ភ្នំពេញ៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងភរិយា ឈឺន ស្រីម៉ាច បានឧបត្ថម្ភថវិកា ១ពាន់លានរៀល ជូនសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) ដើម្បីរួមចំណែក ជាមួយសមាគម ក្នុងយុទ្ធនាការប្រឆាំងជំងឺកូវីដ-១៩ ។ ការចូលរួមនេះគឺជាទឹកចិត្ត និងសប្បុរសធម៌ជួយគ្នា នៅក្នុងគ្រាដែលប្រទេសជាតិ កំពុងជួបគ្រោះអាសន្នដោយសារ ការរីករាលដាលនៃជំងឺ កូវីដ-១៩...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៤១០នាក់ទៀត ជាសះស្បើយចំនួន ៥៣៧នាក់ និងស្លាប់ចំនួន ១៦នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន ២៧៨នាក់ និងអ្នកដំណើរពីបរទេស ចំនួន១៣២នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ សរុបចំនួន៨៩ ៦៤១នាក់ អ្នកជាសះស្បើយ...
ហុងកុង៖ ទ្រឹស្តីលេចធ្លាយមន្ទីរពិសោធន៍ ដែលក្រុមអ្នកវិទ្យាសាស្ត្រនៅវិទ្យាស្ថានវូហាន លើវីរុស SARS-CoV-2 ដែលជាវីរុសដែលបណ្តាលឱ្យមានជំងឺកូវីដ-១៩ គឺមិនទំនងទាល់តែសោះនេះបើតាមកាសែត South China Morning Post បានរាយការណ៍។ កាសែតនេះបានចុះផ្សាយថា លោក Wu Chung-I អ្នកជីវវិទូវិវត្ត ដែលបានចំណាយពេលភាគច្រើននៃអាជីពរបស់លោកនៅសាកលវិទ្យាល័យឈីកាហ្គោ បានធ្វើសុន្ទរកថានៅក្នុងសិក្ខាសាលាតាមអ៊ីនធឺណិត ស្ដីពីការលេចធ្លាយមន្ទីរពិសោធន៍ បង្កឲ្យមានជំងឺកូវីដ-១៩ ផ្ទុះឡើង។...
រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទ Delta កើនឡើងដល់ ៨៣៦នាក់
បរទេស៖ អង្គការសុខភាពពិភពលោក តាមសេចក្តីរាយការណ៍ បាននិយាយថា ខ្លួនគ្រោងនឹងផ្តល់ថ្នាំវ៉ាក់សាំងកូវីដ១៩ ផលិតដោយចិន ចំនួនប្រហែល ៣លានដូស ឲ្យដល់ប្រទេសកូរ៉េខាងជើង ប៉ុន្តែមិនបានបង្ហាញពីពេលវេលា ជាក់លាក់នៃការផ្តល់ឲ្យនោះទេ។ លោក Edwin Salvador ជាប្រធានការិយាល័យអង្គការ សុខភាពពិភពលោកប្រចំា នៅទីក្រុងព្យុងយ៉ាង បានមានប្រសាសន៍ថា ថ្នាំវ៉ាក់សាំងចិន Sinovac ចំនួន២,៩៧លានដូស នឹងត្រូវបញ្ជូនទៅឲ្យ...
បង់ដាមេហ្គាវ៉ាន់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ថា ប្រទេសប្រ៊ុយណេបានរាយការណ៍ ពីករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ដែលមានចំនួន ១៩០នាក់ គិតក្នុងថ្ងៃព្រហស្បតិ៍ ដែលជាការកើនឡើង ជារៀងរាល់ថ្ងៃដែលលើសពី ១០០ករណី ក្នុងមួយថ្ងៃជាលើកដំបូង និងនាំឱ្យចំនួនសរុប ទូទាំងប្រទេសកើនដល់ ១.១៣៦ នាក់ ។ ក្រសួងសុខាភិបាលប្រ៊ុយណេ បានឲ្យដឹងថា ករណីថ្មីទាំងអស់គឺជា...
បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ថា ចំនួននៃអ្នកឆ្លងជំងឺកូវីដ-១៩នៅក្នុងប្រទេសថៃឡង់ដ៏ គិតត្រឹមថ្ងៃសុក្រនេះបានកើនឡើងលើសពី១លាននាក់ ដោយបន្តការឆ្លងជំងឺ កើនឡើង ដែលករណីឆ្លងបន្តរាតត្បាតដោយវីរុសក្លាយពូជប្រភេទ Delta ។ ទិន្នន័យបានប្រកាសដោយ ក្រសួងសុខភាពសាធារណៈបានឲ្យដឹងថា គិតត្រឹមថ្ងៃសុក្រ ករណីឆ្លងជំងឺប្រចាំថ្ងៃក្រោម២០.០០០គិតត្រឹម១០ថ្ងៃដំបូង ។ ជាមួយគ្នានេះមានករណីថ្មីចំនួន១៩.៨៥១នាក់ត្រូវបានរាយការណ៍ឲ្យដឹង និងសរុបអ្នកឆ្លងនៅទូទាំងប្រទេសនាពេលបច្ចុប្បន្ននេះកើនឡើងដល់១.០០៩.៧១០នាក់ ។ ក្រសួងក៏បានឲ្យដឹងថា ក៏ត្រូវបានរាយការណ៍ឲ្យដឹងដែលមានអ្នកស្លាប់...
ភ្នំពេញ៖ កាអនុវត្តវិធានការច្បាប់ ចំពោះបុគ្គលល្មើស វិធានការសុខាភិបាល និងវិធានការរដ្ឋបាល នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញ បានរកឃើញមនុស្ស ចំនួន៩៤៧នាក់ ក្នុងនោះបញ្ជួនទៅតុលាការម្នាក់ និងពិន័យជាប្រាក់់ចំនួន ៤២,៦០០,០០០រៀល។ យោងតាមចេញសេចក្តីជូនដំណឹង របស់គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ (គ.អ.ក) បានបញ្ជាក់ថា កាអនុវត្តវិធានការច្បាប់មានចំនួន ៤៧១ករណី៖ ១.ឃាត់ខ្លួន...
ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៩១នាក់ថ្មី ខណៈមានករណីជាសះស្បើយ ចំនួន៦៩នាក់ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន៦.០០៩នាក់ ក្នុងនោះ បានព្យាបាលជាសះស្បើយចំនួន ២.៤៤៨នាក់...
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៤៤នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន ៦៣នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន៩ និងមកពីខេត្តតាកែវ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។ បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៤៤នាក់ ខាងលើ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ។ សូមបញ្ជាក់ថា...