ភ្នំពេញ ៖ លោកស្រី Li Ailan តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅកម្ពុជា បានលើកឡើងថា WHO នឹងបន្តកិច្ចសហការ និងគាំទ្រវិស័យសុខាភិបាលកម្ពុជា មិនត្រឹមតែការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ប៉ុណ្ណោះទេ។ ក្នុងពិធីប្រគល់-ទទួលជំនួយរបស់ WHO ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រើប្រាស់ក្នុងការការពារ ទប់ស្កាត់ និងឆ្លើយតបការរាតត្បាតជំងឺកូវីដ-១៩ នាថ្ងៃទី២៤ ខែសីហា...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin បានជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការចោទប្រកាន់ដោយគ្មានហេតុផល ប្រឆាំងនឹងប្រទេសដទៃទៀត ទាក់ទងនឹងប្រភពដើមនៃជំងឺឆ្លងកូវីដ-១៩ និងធ្វើការស៊ើបអង្កេតលើមន្ទីរពិសោធន៍ផ្ទាល់របស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Wang Wenbin បានធ្វើសុន្ទរកថានៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ដើម្បីឆ្លើយតបទៅនឹងការផ្តោតអារម្មណ៍របស់ប្រព័ន្ធផ្សព្វផ្សាយជាបន្តបន្ទាប់ ទៅលើមន្ទីរពិសោធន៍ជីវឧស្ម័ននៅសាកលវិទ្យាល័យ North Carolina (UNC) និងលោក Ralph Baric...
វ៉ាស៊ីនតោន៖ អាជ្ញាធរសុខាភិបាលអាមេរិក បានឲ្យដឹងថា ពួកគេបានផ្តល់ការយល់ព្រមពេញលេញ ចំពោះវ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer Inc ដែលធ្វើឱ្យវាក្លាយជាវ៉ាក់សាំងដំបូងបង្អស់នៅក្នុងប្រទេស ដែលមានវ៉ាក់សាំងចំនួន ៣ ត្រូវបានគ្រប់គ្រងក្រោមការប្រើប្រាស់គ្រាអាសន្ន ដើម្បីការពារការរីករាលដាលនៃវីរុសកូរ៉ូណាប្រភេទថ្មី។ យោងតាមរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក បានឱ្យដឹងថា ការអនុម័តវ៉ាក់សាំង ដែលបង្កើតឡើងដោយ Pfizer និងដៃគូអាឡឺម៉ង់ BioNTech SE...
ភ្នំពេញ ៖ ដើម្បីបន្តចូលរួមទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ បានទាន់ពេលវេលា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បើកទូលាយចែកចាយឧបករណ៍ តេស្តរហ័សជូន ក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស រោងចក្រ មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង ភ្នាក់ងារចែកចាយ និងសាធារណជន នូវឧបករណ៍តេស្តរហ័សពីរប្រភេទ។ ឧបករណ៍តេស្តរហ័សពីរប្រភេទ រួមមាន...
តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលរបស់ប្រទេសអ៊ីរ៉ង់ នៅថ្ងៃចន្ទនេះបានរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ-១៩ចំនួន៣៨.៦៥៧នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លង ជំងឺសរុបកើនឡើងដល់៤.៧១៥.៧៧១នាក់ ។ ក្រសួងសុខាភិបាល និងអប់រំវេជ្ជសាស្ត្របានឲ្យដឹងនៅថ្ងៃចន្ទនេះថា ជំងឺឆ្លងរាតត្បាតក៏ត្រូវបានគេប្រកាសឲ្យដឹងដែលមាន អ្នកស្លាប់អស់ចំនួន១០២.៦៤៨នាក់នៅក្នុងប្រទេស បន្ទាប់ពីមានអ្នកស្លាប់ថ្មីចំនួន៦១០នាក់ត្រូវបានចុះក្នុងបញ្ជីគិតក្នុង រយៈពេល២៤ម៉ោងកន្លងទៅនេះ ។ ក្រសួងបានឲ្យដឹងថា សរុបទៅមានពលរដ្ឋចំនួន៣.៩៦១.០២៤នាក់បានជាសះស្បើយពីជំងឺ ឬបានចាកចេញពីមន្ទីរពេទ្យ នានា...
បរទេស៖ប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីនវិន តាមសេចក្តីរាយការណ៍ ទើបបានចាក់ថ្នាំវ៉ាក់សាំងកូវីដ១៩ដូសដំបូង ដែលផលិតនៅក្នុងស្រុក នាថ្ងៃចន្ទនេះ ស្របពេលដែលកោះលទ្ធិប្រជាធិប្រជាធិបតេយ្យននេះ បានចាប់ផ្តើមការចាក់ថ្នាំវ៉ាក់សាំង២ដូសរបស់ខ្លួន។ ការិយាល័យប្រធានាធិបតីតៃវ៉ាន់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកស្រី ត្សៃ អ៊ីងវិន នៅកន្លែងហាត់ប្រាណក្នុងសាកលវិទ្យាល័យ Taiwan University Hospital ក្នុងទីក្រុងតៃប៉ិ បានទទួលដូសដំបូងនៃថ្នាំវ៉ាក់សាំង ផលិតឡើងដោយក្រុមហ៊ុន...
ភ្នំពេញ៖ សម្តេច ទៀ បាញ់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា ជំនួយវ៉ាក់សាំងរបស់រដ្ឋាភិបាលចិន ពិតជាបានចូលរួមក្នុងការ ទប់ស្កាត់ជំងឺកូវីដ១៩ នៅកម្ពុជា ពិសេសនោះ ជំងឺបំប្លែងថ្មី “ដែលតា” ផងដែរ ។ ក្នុងឱកាសប្រគល់-ទទួល វ៉ាក់សាំង ៥០ម៉ឺនដូស នារសៀលថ្ងៃ២៣ សីហា នេះ សម្ដេច...
ភ្នំពេញ ៖ វ៉ាក់សាំងកូវីដ-១៩ ប្រភេទស៊ីណូហ្វាម (Sinopharm) ចំនួន៥០ម៉ឺនដូស ដែលជាអំណោយរបស់រដ្ឋាភិបាល និងប្រជាជនចិន ជូនរាជរដ្ឋាភិបាល និងប្រជាជនខ្មែរ បានដឹកមកដល់ប្រទេសកម្ពុជាហើយ នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១។ ក្នុងឱកាសប្រគល់-ទទួល វ៉ាក់សាំង ៥០ម៉ឺនដូស នារសៀលថ្ងៃនេះ ក្រោមអធិបតីភាព សម្ដេច ទៀ បាញ់...
ភ្នំពេញ៖ លោក ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានស្នើឲ្យអភិបាលរាជធានី-ខេត្ត ត្រូវកៀងគរប្រជាពលរដ្ឋ មកចាក់វ៉ាក់សាំងកូវីដ-១៩ បន្ទាប់ពីមិនទាន់បាន គ្រប់តាមផែនការគ្រោងទុក ចំនួន ១០លាននាក់នៅឡើយ។ យោងតាមលិខិតរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ លោក ឱ វណ្ណឌីន...