Covid-19

អ៊ីរ៉ង់ មានអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីជាង ៣៨.០០០នាក់


តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលរបស់ប្រទេសអ៊ីរ៉ង់ នៅថ្ងៃចន្ទនេះបានរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ-១៩ចំនួន៣៨.៦៥៧នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លង ជំងឺសរុបកើនឡើងដល់៤.៧១៥.៧៧១នាក់ ។


ក្រសួងសុខាភិបាល និងអប់រំវេជ្ជសាស្ត្របានឲ្យដឹងនៅថ្ងៃចន្ទនេះថា ជំងឺឆ្លងរាតត្បាតក៏ត្រូវបានគេប្រកាសឲ្យដឹងដែលមាន អ្នកស្លាប់អស់ចំនួន១០២.៦៤៨នាក់នៅក្នុងប្រទេស បន្ទាប់ពីមានអ្នកស្លាប់ថ្មីចំនួន៦១០នាក់ត្រូវបានចុះក្នុងបញ្ជីគិតក្នុង រយៈពេល២៤ម៉ោងកន្លងទៅនេះ ។


ក្រសួងបានឲ្យដឹងថា សរុបទៅមានពលរដ្ឋចំនួន៣.៩៦១.០២៤នាក់បានជាសះស្បើយពីជំងឺ ឬបានចាកចេញពីមន្ទីរពេទ្យ នានា នៅទូទំាងប្រទេស ទន្ទឹមនឹងនេះដែរ ចំនួន ៧.៦៩៥នាក់ នៅបន្តសម្រាកព្យាបាលនៅអង្គភាពថែទាំជំងឺ ។


នៅថ្ងៃចន្ទនេះ ពលរដ្ឋចំនួន១៦.៩៨៦.៨៨២នាក់ បានទទួលការចាក់ថ្នាំវ៉ាក់សាំងការពារវីរុសកូរ៉ូណា បានតិចបំផុត១ដូស នៅក្នុងប្រទេស ទន្ទឹមនឹងនេះដែរ ចំនួន៦.១៥០.៨១៧ នាក់ បានទទួលថ្នាំ២ដូស ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top
×