ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ បានសរសេរ នៅលេីបណ្ដាញសង្គមហ្វេសប៊ុក ថា កម្ពុជាចូលរួមជាមួយពិភពលោក ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លង កូវីដ-១៩។ សូមរំលឹកថា គិតត្រឹមថ្ងៃទី២៩ ខែមីនានេះ ចំនួនអ្នកឆ្លងវីរុសCovid-19 នៅកម្ពុជា មានសរុបចំនួន១០៣នាក់ ក្នុងនោះអ្នកជាសះស្បើយ មានសរុបចំនួន២១នាក់...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដាំផ្ញេីក្រុមការងារ គណបក្សប្រជាជនកម្ពុជា កុំហៅប្រជាពលរដ្ឋចូលរួមប្រជុំ ត្រូវទៅកន្លែងដែលពួកគាត់រស់នៅតែម្ដង ដេីម្បីប្រយុទ្ធប្រឆាំង នឹង កូវីដ-១៩។ សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលេីបណ្ដាញសង្គម ហ្វេសប៊ុក នាថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០២០ ថា...
ភ្នំពេញ៖ ក្រុមការងារចុះជួយឃុំត្បែង នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ បានចុះធ្វើការផ្សព្វផ្សាយអំពីវិធានការការពារ និងទប់ស្កាត់ការឆ្លងរាលដាលជម្ងឺកូវីដ១៩ (Covid-19) តាមការណែនាំរបស់ក្រសួងសុខាភិបាលព្រមទាំងពាំនាំនូវ អំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន តាមរយះលោកឧកញ៉ា បណ្ឌិត ទ្រី ភាព និងស្រីឧកញ៉ា គៀន ស្រីនាង ប្រគល់ជូនបងប្អូនប្រជាពលរដ្ឋ ចំនួន៧ភូមិ...
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន លើកឡើងថា ក្រសួងមិនទាន់អនុញ្ញាតឲ្យមានការប្រើប្រាស់ rapid test លេីបុគ្គលនីមួយៗដោយខ្លួនឯង នៅឡើយទេ ព្រោះមិនទាន់មានការបញ្ជាក់ណាមួយពីអង្គការសុខភាពពិភពលោក។ លោកស្រីអ្នកនាំពាក្យ បានលើកឡើងក្នុងគ្រុបតេឡេក្រាម នៅព្រឹកថ្ងៃទី២៩ មីនាថា បច្ចប្បន្នគេកំពុងតែបង្កេីនក្នុងការធ្វេី validation ហើយសង្ឃឹមថានឹងទទួលបានការបញ្ជាក់នាពេលដ៏ខ្លីខាងមុខ។ លោកស្រីថា ជាការពិត បេីអាចប្រើបានជាការល្អ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៩ ខែ មីនា នេះ បានផ្ញើសារអបអរសាទរ ចំពោះអ្នកជាសះស្បើយ ពីជំងឺកូវីដ១៩ ដែលបានចាកចេញពីមន្ទីរពេទ្យ និងកោតសរសើរ ចំពោះក្រុមគ្រូពេទ្យកម្ពុជា ដែលបានខិតខំព្យាបាល អ្នកជំងឺយ៉ាងយកចិត្តទុកដាក់។ យោងតាមសំណេរ Comment ក្នុងការផ្សាយផ្ទាល់ តាមផេកហ្វេសប៊ុក របស់ទូរទស្សន៍...
បរទេស៖ មន្ត្រីសុខាភិបាលកូរ៉េខាងត្បូង នៅថ្ងៃសៅរ៍នេះ បាននិយាយប្រាប់ថា សម្រាប់ជាលើកដំបូង ចាប់តាំងពីប្រទេស មានការផ្ទុះឆ្លងវីរុសកូរ៉ូណាមក ដែលមានអ្នកជម្ងឺឆ្លងកូរ៉ូណាវីរុស បានជាសះស្បើយច្រើន ជាងករណីឆ្លងបន្ថែមទៀត។ ទីភ្នាក់ងារសារព័ត៌មាន UPI ចេញផ្សាយនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ បានរាយការណ៍ថា យោងទៅតាមមជ្ឈមណ្ឌលគ្រប់គ្រង និងទប់ស្កាត់ជម្ ងឺរបស់ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងថា នៅក្នុងពេលបច្ចុប្បន្ននេះ មានករណីបានធូរស្រាល...
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសព័ត៌មានមួយ បញ្ជាក់ថាគិតត្រឹមថ្ងៃទី២៩ មីនា ២០២០ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ សរុបមាន១០៣ នាក់ ចំណែកចំនួនអ្នកជាសះស្បើយកើនដល់២១ នាក់និងគ្មានអ្នកស្លាប់នោះទេ។ ចំពោះថ្ងៃទី២៩មីនាវិញ ក្រសួងបានរកឃើញ ១ករណីថ្មីទៀត ជាជនជាតិខ្មែរ វិជ្ជមានវីរុសកូវីដ១៩ នៅខេត្តបន្ទាយមានជ័យ និងអ្នកព្យាបាលជាសះស្បើយ ចំនួន៨ នាក់ នៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត...
បរទេស៖ បណ្តាប្រទេសនិងដែនដីចំនួន ១៩៩ នៅជុំវិញពិភពលោក បានរាយការណ៍ថាមានករណីឆ្លងវីរុសកូវីដ១៩ មានចំនួន ៦៦៣.៧៤០ ករណី ដែលជាវីរុស មានប្រភពមកពីទីក្រុងវូហាន ប្រទេសចិន និងចំនួនអ្នកស្លាប់ មានចំនួន ៣០.៨៧៩ នាក់។ នេះបើយោងតាមវែបសាយ World Meter ចេញផ្សាយ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០។...
បរទេស៖ អ្នកជំនាញផ្នែកវេជ្ជសាស្រ្ត បានព្យាករណ៍ថា ប្រទេសថៃអាចមានករណីឆ្លងវីរុស Covid-19 ថ្មី ចំនួន ២.០០០ ករណីក្នុងរយៈពេល ពីរឬបីសប្តាហ៍ខាងមុខនេះ ដែលបណ្តាលមកពី ប្រជាជនបានភៀសខ្លួន ចេញពីទីក្រុងបាងកក ទៅកាន់ខេត្តកំណើតរបស់ពួកគេ បន្ទាប់ពីមានការបិទ ប្រទេសមួយផ្នែក និងការអំពាវនាវ ឱ្យចេញក្រឹត្យ ដាក់ប្រទេស ក្នុងគ្រាអាសន្ន។ យោងតាមសារព័ត៌មានថៃ បាងកកប៉ុស្តិ៍...