វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានលេីកឡេីងថាលោកបានលឺច្រើនណាស់អំពីប្រទេសកូរ៉េខាងត្បូង ចាប់តាំងពីមានការផ្ទុះឡើង នៃវីរុសកូវីដ-១៩នេះ ខណៈដែលការដោះស្រាយរបស់ប្រទេស ដែលមានឈ្មោះថា COVID-19 ត្រូវបានគេសរសើរនៅក្នុងប្រព័ន្ធផ្សព្វផ្សាយអាមេរិក និងកន្លែងផ្សេងទៀត។ ក្នុងអំឡុងពេលនៃសន្និសីទកាសែត ប្រចាំថ្ងៃរបស់សេតវិមាន ស្តីអំពីវីរុសឆ្លងកូវីដ-១៩នេះលោក ត្រាំ ក៏បានលេីកឡេីងផងដែរថា លោកមានទំនាក់ទំនងល្អជាមួយ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន ប៉ុន្តែបានទទូចថា...
សេអ៊ូល៖ មេដឹកនាំនៃប្រទេស ដែលមានសេដ្ឋកិច្ចធំៗ នៃក្រុមប្រទេសចំនួន ២០ (G-២០) បានសន្យាកាលពីថ្ងៃព្រហស្បតិ៍ថា នឹងខិតខំប្រឹងប្រែងដើម្បី លុបបំបាត់វិបត្តិជំងឺកូវីដ-១៩ ដោយថានឹងធានាបាននូវលំហូរឆ្លងកាត់ នៃសម្ភារៈឆ្លើយតបសំខាន់ៗ រួមទាំងការផ្គត់ផ្គង់ខាងវេជ្ជសាស្ត្រ និងផលិតផលកសិកម្ម។ យោងតាមសេចក្តីថ្លែងការណ៍រួម ដែលត្រូវបានអនុម័តក្នុង សន្និសីទវីដេអូពិសេសរបស់ក្រុមមេដឹកនាំបានឱ្យដឹងថា ភាគីទាំងអស់ក៏បានយល់ព្រមបន្ត “ការគាំទ្រសារពើពន្ធទ្រង់ទ្រាយធំ ដើម្បីកាត់បន្ថយផលប៉ះពាល់ អវិជ្ជមាននៃជំងឺកូវីដ-១៩ ទៅលើសេដ្ឋកិច្ចពិភពលោក។ សេចក្តីថ្លែងការណ៍នោះបានសរសេរថា...
Breaking News: ប្រធាន WHO ជូនពរនាយករដ្ឋមន្រ្តីអង់គ្លេស ឆាប់ជាសះស្បើយ ពីរោគកំណាច Covid-19
នាយករដ្ឋមន្ត្រីអង់គ្លេស ត្រូវបានគេរាយការណ៍ថាបានឆ្លង វីរុស Covid-19 ក្រោយធ្វើតេស្ត វិជ្ជមាន។ នេះបើយោងតាមការចេញផ្សាយព័ត៌មានចិនស៊ិនហួ។ លោកនាយករដ្ឋមន្រ្តី ត្រូវបានគេដាក់អោយស្នាក់ដោយឡែកដើម្បីទទួលការព្យាបាល។ បើទោះជាបែបនេះក្តី លោកនាយករដ្ឋមន្ត្រី នៅតែបន្តដឹកនាំប្រទេសដដែល តាមរយៈវីដេអូខនហ្វីរេន។
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា ប្រទេសរុស្ស៊ី អាចនឹងយកឈ្នះកូរ៉ូណាវីរុស ក្នុងពេលតិចជាង៣ខែ ប្រសិនបើដាក់វិធានការ តឹងរឹងដ៏ឆាប់រហ័ស ស្របពេល ដែលអាជ្ញាធរផ្អាកជើងយន្តហោះ ចេញនិងចូលប្រទេសទាំងអស់ ចាប់ពីថ្ងៃសុក្រតទៅ។ អាជ្ញាធរទីក្រុងមូស្គូ បាននិយាយថា ពួកគេនឹងបិទហាងទាំងអស់ លើកលែងតែហាងលក់ចំណីអាហារ និងឱសថស្ថាន ចាប់ពីចុងសប្ដាហ៍នេះ...
បរទេស ៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅទីក្រុងឡុងដ៍ នាពេលថ្មីៗនេះ បាននិយាយថា ប្រទេសចិនបានធ្វើឲ្យ ពិភពលោករងគ្រោះថ្នាក់ ដោយសារតែលាក់បាំងព័ត៌មាន ស្តីពីការផ្ទុះឆ្លងនៃកូរ៉ូណាវីរុស ដែលធ្វើឲ្យវាឆ្លងរីករាលដាល ចេញផុតពីព្រំដែន របស់សាធារណរដ្ឋកុម្មុយនិស្តមួយនេះ ។ យោងតាមទីភ្នាក់ងារសារព័ត៌មាន Us News លោកបានសរសេរយ៉ាងដូច្នេះថា “ប្រសិនបើចិនបានធ្វើរឿងត្រឹមត្រូវនោះ ប្រជាជនខ្លួនជាច្រើននាក់ និងពិភពលោកផ្សេងទៀតនោះ ប្រហែលមិនទទួលរងឥទ្ធិពល...
បរទេស ៖ ប្រធានាធិបតីចិន លោក ស៊ីជីនពីង នៅថ្ងៃសុក្រ បាននិយាយថា ប្រទេសចិនមានឆន្ទៈ ធ្វើការជាមួយគ្រប់ភាគីទាំងអស់ រួមទាំងសហរដ្ឋអាមេរិកផងដែរ ស្តីពីការរីករាលដាល នៃការឆ្លងរបស់វីរុសកូវីដ១៩ ។ យោងតាមសារព័ត៌មាន ចេញផ្សាយថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ថា លោកស៊ី បានធ្វើការកត់សម្គាល់បែបនេះ ក្នុងកិច្ចពិភាក្សាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកើក ដូណាល់ត្រាំ...
បរទេស៖ ទូរទស្សន៍ CNN ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា បានឲ្យដឹងថា លោកយាយវ័យ៩៦ឆ្នាំម្នាក់ នៅប្រទេសកូរ៉េខាងត្បូង បានក្លាយទៅជាអ្នកជំងឺ ដែលមានវ័យចំណាស់ជាងគេបំផុត បានជាសះស្បើយទាំងស្រុង ពីមេរោគកូរ៉ូណានៅក្នុងប្រទេស។ លោកយាយត្រូវបាន ក្រុមអជ្ញាធរទទួលបន្ទុក កិច្ចការងារសុខាភិបាល បានប្រកាសលទ្ធផលនេះ កាលពីថ្ងៃពុធម្សិលមិញ។ លោកយាយជាអ្នក ដែលរស់នៅក្នុងតំបន់Cheongdo ក្បែរទៅទីក្រុងDaegu ភាគខាងត្បូងប្រទេស...