ភ្នំពេញ៖ ក្រសួងសុខាភិបាល បាននិងកំពុងធ្វើសន្និសីទសារព័ត៌មាន ស្ដីពី”បច្ចុប្បន្នភាពជំងឺកូវីដ១៩” នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០។ សន្និសីទសារព័ត៌មាននេះ មានគោលបំណងជម្រាប អ្នកសារព័ត៌មាន និងប្រជាពលរដ្ឋអំពីស្ថានភាព និងបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ ក៏ដូចជារាយការណ៍ពីការរាតត្បាត និងអន្តរាគមន៍ឆ្លើយតបជំងឺនេះ និងការផ្តល់ព័ត៌មាន ស្តីពីវិធានការទប់ស្កាត់ នៃការផ្ទុះឡើងនៃជំងឺកូវីដ១៩ និងបញ្ហាពាក់ព័ន្ធផងដែរ ។ សូមបញ្ជាក់ថា គិតមកដល់ពេលនេះកម្ពុជា មានអ្នកឆ្លងកូវីដ១៩ចំនួន១២២នាក់...
តូក្យូ៖ លោកនាយករដ្ឋមន្រ្តី ស៊ីនហ្សូ អាបេ នឹងធ្វើការសម្រេចចិត្តជាផ្លូវការ លើការពន្យារពេលមួយខែទៀត ទៅក្នុងភាពអាសន្ន ទូទាំងប្រទេសនៅថ្ងៃច័ន្ទនេះ ដើម្បីជួយទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ បើទោះបីជាមានរោគសញ្ញា មិនអំណោយផលនៃ ករណីធ្លាក់ចុះក៏ដោយ។ ការពន្យាពេលហួសថ្ងៃពុធ ដែលជាថ្ងៃចុងក្រោយនៃថ្ងៃឈប់ សម្រាកសប្តាហ៍មាសរបស់ប្រទេសជប៉ុន ដល់ថ្ងៃទី៣១ ខែឧសភា បានកើតឡើងខណៈដែលប្រព័ន្ធ វេជ្ជសាស្ត្រមានសភាពទ្រុឌទ្រោមនិងសកម្មភាពសេដ្ឋកិច្ចធ្លាក់ចុះ ដោយសារការស្នើសុំនៅផ្ទះ និងបិទអាជីវកម្មក្រោមសេចក្តីប្រកាសអាសន្ន។ លោកអាបេ...
សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងថាខ្លួននឹងបញ្ចប់យុទ្ធនាការ នៅឆ្ងាយពីសង្គមរាប់សប្តាហ៍របស់ខ្លួន និងអនុវត្តនូវគម្រោងដាច់ដោយឡែក សំរាប់ការរស់នៅប្រចាំថ្ងៃ នៅចុងសប្តាហ៍នេះដោយសារការផ្ទុះឡើង នូវមេរោគថ្មីនេះ បានថយចុះ។ លោកនាយករដ្ឋមន្រ្តីជុង ស៊ុយគង់ បានថ្លែងនៅក្នុងកិច្ចប្រជុំមួយ ស្តីពីការឆ្លើយតបរបស់រដ្ឋាភិបាលចំពោះជំងឺរាតត្បាតកូវីដ-១៩ ថាគម្រោងដាក់គម្លាតជីវិត រស់ប្រចាំថ្ងៃត្រូវបានគ្រោងនឹងចាប់ផ្តើមនៅថ្ងៃពុធ។ ប្រទេសកូរ៉េខាងត្បូង ដែលបាននិងកំពុងអនុវត្ត វិធានការណ៍គម្លាតសង្គម ជំនួសឱ្យការចាក់សោយ៉ាងតឹងរឹងបានបន្ថែមតែ ១៣ ករណីប៉ុណ្ណោះកាលពីថ្ងៃអាទិត្យ។ ចំនួនអ្នកស្លាប់របស់ប្រទេសនេះឡើងដល់...
ភ្នំពេញ៖ ប្រជាជន បានឆ្លងវីរុសកូវីដ១៩ (ប្រភពតួលេខពី WHO & CDC) គិតត្រឹមយប់ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០ នៃការឆ្លងជំងឺវីរុសកូវីដ១៩៖ សរុបចំនួនប្រជាជន អាស៊ានទាំង ១០ប្រទេស បានឆ្លងវីរុសកូវីដ១៩ ៖ ៤៧,៣២០នាក់ អ្នកព្យាបាលជាសះស្បើយសរុប ចំនួន៖ ១១,២៧៥នាក់ អ្នកស្លាប់សរុបចំនួន៖...
ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០ថា លោក Robert Jenrick រដ្ឋមន្ត្រីក្រសួងលំនៅដ្ឋាន និងសហគមន៍ បានថ្លែងកាលពីថ្ងៃសៅរ៍ថា អ្នកជំងឺចំនួន៦២១នាក់ បានស្លាប់ នៅអង់គ្លេស ដែលនាំឲ្យចំនួនអ្នកស្លាប់ សរុបកើនឡើង ដល់២៨.១៣១នាក់ ។ តួលេខទាំងនេះ រួមមាន ការស្លាប់ នៅក្នុងមន្ទីរពេទ្យនានា...
អង់ការ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០ថា លោក Fahrettin Koca រដ្ឋមន្ត្រី ក្រសួងសុខាភិបាលតួកគី ថ្លែងថា កាលពីថ្ងៃសៅរ៍ គេបានរាយការណ៍ មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន១.៩៨៣នាក់ និង៧៨នាក់ បន្ថែមទៀត បានស្លាប់ នៅក្នុងប្រទេសតួកគី ។ លោក Koca...
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសៅរ៍ ទី២ខែឧសភានេះ បានឲ្យដឹងថាពលរដ្ឋអេស្បាញ ជាពិសេសមនុស្សពេញវ័យជាច្រើន ត្រូវបានគេមើលឃើញ ថាត្រូវបានអនុញ្ញាតិឲ្យចេញមកធ្វើការរត់ហាត់ប្រាណ ឬធាក់កង់ជាលើកដំបូងចាប់តាំងតែពីពេលដែលប្រទេស បានប្រកាសបិទ ទ្វារអស់រយៈពេលជាង៧ សប្តាហ៍មកហើយ។ ទោះបីជាយ៉ាងណាក្តីការអនុញ្ញាតិនិងបន្ធូរបន្ថយបម្រាមចេញក្រៅផ្ទះ ត្រូវបានធ្វើឡើងទាំងមានម៉ោងកំណត់គឺចាប់ពីម៉ោង៦ ទៅ១០ព្រឹក និងពីម៉ោង៨ទៅ ម៉ោង១១យប់ ប៉ុណ្ណោះ។ អេស្បញជាប្រទេសដែលមានចំនួនអ្នកបាត់បង់ជីវិតដោយសារកូវីដ១៩ ច្រើនជាងគេបន្ទាប់ពីអ៊ីតាលី គឺប្រមាណទៅដល់២៤៨២៤នាក់ និងបន្ទាប់មកអង់គ្លេសនៅលំដាប់លេខ៣។...
បរទេស៖ ទូរទស្សន៍BBC ចេញផ្សាយនៅថ្ងៃសៅរ៍ទី២ខែឧសភានេះ បានឲ្យដឹងថា នាយកដ្ឋានទទួលបន្ទុកចំណីអាហារ និងឪសថរបស់អាមេរិក ហៅកាត់ថា FDA បានប្រកាសអនុញ្ញាតិ អោយប្រើប្រាស់ជាបន្ទាន់ ក្នុងការប្រើប្រាស់ថ្នាំ សម្រាប់ជំងឺអេបូឡា ជាមួយនឹងអ្នកជំងឺ កូវីដ១៩។ អជ្ញាធរបានបញ្ជាក់បន្ថែមថា ថ្នាំប្រឆាំងនឹងជំងឺឆ្លងអេបូឡានេះនឹងអនុញ្ញាតិ ឲ្យក្រុមគ្រូពេទ្យ ប្រើប្រាស់តែជាមួយ នឹងអ្នកជំងឺដែលមានសភាពធ្ងន់ធ្ងរ ចំពោះកូវីដ១៩ប៉ុណ្ណោះ។ គួរឲ្យដឹងដែរថាការប្រើប្រាស់ សាកល្បងកន្លងមក...
តូក្យូ៖ ការស្ទង់មតិថ្មីៗនេះបានបង្ហាញថា បុគ្គលិកពេទ្យនៅ ក្នុងប្រទេសជប៉ុនកំពុងប្រឈម នឹងកង្វះខាតយ៉ាងខ្លាំង នៃឧបករណ៍ការពារ ក្នុងការ ប្រយុទ្ធប្រឆាំងនឹងវីរុសថ្មីនេះ ទោះបីជាមានការខិតខំប្រឹងប្រែង ពីរដ្ឋាភិបាលក្នុងការបង្កើនការគាំទ្រក៏ដោយ។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា សរុប ៧៨ ភាគរយបាននិយាយនៅ ក្នុងការស្ទង់មតិតាមអ៊ិនធឺរណែតដែល បានធ្វើឡើងកាលពីខែមុនថា...