Covid-19

អាមេរិក អំពាវនាវ​ ឲ្យពលរដ្ឋខ្លួន នៅជប៉ុនចាកចេញ ខណៈចំនួនឆ្លង កាន់តែច្រើន

បរទេស៖CBS Newsនៅថ្ងៃសៅរ៍ទី៤ ខែមេសានេះបានឲ្យដឹងថា ស្ថានទូតអាមេរិកប្រចាំនៅជប៉ុន បានធ្វើការប្រកាស ឲ្យពលរដ្ឋរបស់ខ្លួន ដែលកំពុងមានវត្តមាន នៅក្នុងប្រទេសជប៉ុន គួរតែចាប់ផ្តើមចាកចេញ ខណៈដែលចំនួន នៃការឆ្លងវិរុសកូរ៉ូណា មានសភាពកាន់តែធ្ងន់ធ្ងរឡើង។

នៅក្នុងការប្រកាសអំពាវនាវមួយ ដែលធ្វើឡើងដោយវេបសាយ របស់ស្ថានទូត បានបញ្ជាក់ថា ពលរដ្ឋអាមេរិក គួរតែចាក់ចេញ និងចាប់ផ្តើមរៀបចំផែនការ ចាកចេញចាប់ពីពេលនេះតទៅ ប៉ុន្តែប្រសិនបើពួកគេមានបំណង ចង់បន្តនៅទីនោះ ក៏បាននិងត្រូវចងចាំថា មិនមានពេលវេលាច្បាស់លាស់ថា ស្ថានភាពនេះនឹងល្អប្រសើរ នៅពេលណានោះទេ។

លោកស្រីអភិបាលក្រុងតូក្យូ Yuriko Koike បានធ្វើការប្រកាស បិទទីក្រុងជាផ្លូវការហើយ កាលពីចុងសប្តាហ៍មុន ដោយសារតែទីក្រុង ដែលមានមនុស្ស ទៅល់១៤លាននាក់មួយនេះ មានចំនួនករណីឆ្លង កាន់តែច្រើនឡើង។ ទោះបីជាយ៉ាងណាក្តីការប្រកាស ដាក់ប្រទេសក្នុងភាពអាសន្ន នៅកំពុងរងចាំមើល នៅឡើយក្នុងពេលដែល លោកនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe កំពុងតាមដានស្ថានភាព យ៉ាងកៀកនៅឡើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top