លារអាមេរិក) ដល់កម្មករបណ្តោះអាសន្ន ដែលបានបាត់បង់ការងារ ដោយសារជំងឺរាតត្បាតកូវីដ-១៩។ វិធានការនេះ គឺជាវិធានការណ៍ចុងក្រោយ របស់រដ្ឋាភិបាល ដើម្បីការពារទីផ្សារការងាររបស់ប្រទេស ខណៈដែលជំងឺរាតត្បាត ត្រូវបានគេរំពឹងថា នឹងបង្ខំឱ្យមានការធ្លាក់ចុះ សេដ្ឋកិច្ចនៅឆ្នាំនេះ។ ប្រភពព័ត៌មានបានឲ្យដឹងថា កម្មករបណ្តោះអាសន្ន ឬឯករាជ្យ ដែលបាត់បង់ការងារនឹងមានសិទ្ធិទទួលបានប្រាក់ឧបត្ថម្ភ ហើយពួកគេនឹងទទួលបាន...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ បាននិយាយនៅថ្ងៃទី ៣០ ខែមេសាថា កិច្ចព្រមព្រៀងពាណិជ្ជកម្ម របស់គាត់ជាមួយប្រទេសចិន ឥឡូវនេះគឺមានសារៈសំខាន់បន្ទាប់បន្សំ ចំពោះការឆ្លងរាតត្បាតវីរុស ខណៈដែលគាត់បានគំរាម ដល់រដ្ឋាភិបាលទីក្រុងប៉េកាំង នូវការតម្លើងពន្ធថ្មី ចំពេលមានការចោទប្រកាន់ ជុំវិញការដោះស្រាយរបស់ប្រទេស លើការរីករាលដាលនៃជំងឺកូវីដ១៩។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០...