ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាស៊ី បានជូនដំណឹងដល់ប្រជាពលរដ្ឋ សិស្ស-និស្សិត ពលករ-ពលកម្មការិនីកម្ពុជា ដែលខកខានមិនបានធ្វើដំណើរ វិលត្រលប់មកកម្ពុជា កាលពីថ្ងៃទី៧ ខែមេសា កន្លងទៅ ហើយមានបំណងវិលមកកម្ពុជាវិញនាពេលនេះ គឺតម្រូវឲ្យមានលិខិតអនុញ្ញាតធ្វើដំណើរ និងឯកសារមួយចំនួន ។ ចង់ដឹងព័ត៌មានលម្អិតសូមអាន សេចក្តីជូនដំណឹងខាងក្រោម៖
ភ្នំពេញ ៖ ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ បានផ្តល់ជំនួយបន្ថែម ចំនួន២លានអឺរ៉ូ ដល់គម្រោង ECOMORE II ដើម្បីពង្រឹងសមត្ថភាព របស់មន្ទីរពិសោធន៍ នានានៅអាស៊ីអាគ្នេយ៍ អនុវត្តដោយវិទ្យាស្ថានប៉ាស្ទ័រ គម្រោងនេះមានគោលដៅ ពង្រឹងយន្តការតាមដាន ធ្វើរោគវិនិច្ឆ័យ និងឆ្លើយតបចំពោះជំងឺ របស់បណ្តាប្រទេស នៅតំបន់អាស៊ីអាគ្នេយ៍...
តូក្យូ៖ ប្រភពពីរដ្ឋាភិបាល បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសជប៉ុនកំពុងពិចារណា ពង្រីករដ្ឋក្នុងគ្រាអាសន្នទូទាំងប្រទេស រហូតដល់ចុងខែឧសភា ក្នុងគោលបំណងទប់ស្កាត់ ការរីករាលដាលនៃវីរុសថ្មីកូវីដ១៩។ យោងតាមសារព័ត៌មាន Kyodo ចេញផ្សាយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា លោកនាយករដ្ឋមន្រ្តី ស៊ីនហ្សូអាបេ បានប្រាប់លោក Toshihiro Nikai ដែលជាអគ្គលេខាធិការ គណបក្សប្រជាធិបតេយ្យសេរី ពីបំណងរបស់លោក...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា បានឲ្យដឹងថា ប្រទេសយេម៉ែនទីបំផុត បានធ្វើការប្រកាស អំពីករណីបាត់បង់ជីវិតមនុស្ស២នាក់ ជាលើកដំបូង ហើយចាប់តាំងតែពីករណីឆ្លង មានវត្តមាននៅក្នុងប្រទេស ដែលហួងហែង ទៅដោយសង្គ្រាមមួយនេះ។ ជនរងគ្រោះទាំងពីរ ត្រូវបានគេស្គាល់ថា ជាបងប្អូនបង្កើតដែលបានស្លាប់ នៅក្នុងមន្ទីរពេទ្យមួយកន្លែង ក្នុងទីក្រុងផែសមុទ្រAden ហើយវាកំពុងបានក្លាយទៅជាកត្តា គួរឲ្យបារម្ភបំផុតពីក្រុមអ្នកជំនាញ...
ភ្នំពេញ៖ ទោះបីជាស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា បានធូរស្បើយច្រើនក៏ពិតមែន តែក្រសួងសុខាភិបាល បញ្ជាក់ថា ចរាចរវីរុសកូវីដ១៩ នៅកម្ពុជា នៅមិនទាន់ដល់ភ្លើង ស្តុបពណ៌ក្រហមនោះទេ ដោយសព្វថ្ងៃ ស្ថិតនៅត្រឹមភ្លើងស្តុបពណ៌លឿងនៅឡើយ ដូច្នេះប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ច។ កាលពីពេលថ្មីៗនេះ ក្រសួងសុខាភិបាល បានបញ្ជាក់ថា ជំងឺកូវីដ១៩ អាចនឹងកើតមានឡើង ជាថ្មីម្ដងទៀត ជាលើកទី២ ប្រសិនបើប្រជាពលពលរដ្ឋណាម្នាក់ភ្លេចខ្លួន...
បរទេស៖ លោករដ្ឋមន្ត្រីការបរទេស អាមេរិកលោកMike Pompeo នៅថ្ងៃព្រហស្បិ៍នេះ បានធ្វើការលើកឡើង បែបរិះគន់ចំៗ ទៅលើប្រទេសអាហ្វ្រិកខាងត្បូង និងប្រទេសកាតា ដែលថ្មីៗនេះ ខ្លួនទើបតែបានទទួលស្វាគមន៍ ចំពោះវត្តមាន របស់ក្រូមគ្រូពេទ្យ នៃប្រទេសគុយបា ដើម្បីមកជួយដល់សកម្មភាព ប្រយុទ្ធប្រឆាំងកូវីដ១៩ ក្នុងប្រទេសរបស់ពួកគេ។ លោក Pompeo បានបន្តមានប្រសាសទៀតថា សកម្មភាពបែបនេះ នឹងធ្វើឲ្យកោះកុម្មុយនីស...
អ៊ីស្តង់ប៊ូល៖ CBS News នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសានេះ បានសរសេរថាប្រទេសតួកគី បានព្យាបាលអ្នកជំងឺ ដោយសារវិរុសកូវីដ១៩របស់ខ្លួន បានច្រើនជាងអ្វី ដែលអង្គការពិភពលោក បានទាយទុកដល់ទៅ៣ភាគរយ ក្នុងចំណោមអ្នកឆ្លងសរុបដល់ទៅ ១១៧០០០នាក់ ខណៈដែលអ្នកបាត់បង់ជីវិត មកដល់ពេលនេះ មានទៅដល់៣០០០នាក់មកហើយ។ អ្វីដែលយើងអាចមើលឃើញ ចំពោះរដ្ឋាភិបាលតួកគី ចំពោះបម្រាមនិងការបិទប្រទេសវិញនោះ គឺមានលក្ខណ្ឌធូរស្រាលមួយចំនួន ដោយទីក្រុងនិងប្រទេស...
ភ្នំពេញ៖ ក្នុងស្មារតីក្រើនរំលឹក ក៏ដូចជាចូលរួមចំណែក បង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងអំពាវនាវឲ្យប្រជាពលរដ្ឋ កុំចាកចេញពីផ្ទះបើមិនការងារចាំបាច់ និងចៀសវាងការជួបជុំមានមនុស្សច្រើន ជាពិសេសត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការដែលរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលបានដាក់ចេញ ។ តាមរយៈបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី១ ឧសភានេះ...
បរទេស៖ ក្រសួងការពារជាតិ សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា យន្តហោះតួកគីមួយគ្រឿង បានដឹកយកស្រោមដៃ ម៉ាស់ វ៉ែនតាការពារ ឧបករណ៍សម្អាតដៃ និងសម្លៀកបំពាក់ ការពារនានា ទៅឲ្យសហរដ្ឋអាមេរិក នៅក្នុងសប្ដាហ៍នេះ។ ឯកអគ្គរដ្ឋទូតនិងភ្នាក់ងារ ស្ថានទូតការពារជាតិ របស់ប្រទេសតួកគីប្រចាំនៅសហរដ្ឋអាមេរិក បានបង្ហាញវត្តមានជាមួយ មន្ត្រីមន្ទីរបញ្ចកោណនានា ស្របពេលដែលយន្តហោះនោះ បានចុះចតនៅមូលដ្ឋាន កងទ័ពចម្រុះ...