ហ្សឺណែវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ថា អង្គការសុខភាពពិភពលោក (WHO) បានចេញរបាយការណ៍មួយ អំពីស្ថានភាពនៃអ្នកស្លាប់ ដោយសារវីរុសកូរ៉ូណា នៅទូទាំងពិភពលោក មានរហូតដល់៣០.១០៥នាក់ហើយ បើគិតត្រឹមល្ងាចថ្ងៃអាទិត្យ នៅវេលាម៉ោង១៨និង០០នាទី ត្រូវនឹងម៉ោង១៦និង០០នាទី ម៉ោងសកល ។ អង្គការសុខភាពពិភពលោក បានបង្ហាញថា សរុបនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺមាន៦៣៨.១៤៦ករណី ដែលត្រូវបានគេរាយការណ៍...
ស៊ីដនី៖ នាយករដ្ឋមន្រ្តីអូស្រ្តាលី Scott Morrison បានលើកឡើងថា ចំនួនមនុស្សដែលប្រមូលផ្តុំគ្នា នៅទីសាធារណៈឥឡូវនេះ ត្រូវបានដាក់កម្រិតមកត្រឹមចំនួន ២នាក់ គឺធ្លាក់ចុះពីចំនួនកំណត់ ១០នាក់កាលពីមុន ក្នុងគោលបំណងកាត់បន្ថយការ រីករាលដាល នៃមេរោគកូវីដ-១៩នេះ។ ថ្លែងនៅក្នុងសន្និសីទកាសែត បន្ទាប់ពីកិច្ចប្រជុំ ជាមួយមេដឹកនាំរដ្ឋ និងដែនដីលោក Morrison បានឲ្យដឹងថា វិធានការណ៍តឹងរឹងជាងនេះ មិនត្រូវអនុវត្ត...
សេអ៊ូល ៖ កាសែតសំខាន់ របស់ប្រទេសនេះ បានចុះផ្សាយថា ប្រទេសកូរ៉េខាងជើង បានកៀងគរមជ្ឈមណ្ឌលស្រាវជ្រាវវរជន ដើម្បីបង្កើតវិធានការណ៍វិទ្យាសាស្ត្រ ដើម្បីការពារការផ្ទុះឡើង នៃវីរុសកូវីដ-១៩នេះ និងជំងឺឆ្លងផ្សេងៗទៀត។ ប្រទេសកូរ៉េខាងជើង មិនបានរាយការណ៍ អំពីករណីនៃការឆ្លងវីរុសកូវីដ-១៩ នោះទេប៉ុន្តែខ្លួនបានអំពាវនាវ ឱ្យមានការខិតខំប្រឹងប្រែង ទូទាំងប្រទេស ដើម្បីការពារកុំឲ្យវីរុសនេះ ផ្ទុះឡើងលើទឹកដីរបស់ខ្លួន តាមរយៈការគ្រប់គ្រងព្រំដែនកាន់តែខ្លាំង និងដំណើរការ នៃការដាក់ឲ្យនៅដាច់ឆ្ងាយ។...
ភ្នំពេញ៖ បុរសជនជាតិខ្មែរដំបូងគេ ដែឆ្លងមេរោគកូវីដ១៩ ពីជនជាតិជប៉ុននៅខេត្តសៀមរាបនោះ បានជា សះស្បើយហើយ ក្រោយសម្រាកព្យាបាល អស់រយៈពេលជាច្រើនថ្ងៃ ។ យោងតាមសេចក្ដីជូនព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃ ទី ៣០ ខែ មីនា ឆ្នាំ២០២០ បានបញ្ជាក់ថា បរុសជនជាតិខ្មែរ ដែលបានជាសះស្បើយ ពីជំងឺកូវីដ១៩នេះ មានមានអាយុ...
ប៉េកាំអ៖ មេរោគរោគរាតត្បាត វីរុសឆ្លងកូវីដ-១៩ អាចជាបញ្ហាប្រឈមធ្ងន់ធ្ងរបំផុត នៃសុខភាពសាធារណៈ ចំពោះមនុស្សជាតិទាំងមូល ដែលមនុស្សភាគច្រើនមិនធ្លាប់មានពីមុនមក ដូចនេះពិភពលោកទាំងមូល ចាំបាច់ណាស់ត្រូវរួបរួមគ្នា ដេីម្បីយកឈ្នះជំងឺរាតត្បាត ដ៏អាក្រក់មួយនេះ។ កិច្ចប្រជុំកំពូលវិសាមញ្ញ នៃបណ្តាប្រទេស G20 ដែលទទួលបានជោគជ័យ កាលពីសប្តាហ៍មុន បានផ្តល់សញ្ញាវិជ្ជមានមួយ នៅពេលដែលមេដឹកនាំ ឈានដល់ការព្រមព្រៀងគ្នា ស្តីពីការប្រយុទ្ធប្រឆាំង នឹងរោគរាតត្បាតជាសាមគ្គីភាព និងប្តេជ្ញាសហការ...
វ៉ាស៊ីនតោន៖ ការអនុញ្ញាតឱ្យប្រើប្រាស់ ជាបន្ទាន់សម្រាប់ថ្នាំប្រឆាំង នឹងជំងឺគ្រុនចាញ់ចំនួនពីរប្រភេទ ដោយប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ ត្រូវបានចេញដោយ រដ្ឋបាលចំណីអាហារ និងឪសថអាមេរិក ដើម្បីព្យាបាលអ្នកជំងឺកូវីដ-១៩ ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានចេញផ្សាយ កាលពីថ្ងៃអាទិត្យទី ២៩ ខែមីនា ក្រសួងសុខាភិបាល និងសេវាមនុស្សជាតិ របស់អាមេរិក បានផ្តល់ព័ត៌មានលម្អិត...
ក្ភ្នំពេញ៖ ក្រោមកិច្ចសហការកម្ពុជា ចិនតែមួយ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ ក្រុមហ៊ុន ព្រីនស៍ ហូលឌីងគ្រុប បានឧបត្ថម្ភសម្ភារៈបរិក្ខាពេទ្យសំខាន់ៗ ចំនួន១៤មុខ ដែលគិតជាថវិកាចំនួន ជិត៧០ម៉ឺនដុល្លា សហរដ្ឋអាមេរិក ជូនដល់សមាគម គ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) ដើម្បីចូលរួម ប្រយុទ្ធប្រឆាំងជំងឺCovid19 ។ នេះគឺជាសកម្មភាពមនុស្សធម៌ដ៏ថ្លៃថ្លា...
សេអ៊ូល៖ គិតត្រឹមថ្ងៃចន្ទនេះ មានអ្នកជំងឺឆ្លងកូវីដ-១៩ ចំនួន ១៩៥ នាក់ទៀត ដែលបានព្យាបាល បានជាសះស្បើយ ដោយចំនួនអ្នកជាសះស្បើយ សរុបមានចំនួន ៥.២២៨ នាក់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។ ជាមួយគ្នានេះដែរ ក៏មានអ្នកឆ្លងថ្មីចំនួន ៧៨នាក់ ដែលចំនួនអ្នកឆ្លង សរុបកើនឡើងដល់ ៩៦៦១នាក់ និងមានអ្នកស្លាប់ថ្មីចំនួន...
វ៉ាស៊ីនតោន៖ ប្រភពពីក្រសួងការបរទេស បានឲ្យដឹងថា ឧបករណ៍ធ្វើតេស្តរកមេរោគកូវីដ-១៩ របស់កូរ៉េខាងត្បូង បានទទួលការយល់ព្រមបឋម ពីរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) ។ មន្ត្រីក្រសួងការបរទេស បានឲ្យដឹងតាមទូរស័ព្ទថា ការយល់ព្រមដំបូងរបស់ FDA នឹងអនុញ្ញាត ឱ្យអ្នកផលិតកូរ៉េខាងត្បូង ធ្វើតេស្តមេរោគទាំង៣ ដើម្បីលក់ផលិតផលនៅសហរដ្ឋអាមេរិក ដែលករណីឆ្លងវីរុសនេះ បានកើនឡើងដល់ ១០០,០០០ នាក់។...
សេអ៊ូល៖ លោកប្រធានាធិបតី មូន ជេអ៊ីន ត្រូវបានគេរំពឹងថា នឹងប្រកាសកញ្ចប់ថវិកា ជំរុញដ៏ធំមួយនៅថ្ងៃច័ន្ទនេះ ដែលរួមបញ្ចូលទាំងការផ្តល់ ថវិកាសង្គ្រោះបន្ទាន់ ដល់គ្រួសារភាគច្រើន នៅក្នុងប្រទេសកូរ៉េខាងត្បូង ។ លោកនឹងកោះប្រជុំក្រុមប្រឹក្សា សេដ្ឋកិច្ចគ្រាអាសន្នលើកទី ៣ ប្រឆាំងនឹងផលប៉ះពាល់ខាងសេដ្ឋកិច្ច នៃការផ្ទុះឡើងនៃវីរុសកូវីដ-១៩ នៅការិយាល័យ Cheong Wa Dae នៅព្រឹកថ្ងៃច័ន្ទនេះ...