បរទេស៖ ចំនួនការស្លាប់ នៅក្នុងប្រទេសអ៊ីរ៉ង់ ដែលបណ្ដាលមកពី ការឆ្លងវីរុសកូរ៉ូណាថ្មី បានកើនដល់ចំនួន៣.៦០៣នាក់ នេះបើយោងតាមសម្តី របស់មន្ត្រីនាំពាក្យ ក្រសួងសុខាភិបាលអ៊ីរ៉ង់ លោក Kianush Jahanpur មានប្រសាសន៍ប្រាប់ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលផ្សាយផ្ទាល់ លើកញ្ចក់ទូរទស្សន៍អ៊ីរ៉ង់ នៅថ្ងៃអាទិត្យនេះ។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា ប្រកាសតម្លើងប្រាក់ឧបត្ថម្ភបន្ថែម ដល់ក្រុមគ្រូពេទ្យ និងផ្តល់ភាពកក់ក្តៅ ក្នុងពេលបំពេញបេសកកម្មការងារប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ-១៩។ តាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ សម្ដេចបានថ្លែងថា “ខ្ញុំសូមប្រកាសតម្លើងប្រាក់ឧបត្ថម្ភបន្ថែម និងផ្តល់ភាពកក់ក្តៅដល់ក្រុមគ្រូពេទ្យក្នុងពេលបំពេញការងារប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវី១៩”។ កាលពីថ្ងៃទី ៤ មេសា ម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន...
ភ្នំពេញ៖ សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា បញ្ជាឲ្យអាជា្ញធរគ្រប់លំដាប់ថ្នាក់ នៅទូទាំងប្រទេស ចុះគ្រប់គ្រងត្រួតពិនិត្យតានដាន កុំឲ្យមានការតម្លើងថ្លៃត្រី ខណ:មិនឲ្យនាំចេញត្រីទៅក្រៅប្រទេស។ កាលពីកន្លងទៅថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានផ្អាកមិនអោយនាំអង្ករ និងស្រូវចេញទៅក្រៅប្រទេស ហើយអនុញ្ញាត្តអោយនាំចេញតែអង្ករក្រអូបតែប៉ុណ្ណោះ ព្រោះពេលនេះកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីឌ-១៩។ ប៉ុន្តែកាលពីម្សិលមិញថ្ងៃទី ៤ មេសា សម្តេចតេជោនាយករដ្ឋមន្រ្តី បានចេញបញ្ជាអោយផ្អាកការនាំត្រីចេញពីប្រទេសថែមទៀតផងដែរ...
មានប្រជាជន បានឆ្លងវីរុសកូវីដ១៩ (ប្រភពតួលេខពី WHO & CDC) គិតត្រឹមម៉ោងចេញផ្សាយ ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ ក្រុមសារព័ត៌មាន DAP តាមដានវិវត្តន៍នៃការឆ្លងជំងឺវីរុសកូវីដ១៩៖ សរុបចំនួនប្រជាជន អាស៊ានទាំង ១០ប្រទេស បានឆ្លងវីរុសកូវីដ១៩ ៖ ១២,៥៤៧នាក់ អ្នកព្យាបាលជាសះស្បើយសរុបចំនួន៖ ២,២៨៤នាក់ អ្នកស្លាប់សរុបចំនួន៖...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ ២០២០ បានដាក់ចេញវិធានការថ្មីៗ បន្ថែមទៀត ដល់គណៈកម្មាធិការជាតិ ប្រឆាំងជំងឺឆ្លងកូវីដ១៩ រួមទាំងថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលគ្រប់ផ្នែក ពាក់ព័ន្ធឲ្យចូលរួម ធ្វើកិច្ចការងារសំខាន់ៗ បន្ថែមទៀត ពាក់ព័ន្ធការត្រៀមបម្រុង ខាងសម្ភារៈបរិក្ខាពេទ្យ ក៏ដូចជាស្បៀងអាហារ ដើម្បីធានាវិធានការ...
ភ្នំពេញ៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ អត្រាអ្នកឆ្លងជំងឺកូវីដ១៩ បានថយចុះគួរឲ្យកត់សម្គាល់ ពោលគឺថ្ងៃខ្លះ គ្មានអ្នកឆ្លងសូម្បីម្នាក់ ចំណែកអ្នក ជាសះស្បើយ ពីជំងឺនេះកាន់តែច្រើនឡើងៗ និងបានចាកចេញ ពីមន្ទីរពេទ្យ ជាបន្តបន្ទាប់ផងដែរ។ ជាក់ស្ដែងនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល មិនបានឃើញអ្នកផ្ទុក កូវីដ១៩ឡើយ ខណៈអ្នកដែលព្យាបាល ជាសះស្បើយមាន ១នាក់បន្ថែមទៀត លើបុរសជនជាតិ...
បរទេស៖CBS Newsនៅថ្ងៃសៅរ៍ទី៤ ខែមេសានេះបានឲ្យដឹងថា ស្ថានទូតអាមេរិកប្រចាំនៅជប៉ុន បានធ្វើការប្រកាស ឲ្យពលរដ្ឋរបស់ខ្លួន ដែលកំពុងមានវត្តមាន នៅក្នុងប្រទេសជប៉ុន គួរតែចាប់ផ្តើមចាកចេញ ខណៈដែលចំនួន នៃការឆ្លងវិរុសកូរ៉ូណា មានសភាពកាន់តែធ្ងន់ធ្ងរឡើង។ នៅក្នុងការប្រកាសអំពាវនាវមួយ ដែលធ្វើឡើងដោយវេបសាយ របស់ស្ថានទូត បានបញ្ជាក់ថា ពលរដ្ឋអាមេរិក គួរតែចាក់ចេញ និងចាប់ផ្តើមរៀបចំផែនការ ចាកចេញចាប់ពីពេលនេះតទៅ ប៉ុន្តែប្រសិនបើពួកគេមានបំណង ចង់បន្តនៅទីនោះ...
វូហាន់, ហឺប៉ី៖ ស្ថានភាពរស់នៅ របស់អ្នកទីក្រុងវូហាន ខេត្តហឺប៉ឺ ដែលត្រូវបានគេដឹងថា ជាប្រភពដំបូង នៃជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី រឺកូវីដ១០ បានវិលមកសភាព ដូចធម្មតាវិញហើយ។ នេះបើតាមសេចក្តីរាយការណ៍ របស់អ្នកការណ៍ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ កាលពីសុក្រទី៣ ខែមេសា។ អ្នករាយការណ៍ បានឱ្យដឹងថា ប្រតិបត្តិការអាកាសយានដ្ឋាន ទីក្រុងវូហាន នឹងចាប់ផ្តើមដំណើរ...
បរទេស៖ មន្ត្រីសុខាភិបាលជាន់ខ្ពស់អ៊ីរ៉ង់មួយរូប បាននិយាយថា តំបន់នៅទីក្រុងតេអេរ៉ង់ កាន់តែធំឡើង អាចនឹងប្រឈម នឹងការផ្ទះឆ្លងវីរុសកូរ៉ូណា ក្រោយពលរដ្ឋជាច្រើន បានបំពានសេចក្តីណែនាំ ឲ្យស្នាក់នៅក្នុងផ្ទះ ធ្វើឲ្យតាមដងផ្លូវ មានមនុស្សកកកុញ និងបង្កការកកស្ទះចរាចរណ៍ នៅទូទាំងទីក្រុង ក្នុងពេលឈប់សម្រាកចូលឆ្នាំថ្មី របស់ប្រទេសនេះ បានចប់នៅថ្ងៃសៅរ៍សប្ដាហ៍នេះ។ អនុរដ្ឋមន្ត្រីសុខាភិបាល នៃប្រទេសអ៊ីរ៉ង់ លោក Iraj Harirchi...