Covid-19

អាមេរិក អនុញ្ញាតិឲ្យប្រើប្រាស់ថ្នាំ អេបូឡា សម្រាប់អ្នកជំងឺកូវីដ១៩

បរទេស៖ ទូរទស្សន៍BBC ចេញផ្សាយនៅថ្ងៃសៅរ៍ទី២ខែឧសភានេះ បានឲ្យដឹងថា នាយកដ្ឋានទទួលបន្ទុកចំណីអាហារ និងឪសថរបស់អាមេរិក ហៅកាត់ថា FDA បានប្រកាសអនុញ្ញាតិ អោយប្រើប្រាស់ជាបន្ទាន់ ក្នុងការប្រើប្រាស់ថ្នាំ សម្រាប់ជំងឺអេបូឡា ជាមួយនឹងអ្នកជំងឺ កូវីដ១៩។

អជ្ញាធរបានបញ្ជាក់បន្ថែមថា ថ្នាំប្រឆាំងនឹងជំងឺឆ្លងអេបូឡានេះនឹងអនុញ្ញាតិ ឲ្យក្រុមគ្រូពេទ្យ ប្រើប្រាស់តែជាមួយ នឹងអ្នកជំងឺដែលមានសភាពធ្ងន់ធ្ងរ ចំពោះកូវីដ១៩ប៉ុណ្ណោះ។ គួរឲ្យដឹងដែរថាការប្រើប្រាស់ សាកល្បងកន្លងមក បានបង្ហាញថាអ្នកជំងឺកូវីដ១៩ បានជាសះស្បើយ បានលឿនជាងធម្មតា ពេលដែលបានប្រើប្រាស់ ថ្នាំ remdesivir។

អ្នកជំនាញបានប្រកាស ព្រមានដែរថា ក្រុមគ្រូពេទ្យគួរតែប្រើប្រាស់ថ្នាំ ប្រភេទនេះ ដែលមានប្រវតិ្តផលិត ដោយក្រុមហ៊ុន Gilead pharmaceutical តែមួយប៉ុណ្ណោះ ប៉ុន្តែមិនមែនមានន័យថា វានឹងអាចព្យាបាល បាន១០០ភាគរយនោះដែរ។remdesivir មានសមត្ថភាព ត្រឹមតែរំខាន ដល់ការល្បឿនចម្លង របស់កូវីដ១៩ប៉ុណ្ណោះ៕

ប្រែសម្រួល៖ស៊ុនលី

To Top